ថ្មីៗ-ThmeyThmey
· 2023-08-22
វៀតណាមនាំចេញអង្ករមានតម្លៃខ្ពស់ជាងគេលើពិភពលោក
#ការនាំចេញអង្ករ# #សង្គម# #សេដ្ឋកិច្ចអន្តរជាតិ# #វៀតណាម#
2798

រូបភាពពី bao thanh nien ។
ដោយ: ធន់ សេងហុង (THUN Senghong)
តម្លៃអង្ករបាក់វៀតណាមមានតម្លៃ ៦២៨ដុល្លារក្នុងមួយតោនដែលជាតម្លៃខ្ពស់បំផុតមួយលើទីផ្សារអន្តរជាតិ។ រយៈពេល ៧ខែដើមឆ្នាំនេះ វៀតណាមបាននាំចេញអង្ករបានជិត ៤,៩លានតោនដែលរកចំណូលបាន ២,៦២ពាន់លានដុល្លារ។ នេះបើតាមទូរទស្សន៍វៀតណាម VTV ។
បច្ចុប្បន្នតម្លៃអង្ករវៀតណាមស្ថិតនៅលំដាប់កំពូលក្នុងពិភពលោក។ បើតាមសមាគមស្បៀងអាហារវៀតណាម (VFA) នៅថ្ងៃទី១៨ ខែសីហា តម្លៃអង្ករបាក់វៀតណាមមានតម្លៃ៦២៨ដុល្លារក្នុងមួយតោន។
នេះជាតម្លៃខ្ពស់បំផុតក្នុងពិភពលោក ដែលខ្ពស់ជាងអង្ករថៃដែលមានប្រភេទដូចគ្នា ១៦ដុល្លារក្នុងមួយតោន។ បើទោះបីប្រភេទអង្ករបាក់ អង្ករក្រអូប អង្ករគុណភាពខ្ពស់ បានធ្លាក់ថ្លៃពី១០ ទៅ២០ដុល្លារក្នុងមួយតោនក៏ពិតមែន ប៉ុន្តែវានៅតែជាប់ចំណាត់ថ្នាក់អង្ករដែលតម្លៃខ្ពស់ជាងគេនៅលើទីផ្សារពិភលោក។
រយៈពេល ៧ខែឆ្នាំនេះ វៀតណាមនាំចេញអង្ករជិត ៤,៩លានតោនរកបានចំណូល ២,៦២ពាន់លានដុល្លារ កើនជាង ២០ភាគរយជាបរិមាណ និង៣១,៤ភាគរយជាតម្លៃក្នុងរយៈពេលដូចគ្នាធៀបឆ្នាំមុន។
កាលពីដើមខែសីហាឆ្នាំនេះ នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញ ជិញ បានចុះហត្ថលេខាលើសេចក្តីណែនាំមួយស្តីពីការធានាយ៉ាងម៉ឺងម៉ាត់នូវសន្តិសុខស្បៀងជាតិ និងការលើកកម្ពស់ផលិតកម្ម និងនាំចេញអង្ករប្រកបដោយនិរន្តរភាពក្នុងដំណាក់កាលបច្ចុប្បន្ន។
ក្នុងសារាចរណែនាំនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងពាក់ព័ន្ធពិនិត្យមើលទិសដៅផែនការ និងអភិវឌ្ឍតំបន់ផលិតកម្មទ្រង់ទ្រាយធំដើម្បីទទួលបានអង្ករទំនិញមានគុណភាព ធានាបាននូវផ្ទៃដីដាំដុះស្រូវពិសេស តាមដានអាកាសធាតុ គ្រោះធម្មជាតិ និងជំងឺរាតត្បាតយ៉ាងដិតដល់ ដើម្បីកែសម្រួលផលិតកម្មភ្លាមៗ ធានាបាននូវគោលដៅផលិតកម្មស្រូវឱ្យបានជាង ៤៣ លានតោននៅឆ្នាំបន្តបន្ទាប់៕
ប្រភពដើម៖ Thmey Thmey
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Lancang-Mekong Voices Youth Symphony Thai Traditional instrumental Performance:Song of Loy Krathong; The Moon Represents My Heart
Lancang-Mekong Voices Youth Symphony Cambodian dance: Graceful Charm in Mist
ក្រសួងការងារ អំពាវនាវប្រជាពលរដ្ឋខ្មែរកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនបង្កើនការប្រុងប្រយ័ត្នអំពីរលកយក្សស៊ូណាមិ
ពិធីសម្ពោធសៀវភៅ «រដ្ឋមន្តី្រកូវីដ» ជាស្នាដៃនិពន្ធរបស់ឯកឧត្តម ព្រុំ សុខា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស
យោបល់ទាំងអស់ (0)