ថ្មីៗ-ThmeyThmey
· 2023-08-22
ចិនកាត់បន្ថយអត្រាការប្រាក់មកត្រឹម៣,៤៥ភាគរយ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច
#អត្រាការប្រាក់# #សង្គម# #ប្រាក់យ័នចិន# #សេដ្ឋកិច្ចអន្តរជាតិ#
3630
ប្រាក់យ័នចិន ។ រូបភាពពី AFP ។
ដោយ: ធន់ សេងហុង (THUN Senghong)
ធនាគារប្រជាជនចិន (PboC) បានទម្លាក់អត្រាការប្រាក់កម្ចីរយៈពេលមួយឆ្នាំរបស់ខ្លួនដែលជាអត្រាការប្រាក់គោលសម្រាប់កម្ចីសាជីវកម្មពី ៣,៥៥ភាគរយមកត្រឹម ៣,៤៥ភាគរយ។
នៅថ្ងៃទី២១ ខែសីហា ធនាគារប្រជាជនចិន (PboC) បានទម្លាក់អត្រាការប្រាក់ជាមូលដ្ឋាន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារការធ្លាក់ចុះនៃសេដ្ឋកិច្ច។ PBoC បានបន្ទាបអត្រាប្រាក់កម្ចីរយៈពេលមួយឆ្នាំ (LPR) ដែលជាអត្រាការប្រាក់គោលសម្រាប់កម្ចីសាជីវកម្មពី ៣,៥៥ភាគរយ ទៅ ៣,៤៥ភាគរយ ខណៈដែលរក្សាអត្រា LPR រយៈពេល៥ ឆ្នាំ ចំពោះប្រាក់កម្ចីទិញផ្ទះត្រឹម៤,២ភាគរយ។
បន្ទាប់ពីកាត់បន្ថយកាលពីខែមិថុនា អត្រាទាំងពីរបច្ចុប្បន្នស្ថិតក្នុងកម្រិតទាបបំផុត។ ការសម្រេចចិត្តរបស់ PBoC នាពេលនេះ គឺដើម្បីលើកទឹកចិត្តដល់ធនាគារពាណិជ្ជ ក្នុងការជំរុញការផ្តល់ប្រាក់កម្ចី ក្នុងអត្រាការប្រាក់ដ៏គួរឱ្យទាក់ទាញបន្ថែម។
ការសម្រេចចិត្តរបស់ PBoC នឹងគាំទ្រសកម្មភាពសេដ្ឋកិច្ច ស្របពេលដែលសន្ទុះកំណើនសេដ្ឋកិច្ចមានការធ្លាក់ចុះខ្លាំង ដែលហាក់ដូចជាប្រឆាំងនឹងនិន្នាការនៃការដំឡើងអត្រាការប្រាក់ នៅបណ្តាប្រទេសសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត ដើម្បីគ្រប់គ្រងអតិផរណា។
ការទម្លាក់អត្រាការប្រាក់របស់ PboC នាពេលនេះ ស្របពេលដែលក្រុមហ៊ុនអចលនទ្រព្យ ខ្នាតយក្ស Country Garden ប្រឈមនឹងវិបត្តិ ដោយបង្កើនការព្រួយបារម្ភអំពីហានិភ័យ នៃការក្ស័យធនជាមួយនឹងផលប៉ះពាល់សំខាន់ៗ លើប្រព័ន្ធហិរញ្ញវត្ថុក្នុងស្រុក។
បន្ថែមពីលើបញ្ហានៅក្នុងវិស័យអចលនទ្រព្យ កំណើនសេដ្ឋកិច្ចរបស់ចិន ក៏ត្រូវបានរារាំងដោយការប្រើប្រាស់ចុះខ្សោយ សន្តិសុខការងារទាប រួមទាំងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក៕
ប្រភពដើម៖ Thmey Thmey
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)