Knongsrok

· 2023-07-24

១ចំណុច ដែលនាំមនុស្សឱ្យជួបតែរឿងអាក្រក់ និងធ្លាក់ខ្លួនដុនដាបពេញមួយជីវិត

#ចំណេះដឹង# #ចំណេះដឹងទូទៅ# #លក្ខណៈសម្បត្តិមនុស្ស#

7702

កើតមកជាមនុស្សតែងមានរឿងល្អ និងរឿងអាក្រក់ សុទ្ធតែចៀសមិនផុត តែយ៉ាងណាមិញ ចំពោះមនុស្សដែលមានចរិតលក្ខណៈ ១ ចំណុចនេះ ច្បាស់ណាស់ថា ជីវិតជួបតែរឿងអាក្រក់ចូលមក គ្មានពរជ័យ លាភសំណាងណាមកតាមពួកគេឡើយ។ លើសពីនេះ ចរិតមួយនេះនឹងទាញទម្លាក់អ្នកធ្លាក់ក្នុងរណ្ដៅក្រីក្រមួយជីវិត។

១. ចរិតលោភលន់

ភាពលោភលន់របស់មនុស្ស ប្រៀបដូចជាអណ្តូងគ្មានបាត មិនចេះគ្រប់គ្រាន់នោះឡើយ។ មនុស្សលោភលន់ មានលុយ មានអំណាច គេនឹងជិះជាន់កេងប្រវ័ញ្ចអ្នកដទៃ។ អស់អ្នកដែលលោភលន់ដោយគ្មានអ្វីនៅក្នុងដៃ នឹងស្វែងរកការលួច បន្លំ និងអន់ចិត្តស្ថានសួគ៌ និងផែនដី។

លោភលន់សម្រាប់ខ្លួនឯង បន្ទាប់មកលោភលន់ទាំងសាច់ញាតិ និងសង្គមទាំងមូលផងដែរ។ ទោះជាយ៉ាងណា មនុស្សដែលកាន់តែលោភលន់ នោះនឹងកាន់តែរងទុក្ខ ជីវិតជួបតែវេទនា កម្មពៀរតាមមិនលែង។ ព្រោះតែសេចក្ដីលោភ ខ្លាចបាត់នេះបាត់នោះ ខ្លាចរបស់ដែលខ្លួនបានមក ត្រូវរបូតទៅវិញ។ មនុស្សលោភលន់នឹងត្រូវរស់នៅសោយសោកទុក្ខវេទនាឥតស្រាកស្រាន្ត។

មនុស្សដែលលោភលន់ពន់ពេក ជីវិតនេះមិនអាចបានស្រណុកស្រួលនឹងគេឡើយ ត្រូវហត់នឿយ ត្រាំត្រែង រែកពន់ទម្ងន់នៃសេចក្ដីលោភរបស់ខ្លួន មិនអាចងើបផុត ទោះបីមានស្ដុកស្ដម្ភប៉ុនណា ក៏នៅតែគ្មានពេលសោយសុខទ្រព្យដែលរកបាន ចុងក្រោយ ស្លាប់ចោលទ្រព្យសម្បត្តិដែលមាន។

២. មនុស្សមានសំណាង ដោយសារលក្ខណៈទាំងនេះ ៖

- រីករាយ ៖ មនុស្សប្រភេទនេះ តែងតែរស់នៅដោយមានសុភមង្គល គេយល់ថាការបាត់បង់ក្នុងជីវិតគឺជារឿងធម្មតា។ កើតទុក្ខក៏មួយថ្ងៃ សប្បាយក៏មួយថ្ងៃ ដូច្នេះគ្មានហេតុផលអី ដែលត្រូវដេកកើតទុក្ខនោះឡើយ។

- ស្មោះត្រង់ ៖ ភាពស្មោះត្រង់ គឺជារបស់ដ៏មានតម្លៃបំផុតរបស់មនុស្ស។ មនុស្សដែលរស់នៅដោយស្មោះត្រង់ ទោះនៅទីណា ជួបការលំបាកយ៉ាងណា ក៏មានមនុស្សថ្លៃថ្នូរមកជួយ ។

- មានគុណធម៌ ៖ មនុស្សដែលរស់នៅប្រកបដោយគុណធម៌ គ្មានអ្វីដែលមិនអាចយកទៅបាន នោះនឹងទទួលបានការគោរពពីអ្នកដទៃ។

- សុភាពរាបសា ៖ មិនមែនលោភលន់ចង់បានលុយទេ។ មិនថាស្ថិតក្នុងស្ថានភាពបែបណានោះឡើយ ត្រូវបន្ទាបខ្លួនបន្តិច រៀនសូត្រ និងស្រូបទាញ មិនក្រអឺតក្រទម មិនវាយឫក។

- ទៀងត្រង់ ៖ រស់នៅដោយទៀងត្រង់ មិនបោកប្រាស់ មិនក្បត់ពាក្យសន្យាជាមួយអ្នកដទៃ។ មនុស្សដែលមានលក្ខណៈបែបនេះ ជីវិតមានសន្តិភាពរហូតដល់ចាស់៕

ប្រភព ៖ បរទេស / Knongsrok

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)