Harbor Property

· 2023-07-20

ខេត្តព្រះសីហនុមានភ្ញៀវទេសចរទៅលេងច្រើនជាងគេលំដាប់លេខ១នៅក្នុងខែកក្កដា

#ដើរលេង# #ខេត្តព្រះសីហនុ# #ខេត្តបាត់ដំបង# #ដើរលេងស្រុកខ្មែរ#

9850

រដ្ឋបាលខេត្តព្រះសីហនុបានក្រើនរំលឹកដល់ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅជិតតំបន់ ឆ្នេរឲ្យមានការប្រុងប្រយ័ត្នចំពោះស្ថាពអាកាសធាតុ ហើយការធ្វើដំណើរតាមសមុទ្រក៏ត្រូវបានណែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់។ ដោយឡែកទោះជាស្ថានភាពអាកាសធាតុមិនអំណោយផលយ៉ាងណាក្តីខេត្តព្រះសីហនុ នៅតែជាខេត្តដែលមានភ្ញៀវទេសចរទៅលេងច្រើនជាងគេឈរលំដាប់លេខ១ ដែលមានទេសចរទៅកម្សាន្ត​ជាង៦ម៉ឺននាក់គិតត្រឹមសប្តាហិ៍ទី២ក្នុងខែកក្កដា។ 

ចំណែកឯខេត្តដែលមានភ្ញៀវទេសចរទៅលេងច្រើនលំដាប់ទី២គឺខេត្តបាត់ដំបង ដែលមានភ្ញៀវទេសចរសរុបចំនួន៣មុឺននាក់។ លំដាប់ទី៣គឺ រាជធានីភ្នំពេញ មានទេសចរ ៣៣ ២១១នាក់ ដោយទេសចរបរទេសជាង២ម៉ឺននាក់។

គិតចាប់ពីថ្ងៃទី១៩-២០ ខែកក្កដានេះ កម្ពុជានៅតែបន្តទទួលរងឥទ្ធិពល បន្តទទួលរងឥទ្ធិពលពីជ្រលងព្យុះទី៤ ឈ្មោះ​ តាលីម(TALIM) និងខ្យល់មូសុងនិរតី ក្នុងកម្រិតមធ្យមទៅបង្គួរ។ 

ខេត្តព្រះសីហនុត្រូវបានក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ហើយចំណូលពីការវិនិយោគដោយផ្ទាល់ពីបរទេស ក៏ដូចជាទេសចរគឺភាគច្រើនជាជនជាតិចិន។ ជាមួយគ្នានេះផងដែរ កម្ពុជាចង់ឲ្យមានកំណើនសេដ្ឋកិច្ច វិល​មក​រក​កម្រិតមួយដូចនៅ​មុន​ពេលមានជំងឺរាតត្បាតកូវីដ១៩ដែលទុនវិនិយោគ ភាគច្រើនបានមកពី​វិនិយោគិន និង​ភ្ញៀវ​ទេសចរ​ចិន។ ក្នុងឆ្នាំ២០១៩ភ្ញៀវទេសចរណ៍ប្រមាណ ២.៣៦ លាននាក់មកកាន់កម្ពុជាហើយបើគិតជាប្រាក់ចំណូលដែលរកបានប្រហែល ១.៨ពាន់លានដុល្លារ។

សូមជម្រាបផងដែរនាពេលថ្មីៗនេះខេត្តព្រះសីហនុ បានទទួលគម្រោងអភិវឌ្ឍន៍ដោយផ្ទាល់ពីក្រុមហ៊ុន Prince Real Estate ដែលជាក្រុមហ៊ុនរបស់ចិន។ ដែលគម្រោងអភិវឌ្ឍន៍ជាទីក្រុងថ្មីមួយនៅលើតំបន់រាម (Bay of Lights ) ដែលចំណាយទឹកប្រាក់វិនិយោគ១៦ពាន់លានដុល្លារនៅលើផ្ទៃដី៨៣៤ហិកតា ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៨៕

មកដឹងតម្លៃដីនៅតាមបណ្តាខេត្តសំខាន់ៗ តាមរយៈ Harbor Property!

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

Hotline: +855 99 252288 , +855 66 252288

(Telegram)/ +855 16 252288 

WeChat: HB066886633

#harborproperty 

ចុចលីងនៅទីនេះដើម្បីធ្វើការស្ទង់មតិឈ្នះរង្វាន់ពី Harbor Property !

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)