ថ្មីៗ-ThmeyThmey
· 2023-07-18
គ.ជ.ប បញ្ជូនសន្លឹកឆ្នោត និងទឹកខ្មៅទៅរាជធានី-ខេត្តហើយ
#គ.ជ.ប# #សង្គម# #ព័ត៌មានសង្គម# #ការបោះឆ្នោត#
3903
ដោយ: ម៉ៅ សុផា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្តើមដឹកជញ្ជូនសន្លឹកឆ្នោត ទឹកខ្មៅជ្រលក់ដៃ បញ្ជីបោះឆ្នោត ត្រាសម្ងាត់ រួមទាំងសម្ភារមួយចំនួនទៀតចេញពីឃ្លាំង ទៅប្រគល់ ជូនគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោតទាំង២៥ហើយ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ។ គ.ជ.ប បានផ្សព្វផ្សាយពីសកម្មភាពនេះ លើទំព័រហ្វេសប៊ុករបស់ខ្លួន។
សន្លឹកឆ្នោតជាង១៣លានសន្លឹក ត្រូវបានបោះពុម្ពនៅរោងពុម្ពមួយកន្លែងក្នុងរាជធានីភ្នំពេញ។ ចំណែកទឹកខ្មៅជ្រលក់ម្រាមដៃ គ.ជ.ប បានបញ្ជាទិញពីក្រុមហ៊ុនដដែល ក្នុងប្រទេស ឥណ្ឌា ដែលធ្លាប់បញ្ជាទិញកាលពីបោះឆ្នោតមុនៗមក។
ទឹកខ្មៅ ដែលទិញពីឥណ្ឌា មានជាង ៥,២ម៉ឺនដប ដោយគិតទាំងការដឹកជញ្ជូន និងធានារ៉ាប់រងផង មានតម្លៃ១លានដុល្លារ។ លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប អះអាងកន្លងមកថា ទឹកខ្មៅនេះមានគុណភាពល្អ ជាពិសេសដិតជាប់ស្បែកដៃ ដោយមិនងាយលុបជ្រះភ្លាមៗឡើយ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្ស១៨ ស្ថិតលើសន្លឹកឆ្នោត៕
ប្រភពដើម៖ ThmeyThmey
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ជើងលេខល្អណាស់! កំពូលឆ្នាំទាំង ៣ ក្នុងឆ្នាំនេះ ការងារកាន់តែលំបាក កាន់តែជោគជ័យ កាន់តែរវល់ រកលុយបានកាន់តែច្រើន
មានដឹងទេថា ប្រទេសឯករាជ្យចំនួន ៥ នេះអត់មានព្រលាន យន្តហោះផ្ទាល់ខ្លួនទេ
គុណសម្បត្តិនៃការបង្ហាញដល់គ្រប់គ្នាដឹងថា អ្នកមានប្រពន្ធហើយ
មេដឹកនាំក្រុមប្រទេស G7 បានមកដល់ប្រទេសអ៊ីតាលីមុនកិច្ចប្រជុំកំពូលចាប់ផ្តើមដែលអ៊ុយក្រែនបានកំណត់ជារបៀបវារៈកំពូលមួយដែរ
យោបល់ទាំងអស់ (0)