Harbor Property

· 2023-07-13

កោះសាមសិប ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ពេញនិយមនារដូវប្រាំង

#ដើរលេង# #សហគមន៍អេកូទេសចរណ៍ # #កោះសាមសិប# #តំបន់ទេសចរណ៍ធម្មជាតិ# #ដើរលេងស្រុកខ្មែរ#

9983

កោះសាមសិបជាកោះមួយស្ថិតនៅក្នុងចំណោមកោះទាំងជាង៣០​កោះសាមសិប គឺជាសហគមន៍អេកូទេសចរណ៍ ដ៏សែនមនោរម្យមួយ គ្របដណ្ដប់លើភូមិចំនួន ៣ រួមមាន ភូមិខ្សាច់លាវ ភូមិកោះខ្ញែ និងភូមិពន្ធជា នៃឃុំព្រែកគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ លាតសន្ធឹងតាមដងទន្លេមេគង្គ សហគមន៍នេះមានចម្ងាយប្រមាណជាង៩០គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។

កោះសាមសិបបានប្រែក្លាយជាសហគមន៍អេកូទេសចរណ៍ ថ្មីមួយ ដែលបានផ្តួចផ្តើមបង្កើតឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីផ្ដល់ចំណូលដល់ប្រជាជននៅក្នុងតំបន់នោះ ដែលមានប្រជាជនប្រមាណ៩០% ជាជន​ជាតិ​ភាគដើមតិចព្នង និងកួយ​កំពុងរស់នៅ ហើយជាទូទៅពួកគាត់រស់នៅដោយពឹងអាស្រ័យ ទៅលើការប្រមូលអនុផលព្រៃឈើ​ធ្វើស្រែចំ​ការ ចិញ្ចឹមសត្វ និងការនេសាទជាដើម។ 

ដើម្បី​ធ្វើដំណើរ​មកដល់​សហគម​ន៍​អេកូរ​ទេសចរណ៍​«​កោះ​សាមសិប​» ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ត្រូវ​ជិះទូក​សហគមន៍ រយៈពេល​ជាង​១​ម៉ោង តាម​ដង​ទន្លេមេគង្គ​ អាចរីករាយជាមួយតំបន់ទេសភាពដ៏ស្រស់ស្អាត ដោយសារតែកោះសាមសិបជាតំបន់ដែលសំបូរ ទៅដោយធនធានធម្មជាតិដូចជា ព្រៃឈើ ទន្លេ ព្រែក អូរ សត្វព្រៃ សត្វស្លាប និងត្រីជាច្រើនប្រភេទដែលរស់នៅក្នុងទន្លេមេគង្គ។ 

ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ អាចទៅទស្សនាកោះសាមសិបនេះបានតែរដូវទឹកស្រកប៉ុណ្ណោះ ព្រោះ​ជា​ពេល​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត​បាន​រំលេច​ខ្លួន​ឡើង។ លើសពីនេះលោកអ្នកទទួលបានបទពិសោធន៍នៃការស្នាក់នៅផ្ទះស្នាក់សហគមន៍ ឬបោះជំរុំតង់លើកោះឆ្នេរខ្សាច់សក្បុសតាមដងទន្លេ ដំណើរកំសាន្តតាមទូកគយគន់ទេសភាពព្រៃលិចទឹក និងថ្ងៃលិចដ៏ស្រស់ស្អាត ដែលសត្វស្លាបប្រមាណ ២១៨ប្រភេទ ជាពិសេសសត្វស្លាបកម្រជិតផុតពូជ។ 

ទៅទស្សនាសហគមន៍ទេសចរណ៌កោះសាមសិបគឺមិនត្រឹមតែឲ្យអ្នករីករាយជាមួយតំបន់ទេសភាពទន្លេមេគង្គដ៍ល្អឯកនោះទេតែវានឹងផ្តល់ឱកាសឲ្យអ្នកចូលរួមក្នុងការងារអភិវឌ្ឍន៍និងអភិរក្សធនធានធម្មជាតិក្នុងសហគមន៍ផងដែរ ដោយដាំដើមឈើទុកជាអនុស្សាវរីយ៍។

សហគមន៍អេកូទេសចរណ៍កោះសាមសិប គឺជាទីឋានដ៏ស្រស់ត្រកាលប្រៀបដូចឋានសួគ៌ក្រោមមេឃ ដែលមានធម្មជាតិដ៏វិសេស គ្របដណ្ដប់ដោយព្រៃឈើបៃតងខ្ចី មានវាលខ្សាច់សក្បុសនារដូវប្រាំង ព្រមទាំងមានទេសភាពដ៏ស្រស់ត្រកាល ដែលអាចទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តម្ដងហើយចង់មកម្តងទៀត។ 

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងខេត្តក្រចេះ តាមរយៈ Harbor Property​ ឬអាចទាញយកកម្មវិធីទូរស័ព្ទដៃ ដោយសេរីនិងឥតគិតថ្លៃ!

Harbor Property!

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)