TNAOT News
· 2023-07-07
ឆមាសទី១ នៃឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញអង្ករបានជាង ៣០ម៉ឺនតោន
#សហព័ន្ធស្រូវអង្ករកម្ពុជា# #NEW NEWS# #សង្គម# #កម្ពុជា# #សេដ្ឋកិច្ចជាតិ# #អង្ករ#
10003
ភ្នំពេញ៖ ឆមាសទី១ នៃឆ្នាំ២០២៣ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានជិត ៥០% នៃផែនការ ៧០ម៉ឺនតោន គឺសម្រេចបានចំនួន ៣៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន ២២៩.២៣ លានដុល្លារសហរដ្ឋអាមេរិក។ នេះតាមសហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នេះ។
ជាក់ស្តែង ត្រឹមរយៈពេល ៦ខែ នៃឆ្នាំ២០២៣ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួន ៣២៩,៦៣៣តោន ទៅកាន់គោលដៅចំនួន ៥២លើពិភពលោក ដោយក្រុមហ៊ុននាំចេញចំនួន៥០ ដែលក្នុងនោះទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ១៣៨,៣៦៤ តោន គិតជាទឹកប្រាក់មានចំនួន ៨៨.៩៦លានដុល្លាសហរដ្ឋអាមេរិក ទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន២៥ បានចំនួន ១២២,១១៧តោន គិតជាទឹកប្រាក់មានចំនួន ៨៦.៦៧លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៤បរិមាណចំនួន ២៨,១១០ តោន គិតជាទឹកប្រាក់មានចំនួន ១៨.៨៧លានដុល្លាសហរដ្ឋអាមេរិក និងទៅកាន់គោលដៅផ្សេងៗ នៅអាហ្វ្រិក មជ្ឈឹមបូព៌ា -ល-និងចំនួន២១ គោលដៅបានបរិមាណចំនួន ៤១,០៤២ តោន គិតជាទឹកប្រាក់មានចំនួន៣៤.៧៣លានដុល្លាសហរដ្ឋអាមេរិក។
ហើយគេសង្កេតឃើញថា ក្នុងឆមាសទី១ នេះ ទីផ្សារក្នុងប្រទេសអាស៊ានមានតម្រូវការកាន់តែច្រើនឡើងរួមមាន ហ្វីលីពីន និង ព្រុយណេ។ ក្នុងនោះដែរអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨៥.០៨% អង្ករសគ្រាប់វែង ១១.៣៤% អង្ករសគ្រាប់ខ្លីចំនួន ០.១៤% អង្ករចំហ៊ុយ ២.៤២% អង្ករសរីរាង្គចំនួន ១.០២%។ រីឯការនាំចេញស្រូវទៅកាន់ប្រទេសជិតខាង ចំនួន ២ ២២៤ ៩១៣ តោន គិតជាទឹកប្រាក់សរុបនៃការនាំចេញស្រូវចំនួន ៥៧៨.៦៧ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះចំនួន ៥៥% ឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ចផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ចម្លាក់ជញ្ជាំងបុរាណ បង្ហាញពីស្ត្រីប្រើប្រាស់ កាបូបដៃកាលពី ១២០០០ ឆ្នាំមុនដូចសម័យបច្ចុប្បន្ន
វៀតណាម មានបំណងចាប់ផ្តើមការងារសាងសង់ផ្លូវរថភ្លើងល្បឿនលឿនទៅកាន់ប្រទេសចិននៅឆ្នាំ២០៣០
អ្នកបុរាណវិទូ ប៊ុលហ្គារី រកឃើញរូបសំណាក់ បុរាណធ្វើអំពីថ្មម៉ាប មានកម្ពស់ ២ ម៉ែត្រ ក្នុងលូរ៉ូម៉ាំងបុរាណ
រើសត្រីកោណពិសោធន៍ចិត្ត ចង់ដឹងថាអ្នកដទៃចូលចិត្តអ្នកកម្រិតណា
យោបល់ទាំងអស់ (0)