Town News
· 2023-05-29
ក្រសួងសុខាភិបាលក្រើនរំលឹកប្រុងប្រយ័ត្នបន្តការពារការចម្លងវីរុសកូវីដ-១៩
#Covid-19# #ឱ វណ្ណឌីន # #ការចម្លងវីរុសកូវីដ-១៩# #ក្រសួងសុខាភិបាល# #សង្គម#
2020
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខានភិបាល បានក្រើនរំលឹកជូនដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងអស់ថា ការកើនឡើងនូវ ករណីឆ្លងនៅតាមបណ្តាប្រទេសជិតខាង និងនៅលើសាកលលោក ជាសញ្ញាបង្ហាញថា វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។ ក្រោយពីអង្គការសុខភាពពិភពលោក (WHO) ប្រកាសថា៖ កូវីដ-១៩នៅជាបញ្ហាសុខភាព ដែលបានកើតមានឡើងហើយ មិនមែនជាកង្វល់អន្តរជាតិទៀតទេ ប្រជាជនទូទៅលើសាកលលោក និងក្នុងតំបន់ ហាក់ដូចជាមានការធ្វេសប្រហែសខ្លះៗផង សន្តិភាពនិយមពេកខ្លះៗផង និងមិនទៅចាក់វាក់សាំងដូសជំរុញភាពសាំ ដែលបាន ធ្លាក់ចុះជាបណ្តើរៗផង ធ្វើឱ្យវីរុសនេះ មានឱកាសវ៉លុកឡើងវិញបាន ប្រហែលមកពីការយល់ច្រឡំថា វិបត្តិកូវីដ-១៩ បានបញ្ចប់ហើយ តែតាមការពិតវាមិនទាន់ចប់នៅឡើយទេ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តថា យើងត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដើម្បីសុខភាពល្អ រៀងៗខ្លួន និងទប់ស្កាត់ការវិលត្រឡប់ទៅរកសភាពលំបាករស់នៅដូចពេលមុនៗ។ យើងមិនដឹងថា នឹងមានការបំប្លែង វីរុសកូវីដ-១៩ថ្មី ដល់ត្រឹមណាទេ ហើយបើវាចេះតែបំប្លែងខ្លួនវាដូច្នេះ ហើយបើវាអាចចាប់ដៃជាមួយមេរោគផ្សេងៗ ទៀត ក្លាយជាមេរោគថ្មីស្រឡាងមួយទៀតដែលមានភាពឆ្លងខ្លាំងជាងមុនៗ និងធ្ងន់ធ្ងរជាងពេលមុនៗនោះ តើពិភពលោក នឹងអាចកើតមានជាវិបត្តិធ្ងន់ធ្ងរទៀតដែរទេ? តែមានការអំពាវនាវរួចហើយថា យើងត្រូវតែបន្តការពារ និងត្រៀម លក្ខណ:ជាមុននៅលទ្ធភាពផ្ទុះឡើងនូវការឆ្លងថ្មីៗនាពេលខាងមុខ (New pandemic)។ ដូច្នេះ យើងត្រូវរួបរួមគ្នាបន្ត ការពារ (៣ ការពារ និង ៣កុំ ទៅតាមការវាយតម្លៃស្ថានភាពរបស់ខ្លួនត្រឹមត្រូវ) និងរៀនរស់នៅជាមួយវត្តមាននៃមេរោគ ទាំងឡាយមានទាំងវីរុសកូវីដ-១៩ ផងដែរនោះ ដោយស្មារតីទទួលខុសត្រូវ ត្រៀមលក្ខណ:ឱ្យបានល្អប្រសើរ បន្តថ រក្សាសុខភាព និងសុវត្ថិភាពផ្នែកផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ ដើម្បីឆ្ពោះទៅរកការរស់នៅបានយូរអង្វែងជាមួយនឹងសុខភាពល្អប្រសើររបស់យើងទាំងអស់គ្នា។
អ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា យោងតាមការចេញផ្សាយរបស់សារព័ត៍មានបាងកកប៉ុស្តិ៍ (Bangkok Post) ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នេះ បានបង្ហាញថា៖ មន្ទីរពេទ្យ Siriraj Piyamaharajkarun បានប្រកាសថា ខ្លួនមិនអាចទទួល យកអ្នកជំងឺកូវីដ-១៩ ទៀតទេ ដោយសារគ្រែទាំងអស់សម្រាប់អ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរត្រូវបានដាក់អ្នកជំងឺកូវីដ-១៩ អស់ទាំងស្រុងហើយ។ មន្ទីរពេទ្យ Siriraj Piyamarajkarun បាននិយាយនៅលើទំព័រ Facebook របស់ខ្លួន កាលពីថ្ងៃសៅរ៍ថា "គសម្រាប់អ្នកជំងឺកូវីដ-១៩ នៅគ្រប់បន្ទប់ទាំងអស់ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) និងផ្នែកអ្នកជំងឺសម្រាកពេទ្យ (IPD) ត្រូវ បានកាន់កាប់ទាំងស្រុង" ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្សឆ្លាតមិនស្តាយក្នុងការចំណាយលុយលើ៣យ៉ាងនេះទេ វិនិយោគកាន់តែច្រើន លុយចូលកាន់តែច្រើន
មេដឹកនាំក្រុមប្រទេស G7 បានមកដល់ប្រទេសអ៊ីតាលីមុនកិច្ចប្រជុំកំពូលចាប់ផ្តើមដែលអ៊ុយក្រែនបានកំណត់ជារបៀបវារៈកំពូលមួយដែរ
បន្ថែមពីលើចំណង់តណ្ហា ស្ថិតក្រោមស្ថានភាពទាំង ៣ នេះហើយ ធ្វើឱ្យស្រីៗហ៊ានក្បត់ដៃគូដោយមិនខ្មាសអៀន
តារាសម្ដែងកូរ៉េខាងត្បូងនាង Kim Min Hee សរសើរមិត្តប្រុសវ័យ ៦៣ឆ្នាំ ក្នុងកម្មវិធី Locarno Film Festival
យោបល់ទាំងអស់ (0)