Town News
· 2022-08-31
ស្ពានអាកាសថ្មីចំនួនពីរ ដែលទើបបើកការដ្ឋានសាងសង់
#គ្រោះធម្មជាតិ# #ការដ្ឋាន# #សង្គម# #ស្ពាន# #សាងសង់#
4459
នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។ស្ពានអាកាសដែលសាងសង់បន្ថែមនេះ គឺទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ និងទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។ស្ពានអាកាសទាំងពីរនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក។ ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។
ដោយឡែកស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០,០០០,០០០ដុល្លារអាមេរិក ចំណាយពេលសាងសង់ចំនួន ១៦ខែ។នៅក្នុងឱកាសនៃពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីទាំងពីរនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្រេចដាក់ឈ្មោះឱ្យស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ និងវិថីកងយោធពលខេមរភូមិន្ទថា «ស្ពានអាកាសព្រះមុនីវង្ស» រីឯស្ពានអាកាសចំណុចប្រសព្វផ្លូវ២០០៤ និងមហាវិថីសហព័ន្ធរុស្ស៉ីបានដាក់ឈ្មោះថា «ស្ពានអាកាសគង់សំអុល»។សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកថា កាលពីទសវត្សរ៍៨០ និង៩០ តម្រូវការរបស់ប្រជាពលរដ្ឋខុសឆ្ងាយពីពេលបច្ចុប្បន្ន ដែលពីមុនតម្រូវការខ្ពស់បំផុត គឺត្រឹមជាស្បៀងអាហារតែប៉ុណ្ណោះ ក៏ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះវិញ ប្រជាពលរដ្ឋមិនមែនខ្វះស្បៀងអាហារទៀតនោះទេ គឺពួកគាត់មានតម្រូវការប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធសម្រាប់ធ្វើដំណើរវិញ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានអាកាសក្នុងរាជធានីភ្នំពេញ គឺប្រើយុទ្ធសាស្ត្រយកស្លឹកត្នោតខ្ចប់ស្កត្នោត មានន័យថា យកលុយចំណូលពីការវិនិយោគក្នុងរាជធានី មកអភិវឌ្ឍន៍រាជធានីភ្នំពេញវិញ។សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តទៀតថា រហូតមកដល់ពេលបច្ចុប្បន្ននេះ រាជធានីភ្នំពេញ បានចំណាយលើការសាងសង់ទាំងស្ពានឆ្លងទន្លេ និងស្ពានអាកាសសរុបថវិកាជាង ២២៦លានដុល្លារអាមេរិកហើយ ។នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បង្ហើបថា រាជរដ្ឋាភិបាលកំពុងសិក្សាបង្កើតក្រុងល្វាឯមនាពេលខាងមុខផងដែរ។ ទាក់ទងទៅនឹងរឿងប្រជាពលរដ្ឋប្រមូលផ្ដុំនៅភ្នំគូលែន ដែលអ្នកខ្លះរត់ចោលផ្ទះ រត់ចោលការងារនោះ សម្តេចតេជោ ហ៊ុន សែន សូមអភ័យទោសចំពោះរដ្ឋាភិបាលកូរ៉េ ជប៉ុន និងថៃ និងសូមកុំឱ្យដាក់ពាក្យបណ្តឹងលើពលករ ដែលរត់ចោលការងារ ព្រោះពួកគាត់ចាញ់បោកការឃោសរបស់ លោក ខឹម វាសនា។
សម្តេចតេជោបានមានប្រសាសន៍ឱ្យដឹងថា បំណង លោក ខឹម វាសនា ចង់បានការប្រើកម្លាំង ដើម្បីប្រែក្លាយពីរឿងជំនឿ ទៅជារឿងនយោបាយ។ ហើយភ្លាមៗនោះ សម្តេចបានបញ្ជាទៅកងកម្លាំងត្រូវប្រយ័ត្នមិនឱ្យចូលក្នុងអន្ទាក់របស់ លោកខឹម វាសនា នោះឡើយ។ ទោះជាយ៉ាងណាក៏ដោយសម្តេចតេជោបានថ្លែងថា លោក ខឹម វាសនា អត់បានអំពាវនាវឱ្យប្រជាពលរដ្ឋងើបប៉ះបោរដល់រាជរដ្ឋាភិបាល ឬឱ្យបរទេសកាត់ជំនួយពីកម្ពុជានោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា នៅពេលកើតមានព្រឹត្តិការណ៍ជួបជុំនៅចម្ការ លោកខឹម វាសនា សម្តេចបានដាក់ចេញបទបញ្ជាចំនួនពីរ ទី១ ត្រូវការពារសន្តិសុខឱ្យបានកុំឱ្យបាតដៃទី២ ឆ្លៀតប្រើបង្កើតរឿងផ្សេងៗ និងទី២ ដាច់ខាតមិនឱ្យទៅដណ្តើមដីនៅរុណតាឯកនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដីនៅរុនតាឯកអត់មានត្រូវបែកចែកឱ្យអ្នកគាំទ្រ ខឹម វាសនា នោះឡើយ។បើ ខឹម វាសនា ចិត្តល្អគួរបែងចែកដីចម្ការ ១២ហិកតានោះ ឱ្យទៅអ្នកគាំទ្រទៅ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សភាអាមេរិកពន្លឿននិតិវីធីច្បាប់ ដើម្បីទម្លាក់ប្រធានាធិបតីដូ ណាល់ត្រាំចេញពីតំណែងមុនថ្ងៃទី២០មករា
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ
សេតវិមានអនុម័តផែនការបញ្ជូនទាហានទៅជម្លៀសពលរដ្ឋអាមេរិក ដោយរុស្ស៊ីនឹងមិនបញ្ឈប់ការបន្ថែមទាហាន
ការធ្វើសមយុទ្ធយោធារបស់ទីក្រុងប៉េកាំ មិនបានធ្វើឱ្យប៉ះពាល់ដល់ការ នាំចូលឧស្ម័នធម្មជាតិរាវ LNG របស់តៃវ៉ាន់ឡើយ
ការណែនាំពិសេស
លោក Marcos៖ ហ្វីលីពីន នឹងបន្តកិច្ចសន្ទនាជាមួយចិន ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង
អង់គ្លេសជំរុញឲ្យអ៊ីស្រាអែលស៊ើបអង្កេតការស្លាប់របស់បុគ្គលិកផ្ដល់ជំនួយ នៅតំបន់ហ្កាហ្សា
តារាចម្រៀង លោក កែវ វាសនា រំភើបចិត្តបានឃើញមុខសមាជិកថ្មី ព្រមទាំងប្រកាសថាសូមបិទវគ្គត្រឹមកូនស្រីពៅ
ជឿទេថា មនុស្សប្រុសចេះតែងខ្លួននៅពេលចាប់ផ្ដើមមានស្នេហា មនុស្សស្រីចេះតែងខ្លួននៅពេលឈឺចាប់បែកបាក់ស្នេហា
យោបល់ទាំងអស់ (0)