Town News
· 2021-10-14
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ
#ហ៊ុន សែន# #កាត់បន្ថយហានិភ័យ# #គ្រោះមហន្តរាយ# #គ្រោះធម្មជាតិ# #សង្គម#
5229
តាមរយៈសារលិខិតក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ ដោយបានអំពាវនាវឱ្យជនរួមជាតិ ទាំងអស់ រួមគ្នាកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា។ ការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងារអន្តរវិស័យនិងមានលក្ខណៈប្រទាក់ក្រឡា ដែលតម្រូវឱ្យមានការចូលរួមពី ប្រជាជនយើងម្នាក់ៗ គ្រួសារ សហគមន៍ ក្រសួងស្ថាប័ន ផ្នែកឯកជន សង្គមស៊ីវិល សំដៅកាត់បន្ថយហានិភ័យដែលមានស្រាប់ ត្រៀម បង្ការហានិភ័យថ្មី ដើម្បីបញ្ចៀសគ្រោះមហន្តរាយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ដើម្បីធានានូវភាពជោគជ័យនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ សម្តេចតេជោសូមយកឱកាសនៃទិវាជាតិ គ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី១៣ តុលា ២០២១នេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទំាងអស់ថា ទោះបីជាបងប្អូនជនរួមជាតិបាន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយក៏ដោយ ក៏ត្រូវបន្តរក្សានិងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្លួន កុំធ្វេសប្រហែស ហើយបើមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ សូមមេត្តាអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបាន គ្រប់ៗគ្នាតាមការណែនាំ និងតាមទីកន្លែងដែលបានកំណត់ដោយរដ្ឋបាលរាជធានី ខេត្ត ដើម្បីបង្កើតភាពស៊ាំចៀសផុតពីគ្រោះមហន្តរាយ នៃជំងឺរាតត្បាតដ៏កាចសាហាវនេះ។

បន្ថែមពីនេះទៀតត្រូវប្រកាន់ខ្ជាប់ជារៀងរហូត នូវវប្បធម៌ចែករំលែកដោយឈរលើស្មារតីជួយគ្នា ទៅវិញទៅមក សហការឱ្យកាន់តែរឹងមាំថែមទៀតជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមជាតិ និងជួយរំលែកទុក្ខលំបាកប្រជាជន ដែលងាយរងគ្រោះនៅទូទាំងប្រទេស។ បន្តពង្រឹងស្មារតីសាមគ្គីភាពនិងឯកភាពជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាសុខុមាលភាព ជីវភាពរបស់ប្រជាជន និងការអភិវឌ្ឍន៍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើនឡើងបន្ថែម ទៀត។

សម្តេចតេជោ ក៏បានជំរុញឱ្យបង្កើនការយល់ដឹងអំពីឥទ្ធិពលផលប៉ះពាល់ពីគ្រោះមហន្តរាយ ដោយប្រកាន់ខ្ជាប់វិធានការត្រៀមបង្ការ ប្រកបដោយស្មារតីភ្ញាក់រលឹកតាមលំនាំថ្មី និងការទទួលខុសត្រូវខ្ពស់នូវរបៀបរបបរស់នៅស្អាត ថែរក្សាសុខភាពផ្ទាល់ខ្លួន អនាម័យខ្លួនប្រាណ អនាម័យលំនៅឋាន ការទុកដាក់សំរាម សំណល់រឹង បន្ថយការប្រើប្រាស់ថង់ប្លាស្ទីកជាដើម។ ការពារថែរក្សាប្រព័ន្ធស្រោចស្រព ប្រឡាយ លូ ប្រព័ន្ធរំដោះទឹក ដើម្បីការរស់នៅប្រកបដោយផាសុខភាព និងសុខុមាលភាព ចៀសផុតពីគ្រោះមហន្តរាយផ្សេងៗ។

ក្រសួងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិត្រូវពង្រឹងយន្តការគ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្តោតសំខាន់លើការត្រៀមបង្ការហានិភ័យ ដើម្បីកាត់បន្ថយគ្រោះមហន្តរាយ ដោយត្រៀមរៀបចំសម្រាប់ការឆ្លើយតប ទៅនឹងមុខសញ្ញាគ្រោះថ្នាក់ផ្សេងៗពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសជួយដល់ប្រជាជនក្រីក្រងាយរងគ្រោះ ស្ត្រី កុមារ ចាស់ជរា និងជនមានពិការភាព។

ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមមានបណ្តាញសង្គម វិទ្យុ ទូរទស្សន៍ សារព័ត៌មានរបស់រដ្ឋនិងឯកជន សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មានព្យាករណ៍អាកាសធាតុ កំណើនទឹកទន្លេ ស្ទឹង ព្រែក មុខសញ្ញាគ្រោះថ្នាក់ផ្សេងៗ និងសារអប់រំការយល់ដឹងជាសាធារណៈ ពីវិធានការ ដើម្បីបញ្ចៀសគ្រោះមហន្តរាយជូនដល់សាធារណៈជនជ្រាបទាន់ពេលវេលានិងឆាប់រហ័ស៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សភាអាមេរិកពន្លឿននិតិវីធីច្បាប់ ដើម្បីទម្លាក់ប្រធានាធិបតីដូ ណាល់ត្រាំចេញពីតំណែងមុនថ្ងៃទី២០មករា
ស្ពានអាកាសថ្មីចំនួនពីរ ដែលទើបបើកការដ្ឋានសាងសង់
សេតវិមានអនុម័តផែនការបញ្ជូនទាហានទៅជម្លៀសពលរដ្ឋអាមេរិក ដោយរុស្ស៊ីនឹងមិនបញ្ឈប់ការបន្ថែមទាហាន
ការធ្វើសមយុទ្ធយោធារបស់ទីក្រុងប៉េកាំ មិនបានធ្វើឱ្យប៉ះពាល់ដល់ការ នាំចូលឧស្ម័នធម្មជាតិរាវ LNG របស់តៃវ៉ាន់ឡើយ
ការណែនាំពិសេស
អ្នកបើកបររថយន្ត ម៉ាក FOTON TUNLAND ចូលខ្លួនទទួលស្គាល់កំហុស ពាក់ព័ន្ធករណីបើកបរបើកបរបញ្ជ្រាស់ទិស
ព្រះករុណាព្រះមហាក្សត្រទទួលការព្យាបាលព្រះរោគដោយវះកាត់ដោយជោគជ័យពីក្រុមវេជ្ជបណ្ឌិតចំណានៗនៅមន្ទីរពេទ្យប៉េកាំង
ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស និង ឯកឧត្តម តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នឹងមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:What Can AI Do for Vietnam? Guangxi & Vietnam Explore Together.
យោបល់ទាំងអស់ (0)