TNAOT News

· 2023-02-01

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន ១០​ ក្នុងខែមករា

#គម្រោងវិនិយោគ# #CDC# #ក្រុមប្រឹក្សាអភិវឌ្ឍន៍# #អនុម័តគម្រោង# #សង្គម# #ព័ត៌មានសង្គម#

5547

ប្រភពរូប៖ China daily

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ១០ កាលពីខែមករា ជាមួយនឹងការវិនិយោគដែលបានព្រមព្រៀងគ្នាចំនួន ៩៩,៤លានដុល្លារអាមេរិក ហើយគម្រោង​ទាំង​នេះ ​នឹង​បង្កើត​ការងារ​បាន​ចំនួន ១៧,០០០​ កន្លែង។ នេះបើយោងតាមសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី ១ កុម្ភៈ ឆ្នាំ ២០២៣។

របាយការណ៍របស់ CDC បានបង្ហាញថា គម្រោងវិនិយោគដ៏ធំបំផុត ដែលត្រូវបានអនុម័តក្នុងខែមករា គឺរោងចក្រផលិតអំពូលសូឡា និងបរិក្ខាអគ្គិសនី ហើយការវិនិយោគលើគម្រោងរោងចក្រទាំងពីរនេះមានទំហំ ២០ លានដុល្លារអាមេរិក។

កាល​ពី​ឆ្នាំ​មុន ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន ១៨៦ ដោយ​មាន​ការ​ឯកភាព​លើ​ការ​វិនិយោគ​ចំនួន ៤,០៣២ ពាន់​លាន​ដុល្លារ​អាមេរិក។ ក្នុងចំណោមនោះ ការវិនិយោគរបស់ចិននៅកម្ពុជាមានដល់ទៅ ១,៦៩៤ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៤២% នៃការវិនិយោគសរុប ហើយវាជាប្រភពនៃការវិនិយោគធំជាងគេនៅកម្ពុជា។

ការវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុកនៅក្នុងប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១ ឈានដល់ ២,១៥៩ពាន់លានដុល្លារអាមេរិក ស្មើនឹង ៥៣.៦% នៃការវិនិយោគសរុប។ ប្រទេស​ថៃ​ជាប់​ចំណាត់​ថ្នាក់​លេខ​៣ ដោយ​មាន​ទុន​វិនិយោគ​ចំនួន ៤៣,៩២ ​លាន​ដុល្លារ​អាមេរិក។ ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់ទី ៤ ជាមួយនឹងការវិនិយោគចំនួន ៣៩.៥២លានដុល្លារ។ កោះកៃម៉ាន (Cayman Islands) ជាប់ចំណាត់ថ្នាក់ទីប្រាំ បានបណ្តាក់ទុនចំនួន ២០.៨លានដុល្លារអាមេរិក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស