TNAOT News

· 2023-02-01

អគារមន្ទីរពេទ្យតេជោសែនកោះធំ សម្រេចការសង់សង់បានជាង ៨០% ហើយ

#មន្ទីរពេទ្យមានទីតាំង​ផ្តល់​សេវាសុខាភិបាលសាធារណៈ# #ខេត្តកណ្ដាល# #ព័ត៌មាន# #សម្រេចការសង់សង់បានជាង ៨០% ហើយ# #អគារមន្ទីរពេទ្យតេជោសែនកោះធំ# #ឯកឧត្តម ស៊ុន ចាន់ថុល# #ស្រុកកោះធំ# #នយោបាយជាតិ#

10012

កណ្ដាល៖ អគារមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅក្នុងស្រុកធំ ខេត្តកណ្ដាល បានសម្រេចការសង់សង់បានជាង ៨០ ហើយ បើគិតត្រឹមខែមករា ឆ្នាំ២០២៣នេះ។មន្ទីរពេទ្យនេះត្រូវប្រសិទ្ធនាមថា «មន្ទីរពេទ្យតេជោសែនកោះធំ» និងក្លាយជាមន្ទីរពេទ្យមានទីតាំង​ផ្តល់​សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ ម៉ឺននាក់ដែលរស់នៅ​ក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ​២០២៣​នេះ បានអញ្ជើញចុះពិនិត្យសំណង់អគារមន្ទីរពេទ្យតេជោសែនកោះធំ ដោយមានការចូលរួម​ពី​ថ្នាក់ដឹក​នាំក្រសួង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងរួមដំណើរ​ពីលោកអភិបាល អភិបាលរងស្រុក លោកប្រធានក្រុមប្រឹក្សាភិបាលស្រុក សមាជិកក្រុមការងារ​រាជរដ្ឋាភិបាលចុះជួយស្រុកកោះធំផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល ការចុះត្រួតពិនិត្យ អគារមន្ទីរពេទ្យតេជោសែនកោះធំ​នាពេល​នេះ គឺដើម្បីតាមដានលើវឌ្ឍនភាព កិច្ចការងារសាងសង់ ធ្វើយ៉ាងណាឱ្យសម្រេចទៅតាមផែនការ​គ្រោងទុក ប្រកបដោយចីរភាព នឹងឈានដល់ការដាក់ដំណើជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ ។

នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសាធារណការ មន្ទីរពេទ្យនេះសាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគ​ទាន​របស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ គ្រោង​ចំណាយថវិកាសរុបទាំងអស់ប្រមាណ ១០ លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះ​ការសាងសង់​រចនាសម្ព័ន្ធអគារមន្ទីរពេទ្យគ្រោងចំណាយទឹកប្រាក់ប្រមាណ៦លាន២សែនដុល្លារសហរដ្ឋអាមេរិក និងការបំពាក់សម្ភារបរិក្ខារពេទ្យគ្រោងចំណាយទឹកប្រាក់ពី៤ ទៅ ៥លានដុល្លារសហរដ្ឋ​អាមេរិក​ថែមទៀត។

សូមបញ្ជាក់ថា គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំនេះ រៀបចំឡើងក្រោម​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងសមស្រប​តាមកម្មវិធី​នយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍន៍​ជាតិរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ​ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខមាលភាពរបស់ប្រជាពលរដ្ឋ៕

ប្រភព៖ រីក្រសួងសាធារណការ 

សម្រួលអត្ថបទ៖ ឡុង រតនា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស