TNAOT Morning
· 2022-10-27
អ្នកកើតឆ្នាំខាល ថោះ វក កុរ រាសីល្អជាមធ្យមការប្រកបការងាររបស់លោកអ្នកមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ
#ហុងស៊ុយ# #រាសី# #ជំនឿ# #ហោរាសាស្រ្ត#
5487
តាមក្បួនហោរាសាស្ត្រ ថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២ ឆ្នាំមមែ ឆុងជាមួយឆ្លូវ។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ការរស់នៅលោកអ្នកត្រូវយកចិត្តទុកដាក់ថែទាំផ្ទះសម្បែង កូនចៅ ឬសូម្បីតែសាច់ញាតិព្រោះនោះសុទ្ធសឹងនាំមកនូវក្តីចម្រុងចម្រើន និងសេចក្តីសុខរបស់យើងទាំងអស់។ក្នុងថ្ងៃនេះដែរដោយសារដួងរាសីល្អប្រសើរ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងសម្របសម្រួលការងារពីព្រោះថាផលល្អៗតែងហុចចំពោះមុខច្រើន។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសប្រពៃណាស់។
សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែម និង ស្រស់ស្រាយចំពោះគ្នាប្រពៃណាស់។
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ការរស់នៅថ្ងៃនេះបើទោះបីអ្នកខ្លះសុខកាយបន្តិចពិតមែន ប៉ុន្តែបញ្ហារឿងរាវចាស់ថ្មីតែងចូលមកកកូរផ្លូវចិត្តនាំពិបាករែកពន់ផងដែរ។ការប្រកបការងារហាក់មានភាពរឹងមាំ ហើយបើចង់ពឹងពាក់អ្នកតូច អ្នកធំគេតែងអាណិតស្រឡាញ់ និងជួយជ្រោមជ្រែង ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្តតែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេ ផងដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយល្អប្រពៃ។
ឆ្នាំខាល
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីអាចសម្រុកពេញទៅបានហើយពីព្រោះថាផលឆ្លើយតបមកវិញគ្រាន់ជាកក់ក្តៅ។ពេលវេលាល្អសម្រាប់លោកអ្នកក្នុងការធ្វើ្វអ្វីមួយគឺំម៉ោង ១១,០០-១២,៥៩វិនាទីថ្ងៃ។ការប្រកបការងាររបស់លោកអ្នកមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ ហើយកំពុងមានភាពសុខដុមគួរសម។អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់អញ្ចឹងដែរ តែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទជាមួយក្រុមមនុស្សក្បែរខ្លួនឬពីចម្ងាយដោយប្រការណាមួយផង។
សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារការមិនសូវចេះអត់ឱនឱ្យគ្នា។
ឆ្នាំថោះ
រាសីល្អជាមធ្យម។អំឡុងពេលនេះលោកអ្នកត្រូវពុះពារផលលំបាកច្រើនបន្តិចទើបអាចឆ្លងចូលដល់ពេលវេលាគ្រាន់សុខស្រួលខ្លួននៅគ្រាខាងមុខនោះវិញ។ដោយឡែកនៅថ្ងៃនេះវិញដំណើរជីវិតរបស់លោកអ្នកបានងើបប្រសើរឡើងវិញមិនថាជាកិច្ចការងារ ឬ ប្រាក់កាសតែងផ្តល់ជាផ្លែផ្កាមកវិញផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបលើផលលំបាកច្រើនព្រោះផលចំណូលរកបានដោយតានតឹង និង ភាគច្រើនលាភហេងធំៗច្រើនបោលហួសជានិច្ច។
រីឯសេចក្តីស្នេហាប្រុសស្រីកុំចង់ចាញ់ឈ្នះគ្នាដោយសារការចិត្តខ្លាំងប្រយ័ត្នជម្លោះឈានដល់ការបែកបាក់។
ឆ្នាំរោង
រាសីស្រុតចុះ។ក្នុងថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប ម្ល៉ោះហើយទាំងស្ត្រីបុរសចូរប្រយ័ត្នបញ្ហាសុខភាព និងបញ្ហាទំនាស់ទាស់ទែងព្រោះថាមិនទាន់ឆ្លងផុតផលអាក្រក់នៅឡើយទេ។ទាំងស្ត្រីបុរសលោកអ្នកគប្បីរួសរាន់បំពេញការងារពីព្រោះថាផលល្អតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្ត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ តែយ៉ាងណាការជួញធំដុំគប្បីមានការប្រយ័ត្នប្រយែងព្រោះថាងាយចាញ់បោកគេណាស់។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា។
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសលោកអ្នកមានបញ្ហាភ្លឺថ្លា ម្ល៉ោះហើយទោះធ្វើអ្វីតែងចម្រើនលូតលាស់និងហុចជាផ្លែផ្កាគ្រាន់ជាទីពេញចិត្ត។នៅថ្ងៃនេះការប្រកបការងារគឺលោកអ្នកមានអារម្មណ៍ភ្លឺថ្លា ហើយធ្វើអ្វីៗក៏តែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយចំណូល ប៉ុន្តែការចំណាយមានខ្ពស់និងធូរណាស់។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយនិងប្រឆាំងគ្នាច្រើនចូរប្រយ័ត្នឈានដល់ផ្លូវបំបែកណាមួយព្រោះតែចិត្តខ្លាំងរៀងៗខ្លួន។
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបនូវស្ថានភាពតានតឹង ហើយពិសេសឱ្យប្រយ័ត្នរឿរាវមិនល្អណាមួយរត់ចូលដោយមិនដឹងខ្លួន។សម្រាប់កិច្ចការងាររបស់លោកអ្នកគឺទៅមុខយឺត និងពិសេសងាយមានរឿងរាវជាមួយអ្នកដទៃច្រើនថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះមានភាពប្រទាំងប្រទើសទាំងក្នុងក្រុមគ្រួសារនិងអ្នកមានមុខរបរដូចគ្នា។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបមិនត្រូវមករងកម្មនៅគ្រាខាងមុខ ។
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយកុំសូវរំពឹងពេកពីព្រោះថាច្រើនខកបំណង និងជួបបញ្ហាត្រូវឈឺក្បាលថែមទៀត ។ទាំងស្ត្រីបុរសត្រូវយកចិត្តទុកដាក់ចំពោះការងារបន្តិចព្រោះថាមានក្រុមមនុស្សចាំតែចាប់កំហុស ហើយបើឃើញលោកអ្នកមានបញ្ហាផងគេចាំតែជាន់ពន្លិចបន្ថែមប៉ុណ្ណោះ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះមានគិនិតផ្តួចផ្តើមរបរថ្មីៗបន្ថែមទៀតឬរកប្រាក់ចំណូលបន្ថែមទើបជាការប្រសើរ។
សម្ព័ន្ធស្នេហាប្រុសស្រីមិនត្រូវយកភាពប្រកែប្រកាន់ដាក់មុខច្រើនឡើយ បើពុំនោះកើតមានតែរឿងរាវមិនចេះចប់ពុំខាន។
ឆ្នាំវក
រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសការរស់នៅលោកអ្នកទទួលរងផលលំបាកច្រើន ក្នុងនេះបើមានការស្នើសុំអ្វីមួយច្រើនត្រូវគេបដិសេធ និងការគ្រប់គ្រងអ្វីមួយគឺគេតែងគេរិះគន់នាំឈឺក្បាល។ការប្រកបការងារវិញបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយត្រូវចេះធ្វើសន្សឹមៗកុំបំបោល ហើយមិនត្រូវលោភលន់ឡើយបើពុំនោះទេពិតជាជួបរឿងដូចពាក្យចាស់ថាចង់ចំណេញពិតជាដាច់ចំណងជាក់ជាពុំខាន។អ្នកធ្វើជំនួញទីជិតឆ្ងាយពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយបន្តិច តែក៏នៅមានភាពផ្អែមល្ហែមដដែលទេ។
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ក្នុងរង្វង់គ្រួសារកើតមានភាពសុខដុម និង កំពុងកើតវាលកាលកុម្ពត្រជាក់ត្រជុំគ្រាន់គាប់ប្រសើរឡើងវិញ ។ថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះទោះធ្វើអ្វីត្រូវសម្រុកឱ្យបានពេញទីនោះផ្លែផ្កាល្អៗតែងហុចមកវិញគ្រាន់កក់ក្តៅផ្លូវចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរឃើញថាក៏ជាឱកាសប្រពៃ។
សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីពុះកញ្ជ្រោលព្រោះតែការសេពកាមគុណប្រយ័ត្នរែកពន់ទុក្ខសោកនៅគ្រាក្រោយហើយអសោចកេរិ៍្តឈ្មោះឥតអំពើ។
ឆ្នាំច
រាសីស្រុតចុះ។ក្នុងថ្ងៃនេះរឿងរាវមួយចំនួនបានរត់ចូល ហើយបើលោកអ្នកចង់ចៀសក៏ពិបាកដែរ ម្ល៉ោះហើយគប្បីអត់ធ្មត់និងប្រយ័ត្នប្រយែង។ការធ្វើដំណើរទៅណាមកណាលោកអ្នកឱ្យប្រយ័ត្នប្រយែងពីព្រោះថាផលមិនល្អងាយកើតឡើងជាងសព្វមួយដង។ការប្រកបការងារលោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែង និងចេះ មើលមុខក្រោយទើបពុំមានបញ្ហាមិនល្អណាមួយចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកប្រកបរបរពេញដៃពេញជើងឡើងវិញ។
សម្ព័ន្ធស្វាមីភរិយាឬសូម្បីតែកម្លោះក្រមុំចូរប្រយ័ត្នអ្នកទី៣ចូលឡូកឡំនាំកើតជម្លោះវិវាទឡើង។
ឆ្នាំកុរ
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំជ្រូកឆ្លងចូលខែវិច្ឆិការខាងមុនេះដួងរាសីរបស់លោកអ្នកបានផ្លាស់ប្តូរមកឡើងខ្ពស់ ធ្វើឱ្យដំណើរជីវិតរលូនប្រសើរឡើងវិញ។ក្នុងថ្ងៃនេះវិញដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់សន្សឹមៗទៅមុខហើយធ្វើអ្វីក៏តែងមានជោគជ័យត្រឡប់មកវិញគ្រាន់កក់ក្តៅ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការរីកដុះដាលយឺតណាស់ ហើយទាល់តែខិតខំខ្លាំងទើបចិញ្ចឹមឆ្នាំងបាយរស់ស្រួលខ្លួន។
សម្ព័ន្ធស្នេហា កំលោះក្រមុំ ឬ ពោះម៉ាយ មេម៉ាយ ក្តីមានការប្រឆាំង និង មិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មានទេ៕ ប្រភព៖ រស្មីកម្ពុជា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អ្នកកើតឆ្នាំខាល ម្សាញ់ មមែ ច កុរ រាសីក្នុងថ្ងៃនេះល្អជាមធ្យម អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបបញ្ហាប្រទាំងប្រទើសបន្តិច
អ្នកកើតឆ្នាំថោះ មមែ កុរ រាសីក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត លោកអ្នកធ្វើ្វអ្វីតែងឆ្លើយតបជាផលគ្រាន់ជាទីគាប់ចិត្តត្រឡប់មកវិញ
ជួបសញ្ញាទាំងនេះ ជាប្រផ្នូលនៃលាភសំណាងហូរចូលពេញផ្ទះ
ហាមតាំងលម្អផ្កាបែបនេះព្រោះធ្វើឲ្យរាសីស្រុតចុះ
ការណែនាំពិសេស
ធូកមិនមែនចេះតែអុចទេ! តស់ មកដឹងពីអត្ថន័យនៃសរសៃធូកនីមួយៗ និងតំណាងឱ្យការគោរពបូជាផ្សេងៗគ្នា
កាន់តែស្ងៀម កាន់តែមានឥទ្ធិពល! ស្ថិតក្នុងស្ថានភាពទាំងនេះ ត្រូវតែចេះរក្សាភាពស្ងប់ស្ងាត់ ទើ់បមានតម្លៃ
ចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០២៥ អ្នកឆ្នាំទាំង ៣ ក្ដាប់បានឱកាសធំ ជីកគាស់បានសំណាង អាចរកលុយបានច្រើន
ជំងឺផ្ដាសាយបក្សី H5N1 ត្រូវបានរកឃើញនៅក្នុងសត្វជ្រូកនៅសហរដ្ឋអាមេរិកជាលើកដំបូង
យោបល់ទាំងអស់ (0)