TNAOT Morning
· 2022-02-20
អ្នកកើតឆ្នាំជូត ឆ្លូវ ថោះ មមែ រាសីក្នុងថ្ងៃនេះស្រុតចុះអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ
#ហុងស៊ុយ# #រាសី# #ជំនឿ# #ហោរាសាស្រ្ត#
6169
តាមក្បួនហោរាសាស្ត្រ ថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ឆ្នាំរោង ឆុងជាមួយកុរ។

សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖

ឆ្នាំជូត

រាសីស្រុតចុះ។លោកអ្នកអាចជួបប្រទះនូវរឿងរាវខ្វាយខ្វល់ និងពិសេសអាចត្រូវគេចោទប្រកាន់ក្នុងរឿងអ្វីមួយផង។នៅថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីរបស់អ្វីមួយពីអ្នកដទៃឃើញថាមិនឆ្លើយតបដូចគាប់បំណងទេគឺតែងខកបំណងខ្លះៗនាំមិនសូវសុខស្រួលចិត្តឡើយ។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា។
ឆ្នាំឆ្លូវ

រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកតោងតែរក្សាសេចក្តីសុខ និងមិនត្រូវបង្កបញ្ហាមកដាក់ខ្លួនឡើយពីព្រោះថាងាយកើតជាបញ្ហាចូលយាយីជាងសព្វមួយដង។ការប្រកបការងារងាយទទួលរងកំហុសឆ្គង និងពិសេសចូរប្រយ័ត្នមានជម្លោះវិវាទដោយប្រការណាមួយកើតឡើង។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា។
ឆ្នាំខាល

រាសីល្អជាមធ្យម។ថ្ងៃនេះការធ្វើដំណើរចេញក្រៅផ្ទះលោកអ្នកគប្បីប្រយ័ត្នប្រយែងបញ្ហារោគជំងឺបៀតបៀនយាយីដោយប្រការណាមួយកើតឡើង។ការប្រកបការងារឃើញថា ដំណើរជីវិតរបស់លោកអ្នកស្ថិតលើកំណាត់ផ្លូវរដិបរដុបនិងប្រទាំងប្រទើសច្រើន ហើយទាល់តែចេះប្រយ័ត្នប្រយែងក្រុមមនុស្សបន្តិចទើបគ្មានបញ្ហាអាក្រក់អ្វីយាយីកើត។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
រីឯបញ្ហាស្នេហា ប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន។
ឆ្នាំថោះ

រាសីស្រុតចុះ។ថ្ងៃនេះលោកអ្នកនៅតែឱ្យប្រយ័ត្នបញ្ហាឧប្បត្តិហេតុយាយី ហើយទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អរត់់ចូលកើត។ការប្រកបការងារជួបនូវឧបសគ្គច្រើន ហើយពិសេសឱ្យប្រយ័ត្នក្រុមមនុស្សព្យាបាទយាយី។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រាថ្នាទេឬអាចនិយាយបានថាទោះប្រឹងទាល់តែបែកញើសតែផលកម្រៃរកសឹងមិនគ្រប់ចិញ្ចឹមគ្រួសារ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការខ្វែងគំនិតនិងប្រឆាំងគ្នាមិនសូវលោះពេលនោះទេ។
ឆ្នាំរោង

រាសីខ្ពស់ត្រដែត។ថ្ងៃនេះលោកអ្នកអាចមានមធ្យោបាយដ៏ល្អ និង ពិសេសអាចមានក្រុមមនុស្សណែនាំ ចង្អុរបង្ហាញផ្លូវឱ្យរកច្រកចេញពីបញ្ហាពីអ្វីមួយផង។កិច្ចការងាររបស់លោកអ្នករលូនល្អ និងអាចសម្រេចដល់គោលដៅ និងចៅហ្វាយអាណិតស្រឡាញ់ថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសប្រពៃ។
សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែម និងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់។
ឆ្នាំម្សាញ់

រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកជួបលើកំណាត់ផ្លូវលំបាកបន្តិច ពិសេសងាយមានក្រុមមនុស្សតាមយាយី និងប៉ងអាក្រក់ផង។អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនវិញមានការប្រទាំងប្រទើសជាមួយមិត្តភក្តិបន្តិចចូរប្រយ័ត្នកើតជម្លោះវិវាទ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខយ៉ាងឆាប់រហ័ស ហើយរឿងរាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។
បញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានការខ្វាយខ្វល់ ព្រោះតែម្នាក់ៗមានការគិតហួសព្រំដែនច្រើន។
ឆ្នាំមមី

រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះបើលោកអ្នកទៅចូលរួមពិធីអ្វីមួយ ឬជួបអ្នកតូចអ្នកធំ ចូរចេះរៀបចំឬកមារយាទឱ្យបានថ្លៃថ្នូរទើបមិនអាប់ឱនកិត្តិយស ឬខាតប្រយោជន៍អ្វីមួយមកវិញ។នៅថ្ងៃនេះការប្រកបការងារហាក់មិនជឿនលឿនទៅមុខទេ ពោលគឺនៅទ្រឹងមួយកន្លែងច្រើនជាង ។អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។
រីឯគូគ្រងប្តីប្រពន្ធ ឬ គូស្នេហ៍ប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចិត្តខ្លាំងរៀងៗខ្លួននិងមិនសូវចេះអត់ឱនឱ្យគ្នាឡើយ។
ឆ្នាំមមែ

រាសីធ្លាក់ស្រុតចុះ។លោកអ្នកចូរចេះសម្លឹងឱ្យឆ្ងាយ ហើយមិនត្រូវខ្ជះខ្ជាយពេលវេលាឡើយ ពិសេសត្រូវចេះងើបឡើងបន្តការងារទើបអ្វីៗនឹងចម្រុងចម្រើនឡើងវិញ។ការប្រកបការងារនៅថ្ងៃនេះឃើញថាជួបបញ្ហាស្មុគ្រស្មាញច្រើនបន្តិច ហើយក្រុមមនុស្សក៏ទម្លាក់បញ្ហាឱ្យច្រើននាំពិបាករែកពន់។អ្នកធ្វើជំនួញទោះជួបបញ្ហាខ្លះៗយាយីតែលោកអ្នកក៏នៅ អាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ។
សម្ព័ន្ធស្នេហាកំលោះក្រមុំងាយផ្ទុះកំហឹង និងបង្កការឈ្លោះវិវាទជាមួយគ្នាជាងសព្វមួយដង។
ឆ្នាំវក

រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះឃើញថាផ្តល់ផលល្អច្រើនបន្តិចសម្រាប់លោកអ្នកសម្រេចចិត្តរឿងបញ្ហាប្រាក់កាសអ្វីមួយពីព្រោះថាផលល្អតែងហុចមកវិញជានិច្ច។ដោយសារដួងរាសីឡើងខ្ពស់ ដូចនេះលោកអ្នកអាចសម្រុកការងារពេញទីបានហើយ ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបរឿងប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាប្រាក់ចំណូលគ្រាន់នៅមួយទប់ទល់។
ចំពោះគូស្នេហាដែលស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ ក្នុងរយៈពេលនេះអាចពិគ្រោះពិភាក្សារឿងរៀបអាពាហ៍ពិពាហ៍បានហើយ។
ឆ្នាំរកា

រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរលូនល្អ ដូច្នេះលោកអ្នកត្រូវចេះរវៀសរវៃញាប់ដៃញាប់ជើងបន្តិច ព្រោះពេលវេលាជាមាសប្រាក់ ធ្វើច្រើនបានច្រើន។ចូរកុំមានចិត្តលោភលន់ដោយចង់មាន ចង់បានឱ្យហួសប្រមាណពេក ប្រយ័ត្នបែរជាកើតរឿងរាវអាចខាតបង់លាភសក្ការៈវិញ។មានការចម្រើនលូតលាស់ទៅមុខជាលំដាប់ ហើយបើមានបើករបរថ្មីៗផងគឺប្រៀបដូចជាដាក់ចុះដុះតាមដៃដូច្នេះដែរ។
ចំពោះគូស្នេហាប្តីប្រពន្ធរយៈពេលនេះមានភាពល្អូកល្អិនគ្រាន់គាប់ប្រសើរ និងមានសុភមង្គលក្នុងក្រុមគ្រួសារទៀតផង។
ឆ្នាំច

រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះមុននឹងលោកអ្នកហានិយាយស្តីអ្វីត្រូវចេះប្រយ័ត្នមាត់ក បន្តិចព្រោះកាលបើមានពាក្យសម្តីនិយាយជ្រុលជ្រួសលើអ្នកដទៃតិចឬច្រើន អាចបង្កជាទំនាសវិវាទឡើង។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ចំណែកការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់បើករបរថ្មីៗមិនទាស់ខុសអ្វីដែរពីព្រោះថាផលដែលជាផ្លែផ្កាតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ។
ឆ្នាំកុរ

រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ហេតុនេះត្រូវចេះគ្រប់គ្រងអារម្មណ៍ និង គំនិតធ្វើអ្វីមួយពីព្រោះថាងាយភ្លាំងភ្លាត់ និងកើតជាបញ្ហាជាងសព្វមួយដង។ការប្រកបការងារឃើញថាពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើជំនួញផ្លូវឆ្ងាយទោះឃើញគេរកបានម្តេចម្តា ហើយចង់រកតាមគេក៏មិនហុចផលដូចគាប់បំណងប៉ុន្មានទេគួរប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។
រីឯបញ្ហាស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសរបៀបប្រយ័ត្នរែកពន់ផលលំបាកនិងភាពទុក្ខសោកមកវិញ៕ប្រភព៖ រស្មីកម្ពុជា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អ្នកកើតឆ្នាំខាល ថោះ វក កុរ រាសីល្អជាមធ្យមការប្រកបការងាររបស់លោកអ្នកមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ
អ្នកកើតឆ្នាំជូត ថោះ ម្សាញ់ វក រាសីក្នុងថ្ងៃនេះល្អជាមធ្យមការប្រកបការងារនៅថ្ងៃនេះទាំងស្ត្រីបុរសឃើញថាពុំមានអ្វីជួបការលំបាកគួរកត់សម្គាល់ឡើយ
ស្វែងយល់ពីអត្ថន័យពិធីឆេងម៉េង សំពះបុព្វបុរស
អ្នកកើតឆ្នាំខាល មមី កុរ រាសីល្អជាមធ្យមការប្រកបការងាររបស់លោកអ្នកមានការចម្រើនលូតលាស់ទៅមុខគួរសម
ការណែនាំពិសេស
អ៊ុយក្រែនបើកការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី បង្កការឆាបឆេះជាច្រើនថ្ងៃ
ពីឆ្នាំ 1938 ដល់ឆ្នាំ 1944 ទីក្រុង Guilin ដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងអំឡុងសង្រ្គាមចិន-ជប៉ុន
នៅថ្ងៃទី ២៩ ខែធ្នូ រឿងភាគខ្លីតន្ត្រី "ឆ្លងកាត់ចម្រៀងទំនុកភ្លេង" ត្រូវបានចាក់ផ្សាយ
[ភាគទី 29] វ៉ាង លូយ៉ាន៖ អ្នកស្នេហាជាតិអក្សរសាស្ត្រម្នាក់ដែលត្រូវបានបង្កើតឡើងក្នុងអណ្តាតភ្លើងសង្គ្រាម
យោបល់ទាំងអស់ (0)