Lang
· 2019-03-07
លោក ពូទីន អំពាវនាវពិភពលោក រួមគ្នាប្រឆាំងក្រុមភេរវកម្ម
0
ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពីន កាលពីថ្ងៃទី៦ ខែមីនា បានស្នើឲ្យមន្ត្រីសន្តិសុខក្នុងប្រទេសរុស្ស៊ីទាំងអស់ សហការជាមួយពិភពលោកខាងក្រៅ ដើម្បីប្រយុទ្ធប្រឆាំងក្រុមភេរវកម្មជាមួយគ្នា ។

លោកពូទីន បានចូលរួមប្រជុំជាមួយមន្ត្រីសន្តិសុខសហព័ន្ធរុស្ស៊ី FSB ដោយលោកបានលើកឡើងថា មិនត្រូវគិតថា ទំនាក់ទំនងបច្ចុប្បន្នយ៉ាងម៉េចជាមួយគ្នានោះទេ រុស្ស៊ី ត្រូវតែបើកទូលាយជានិច្ច ក្នុងសកម្មភាពប្រឆាំងក្រុមភេរវកម្មអន្តរជាតិ ដែលជាការប្រឈមទូទៅរបស់មនុស្សជាតិគ្រប់រូប ។

លោកពូទីន បានកោតសរសើរដល់កងកម្លាំង FSB រុស្ស៊ី ខណៈការពារ ទប់ស្កាត់ ការបង្កឧក្រិដ្ឋកម្មផ្សេងៗ ពីសំណាក់ពួកភេរវកម្ម និងបណ្តាញរបស់វា មិនឲ្យកើតមាននៅក្នុងទឹកដីរុស្ស៊ី ។
លោកពូទីន អះអាងថា អំពើភេរវកម្មនៅក្នុងប្រទេសរុស្ស៊ី មានការថយចុះ នៅឆ្នាំ២០១៨ ។ ប៉ុន្តែទោះបីយ៉ាងណា ការការពារនៅតែខ្ពស់ដដែល គឺប្រហែល២០ភាគរយ ។

លោក ពូទីន បានរំលឹកដល់កងកម្លាំងសន្តិសុខ ត្រួតពិនិត្យ ស្រាវជ្រាវឲ្យបានជាប្រចាំ តាមបណ្តាញអ៊ីនធើណេត ទៅលើបណ្តាញភេរវកម្ម , ទប់ស្កាត់ការឃោសនា, សមគំនិត, ផ្គត់ផ្គង់អាវុធជាដើម និងលុយកាក់ជាដើម ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Young People from Six Lancang-Mekong Countries Jointly Deliver a "Youth Symphony"
ក្រសួងកសិកម្មសម្របសម្រួលការរៀបចំកសិដ្ឋានបន្លែរបស់កាយឫទ្ធិនារីកម្ពុជានៅជាប់តំបន់ជនភៀសសឹកខេត្តសៀមរាប និងពោធិ៍សាត់
រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវអ្នកសារព័ត៌មានគោរនូវស្តង់ដារសុវត្ថិភាព ដើម្បីការពារខ្លួនពេលចុះយកព័ត៌មាននៅតំបន់ព្រំដែន
ផ្តោតទៅលើគោលដៅខ្លួនឯង
យោបល់ទាំងអស់ (0)