Lang

· 2019-07-29

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​កំពស់​ ៦៩ជាន់​នៅ​ទីក្រុង​កោះ​ពេជ្រ​បង្ហាញ​រូបរាង​ហើយ​

#អាជីវកម្ម# #សង្គម# #​ទីក្រុង​កោះ​ពេជ្រ#

0

ភ្នំ​ពេញៈ​ គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ កំពស់​រហូតដល់៦៩ជាន់​ ដែល​ស្ថិតនៅ​ទីក្រុង​កោះ​ពេជ្រ​ បាន​បង្ហាញ​រូបរាង​អា​គា​រស្ថា​បត្យ​តកម្ម​ដ៏​អស្ចារ្យ​របស់​ ខ្លួន​ហើយ​។

គំរោង​នេះ​បាន​និង​កំ​ពុង​ព័ទ្ឋ​របង​ ដែល​មាន​ទីតាំងនៅ​ជាប់​ស្ពាន​នាគ​ឡើង​ទៅកាន់​ទីក្រុង​កោះ​ពេជ្រ​ ខណៈ​ការ​ខួង​គ្រឹះ​អាគារ​ដ៏​ខ្ពស់​នេះ​បាន​បញ្ចប់​ហើយ​។ គំរោង​នេះ​មានឈ្មោះ​ Wonder​ Prime​ One​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ខ្ពស់​នេះ​ នឹង​ប្រើប្រាស់​ចម្រុះ​ដូចជា​ សណ្ឋាគារ​ អា​ផា​តម៉ិ​នប្រ​ណី​ត ការិយាល័យ​ជាដើម​។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​នេះ​មាន​កំពស់​រហូតដល់ ២៧៦ម៉ែត្រ​។

គំរោង​នេះ​ត្រូវ​បាន​វិនិយោគ​ដោយក្រុម​ហ៊ុន​ Wonder​ Capital​ Group​ មក​ពីទី​ក្រុង​ហុងកុង​។

អគ្គនាយករង​ក្រុមហ៊ុន ​OCIC​ ដែល​កំពុង​គ្រប់គ្រង​ទីក្រុង​កោះ​ពេជ្រ​ លោក​ទូច​ សំណាង​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​បាន​បញ្ចប់​ការ​ខួង​គ្រឹះ​រួចហើយ​ និង​គ្រោង​ប្រកាស​បើ​កសម្ភោ​ធនៅ​ខែកក្កដា​នេះ​។លោក​បន្ត​ថា​ ក្រុមហ៊ុន​នេះ​បាន​ទិញ​ដី​នៅ​ទីក្រុង​កោះ​ពេជ្រ​ ដើម្បី​សាងសង់​អាគារ​នេះ​ តែ​យ៉ាងណា​លោក​មិន​បញ្ចេញ​ឲ្យដឹង​ពី​ទំហំ​ទឹកប្រាក់​នោះ​ទេ​។

លោក​បាន​បន្ត​ថា​ បច្ចុប្បន្ន​ផ្ទៃដី​ទីក្រុង​កោះ​ពេជ្រ​ ទើប​ប្រើប្រាស់​អស់​ប្រមាណ ៥០ភាគរយ​ប៉ុណ្ណោះ​ ហើយ​បើ​គិត​ពី​ផ្ទៃក្រឡា​សំ​ណង់់​ទើប​សម្រេច​បាន ២៥ភាគរយ​ ឬ១ភាគ៤នៃ​ផែនការ​នៅឡើយ​។

នាយិកា​ក្រុមហ៊ុន​ Century21​ Cambodia​ អ្នកនាង​ Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ តំបន់​កោះ​ពេជ្រ​ និង​តំបន់​ជុំវិញ​បាន​និង​កំពុង​ក្លាយជា​ Hub​ business​ លំដាប់​អន្តរជាតិ​ជា​បណ្តើរ​ៗហើយ​ ដោយ​តំបន់​នេះ​នឹង​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​ធំៗ​ជាច្រើន​ទៀត​នឹង​សាងសង់​ឡើង​៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)