Sopheary

· 2019-11-09

តារាចម្រៀងស្រី សុខ ស្រីនាង រឹតតែស្រស់ស្អាតប្លែក ទោះជាខ្លួនរវល់យ៉ាងណាក្តី

#សុខ ស្រីនាង# #កម្សាន្ត# #តារាខ្មែរ#

1712

មួយរយៈនេះប្រិយមិត្តបានដឹងរួចមកហើយ តារាចម្រៀងស្រីដ៏ស្រស់ស្អាត និងមានទេពកោសល្យខ្ពស់ កញ្ញា សុខ ស្រីនាង បានកាន់កាប់តំណែងជាគណៈកម្មាការក្នុង កម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia Idol Junior ឃើញថា ខ្លួនពិតជារវល់ខ្លាំងជាមួយកម្មវិធីមួយនេះ និងការប្រគុំតន្រី្តតូចធំ រកពេលសម្រាកគ្មាននោះទេ។

ទោះបីជាខ្លួនរវល់យ៉ាងណាក្តី តែបើនិយាយពីសម្រស់របស់តារាចម្រៀងស្រីរូបនេះវិញ កាន់តែស្រស់ស្អាត ហើយទាក់ទាញខ្លាំងជាងមុនទ្វេដង ។ លើសពីនេះទៅទៀត ពេលដែលកញ្ញាទៅណាមកណាម្តងៗ ទោះពុំសូវធ្វើខ្លួនឬក៏តែងខ្លួនបែបសាមញ្ញក្តី នៅតែទទួលបានការចាប់អារម្មណ៍ និងស្រលាញ់ចូលចិត្តខ្លាំងពីអ្នកគាំទ្ររបស់ខ្លួនផងដែរ។

ដូចដែលបានឃើញជាក់ស្តែងហើយ គ្មានអ្វីជាបញ្ហាសម្រាប់ កញ្ញា សុខ ស្រីនាង នោះទេ រាល់ពេលដែលកញ្ញាបង្ហាញមុខនៅតាមទីសាធារណៈ តែងតែមានភាពជឿជាក់ជាខ្លាំង ដោយសារតែសម្រស់របស់ខ្លួនស្រស់ស្អាតពីធម្មជាតិទៅហើយ៕

អត្ថបទដោយ៖ បញ្ញា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស