Sopheary
· 2019-06-04
ឱកាសល្អមកទៀតហើយ សម្រាប់អ្នកចង់ស្វែងរកអាហារូបករណ៍ ទៅរៀននៅប្រទេសចិន
0
ក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៩នេះ គណៈកម្មាធិការអាហារូបករណ៍ អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-Cហិនា Young Leaders Scholarship-ACYLS) នឹងផ្ដល់អាហារូបករណ៍ថ្នាក់បណ្ឌិតចំនួន ០៣កន្លែង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ០៨ កន្លែង និងថ្នាក់ស្រាវជ្រាវរយៈពេលខ្លីចំនួន ០៨កន្លែង ដល់បេក្ខជនមកពីបណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីទៅបន្ដការសិក្សានៅសាធារណៈរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០១៩-២០២០។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលបានចុះកាលបរិច្ឆេតថ្ងៃទី ០៤ មិថុនា ឆ្នាំ២០១៩។

សេចក្ដីប្រកាសព័ត៌មានបានបន្ថែមថា ភាគីមិត្តផ្ដល់ប្រាក់អាហារូបករណ៍សម្រាប់ផ្គត់ផ្គង់ការហូបចុក រ៉ាប់រងថ្លៃសិក្សា ការស្នាក់នៅ និងសំបុត្រយន្តហោះទៅមកកម្ពុជា-សាធារណរដ្ឋប្រជាមានិតចិន-កម្ពុជា។
I. លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនទាំងពីរភេទត្រូវ៖
១. មានសញ្ញាតិខ្មែរ
២. មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ (IELTS 6.0/ TOEFL 80)
៣. មានលក្ខណៈសម្បត្តិសមស្របតាមលក្ខខណ្ឌជ្រើសរើសរបស់សាកលវិទ្យាល័យនីមួយៗ
៤. មានសញ្ញាបត្របរិញ្ញាបត្រ និងមានអាយុក្រោម ៤៥ឆ្នាំសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
៥. មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងមានអាយុក្រោម ៤៥ឆ្នាំសម្រាប់ថ្នាក់បណ្ឌិត
៦. មានសញ្ញាបត្រចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅសម្រាប់ថ្នាក់ស្រាវជ្រាវរយៈពេលខ្លី
៧. មានបទពិសោធន៍ការងារទាក់ទងកិច្ចការ ASEAN ឬ China-ASEAN យ៉ាងតិច ០១ឆ្នាំ
៨. មានសុខភាពបរិបូរណ៍ទាំងកាយសម្បទា និងសតិបញ្ញា
៩. ពុំមែនជានិស្សិតអាហារូបករណ៍រដ្ឋាភិបាលចិនក្នុងពេលថ្មីៗ
II. ការដាក់ពាក្យសុំអាហារូបករណ៍
បេក្ខជនដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធី អាហារូបករណ៍ខាងលើនេះ ត្រូវចូលរួមដាក់ពាក្យតាម ដំណាក់កាលដូចខាងក្រោម៖
១. ដាក់ពាក្យតាម Online ដោយចូលទៅកាន់គេហទំព័រ៖
២. ផ្ញើពាក្យសុំអាហារូបករណ៍ និងឯកសារផ្សេងៗ ដែលបានបំពេញតាម Online ជា Hardcopy មកការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ អគារលេខ ៨០ មហាវិថីព្រះនរោត្តម (ស្ថិតក្នុងទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា) ឲ្យបានមុនថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៩ ដើម្បីក្រសួងចាត់ការបន្ដ។
សម្រាប់ព័ត៌មានអំពី Guidebook មុខវិជ្ជាសិក្សា និងឈ្មោះសាកលវិទ្យាល័យ បេក្ខជនអាចចូលទៅកាន់គេហទំព័រ៖ https://www.campuschina.org/content/details3_380276.html ដើម្បីស្វែងយល់បន្ថែម។
ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរសព្ទលេខ ០២៣ ៧២ ៤៨ ៧៤។
សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំទាំងស្រុងខាងក្រោមនេះ៖


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
មន្ត្រីសង្គមស៊ីវិលអំពាវនាវដល់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ត្រូវបញ្ឈប់បញ្ជូនកម្លាំងទៅកាងការពារផលប្រយោជន៍ឲ្យឧកញ៉ា ហើយគំរាមធ្វើបាបពលរដ្ឋតវ៉ាទំនាស់ដីធ្លី
យល់ដឹងអំពីដំបៅនិងបូស
បញ្ហាប្រឈមជាច្រើនកំពុងរង់ចាំព្រះមហាក្សត្រថៃថ្មីដែលទើបឡើងគ្រងរាជ្យ
តារាចម្រៀងស្រី សុខ ស្រីនាង រឹតតែស្រស់ស្អាតប្លែក ទោះជាខ្លួនរវល់យ៉ាងណាក្តី
យោបល់ទាំងអស់ (0)