Cambo-China

· 11-22

កម្ពុជា និងចិន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើចម្ការឈើដាំ និងឧស្សាហកម្មឈើ

#រដ្ឋបាលព្រៃឈើ# #កម្ពុជា និងចិន# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA# #អនុស្សរណៈនៃការយោគយល់គ្#

1826

ក្នុងឱកាសនៃការចូលរួមសន្និសីទពិភពលោកស្តីពីឧស្សាហកម្មព្រៃឈើ និងព្រឹត្តិការណ៍អំពាក់ព័ន្ធ លោក ហម សារាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ តំណាងឱ្យរដ្ឋបាលព្រៃឈើកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើចម្ការឈើដាំ និងឧស្សាហកម្មឈើ រវាងរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា ជាមួយលោក Cai Zhongping អគ្គនាយកនៃនាយកដ្ឋានព្រៃឈើនៃតំបន់ស្វយ័តខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងពិធីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ មានការចូលរួមជាសាក្ខីភាពពីសំណាក់ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីចិនរួមមាន លោកជំទាវ Sui Guohua, អភិបាលរងតំបន់ស្វយ័តខេត្តក្វាងស៊ី និងឯកឧត្តម Li Jinhua, អនុរដ្ឋមន្ត្រីរដ្ឋបាលព្រៃឈើជាតិ (National Forestry and Grassland Administration) នៃសាធារណរដ្ឋប្រជាមានិតចិន។

រដ្ឋបាលព្រៃឈើបានឲ្យដឹងថា នេះជាការបោះជំហានបន្ថែមទៀតកើតឡើងពីការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការអភិវឌ្ឍការងារដាំឈើនៅប្រទេសកម្ពុជា។

តាមរយៈការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងចូលរួមចំណែកលើកកម្ពស់នៃការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងចិន ការលើកកម្ពស់គុណភាពប្រភេទឈើដាំ និងឧស្សកម្មឈើ ជាមួយនឹងកម្ពស់ការអភិវឌ្ឍបៃតងតាមបច្ចេកទំនើបថ្មីៗ និងចូលរួមកំណើនសេដ្ឋកិច្ច៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស