Phanou Social Media

· 10-05

កុំសុំឱកាស ត្រូវបង្កើតបង្កើនសមត្ថភាព!

#សមត្ថភាព# #ចំណេះដឹង# #ចំណេះដឹងទូទៅ#

2316

សួស្តីប្រិយមិត្តជាទីរាប់អាន ថ្ងៃនេះខ្ញុំនៅលើកឡើងនៅប្រធានបទមួយ កុំសុំឱកាស តែត្រូវបង្កើតបនិងង្កើនសមត្ថភាព គឺខ្ញុំចង់បានន័យថាយើងគ្រប់គ្នាមិនគួរស្រែកហៅសូមអង្វរឱកាសពីរនាក់ដទៃឡើយ ផ្ទុយទៅវិញយើងត្រូវតែបង្កើតសមត្ថភាពផ្ទាល់ខ្លួន។ ពេលនោះហើយយើងនឹងឃើញឱកាសរាប់លានបានរត់មកឱ្យយើងជ្រើសរើសយ៉ាងរីករាយ។

(រូបតំណាង)

ជាការពិតណាស់ បើសិនជាយើងមានឱកាសដ៏ល្អអស្ចារ្យធំមួយនៅចំពោះមុខ តែបែរជាយើងគ្មានសមត្ថភាពនោះឱកាសមួយនោះ កុំបានត្រឹមតែជាអាហារដ៏ល្អប្រណិតមួយដែលយើងបានឃើញ វាប្រៀបម៉េចដូចជារូបគំនូរអាហារដោយឈ្ងុយឆ្ងាញ់នោះ តែយើងបែរជាមិនអាចភ្លក់ឬក៏ញ៉ាំអាហារនោះបាននោះទេ។

(រូបតំណាង)

ស្របជាមួយគ្នានេះ បើយើងព្យាយាមខិតខំស្វះស្វែង លត់ដំបង្កើតនៅសមត្ថភាព ឬជំនាញឯកទេសអ្វីមួយ។នោះយើងច្បាស់ជាបានជួបបានឃើញនៅឱកាសជាច្រើន ដែរពួកគេមានសម្រាប់យើង និយាយរួមគឺពួកគេមកក្នុងនាមជាជម្រើសរបស់យើង។ ហេតុដូច្នេះហើយយើងត្រូវតែមានមនសិការក្នុងការតស៊ូបង្កើតសមត្ថភាពឱ្យខ្លាំងពីមួយដំណាក់កាលទៅមួយដំណាក់កាល។

(រូបតំណាង)

ព្រោះថានៅពេលដែលសមត្ថភាពរបស់អ្នកកាន់តែខ្លាំង អ្នកកូនហ្នឹងទទួលជួបតែឱកាសកាន់តែល្អដូចគ្នា។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)