Phanou Social Media
· 2022-09-05
បើចង់ជោគជ័យកុំប្រើពាក្យថា"ចាំសិន"
#ចំណេះដឹង# #ភាពជោគជ័យ# #ការអប់រំ# #ចំណេះដឹងទូទៅ#
4128
សួស្ដីប្រិយមិត្តទាំងអស់របស់Phanou socal media ថ្ងៃនេះបាទសូមពាំនាំនៅអត្ថបទថ្មីមួយទៀតដែលក្រោមចំណងជើងថាបើចង់ជោគជ័យកុំប្រើពាក្យថាចាំសិន។
(រូបតំណាង)
ជាឧទាហរណ៍ថ្ងៃមួយអ្នកបានទិញដើមផ្កាមួយដើមយកមកផ្ទះរបស់អ្នក។ហើយអ្នកថារវល់ណាស់ថ្ងៃនេះចាំថ្ងៃក្រោយចាំស្រោចទឹកផ្កា ហើយអ្នកតែងតែនិយាយថារវល់រវល់រវល់ជារៀងរាល់ថ្ងៃ។ជាលទ្ធផលមួយខែក្រោយមកកាលនោះនឹងក្រៀមស្រពោន ផ្កានោះបានស្លាប់ដោយពាក្យចាប់សិនរបស់អ្នក ហើយមិនយូរមិនឆាប់នោះទេថ្ងៃណាមួយអ្នកប្រាកដជាស្លាប់ដោយពាក្យចាំសិននេះផងដែរ។
(រូបតំណាង)
ដូច្នេះហើយជម្រើសដែលល្អបំផុតនោះ អ្នកត្រូវចាប់ផ្ដើមពីពេលនេះឥឡូវមិនថាអ្នកត្រូវធ្វើកិច្ចការអ្វីនោះឡើយ។ត្រូវផ្ដើមវាពីចំណុចលេខមួយទៅ ហើយធ្វើវាជាប្រចាំបន្ទាប់បន្ទាប់រហូតទទួលបាននូវភាពជោគជ័យមួយដែលអ្នកចង់បាន។នេះហើយគឺជាដំណោះស្រាយតែមួយគត់សម្រាប់ការទទួលបាននូវភាពជោគជ័យយ៉ាងឆាប់រហែស។បើអ្នកទាំងអស់គ្នាមិនជឿខ្ញុំទេអ្នកអាចសាកល្បងបាន។ដោយអ្នកគ្រាន់តែទម្លាក់ចោលឬក៏ឈប់ប្រើនៅពាក្យថា ចាំសិនចាំស្អែកចាំខានស្អែកចាំអាទិត្យក្រោយចាំថ្ងៃប៉ុណ្ណេះចាំថ្ងៃប៉ុណ្ណោះចាំបាត់ក្ដៅសិនចាំត្រជាក់ជាងនេះ។ចាំចាំចាំតើអ្នកចង់ចាំរហូតដល់ពេលណាទៀត។ឬក៏រហូតដល់ពេលដែលត្រូវអង្គុយសោកសៅ។ដូច្នេះហើយត្រូវតែងើបឡើង។ហើយទៅធ្វើកិច្ចការអ្វីដែលអ្នកចង់ធ្វើពេញចិត្តនឹងធ្វើដើម្បីទទួលបានលទ្ធផលដែលអ្នកចង់បានមួយ។
អត្ថបទដើមដោយ:Phanou Social Media
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)