Lookingtoday

· 09-13

អាយ៉ៃឆ្លើយឆ្លងហើយតើនៀក! Ten Hag បដិសេធការនិយាយរបស់ Ronaldo រឿងថាខ្លួនគ្មានទំនុកចិត្តឈ្នះពាន

#Ronaldo# #កីឡា# #Ten Hag# #បាល់ទាត់អន្តរជាតិ#

84

អ្នកចាត់ការរបស់ក្រុមបិសាចក្រហម Manchester United លោក Erik Ten Hag បានធ្វើបដិសេធសម្រាប់សម្ដីដែល Cristiano Ronaldo បានធ្វើរិះគន់លោក រឿងលោកមិនសមនិយាយពាក្យសម្ដីគ្មានសង្ឃឹមឈ្នះពាន ព្រោះតែកាលនោះលោកគិតថាក្រុមមិនអាចប្រជែងពានជាមួយគេបាន។

គេនៅចាំបានថា Ronaldo បានធ្វើការនិយាយទៅកាន់អតីតកីឡាករល្បីឈ្មោះរបស់ Manchester United លោក Rio Ferdinand ពីរឿងដែលលោក Ten Hag បានធ្វើការលើកឡើងថា បិសាចក្រហមមិនអាចឈ្នះពាន EPL និង UCL ស្ថិតក្រោមការដឹកនាំរបស់លោក ២០២១-២០២២ ដែលកាលនោះ Ronaldo ក៏បានត្រឡប់មកកាន់ Man Utd វិញផងដែរ។ មែនទែនទៅពេលនោះបុរសវ័យ៣៩ឆ្នាំរបស់ ព័រទុយហ្គាល់ ក៏បានយល់ថា បិសាចក្រហមមិនអាចឈ្នះពានបានដែរក្នុងកម្រិតកីឡាករនាពេលនោះ ប៉ុន្តែគេយល់ឃើញថា ក្នុងនាមជាអ្នកចាត់ការមិនគួរនិយាយបែបនេះទេ គឺគួរតែនិយាយលើកទឹកចិត្តកូនក្រុមឲ្យប្រឹងប្រែងទើបត្រូវ។

នៅពេលដែលគេសួរសំនួរនេះក្នុងពេលធ្វើដំណើរទៅត្រៀមខ្លួនការប្រកួតទល់ Southampton នោះ លោក Ten Hag ក៏បានលើកឡើងថា ពេលនោះ Ronaldo ក៏បានលើកឡើងហើយយល់ឃើញដូចគ្នាដែរ។

«ទេ! គាត់និយាយបែបនោះដែរ។ ប្រសិនបើគ្រប់គ្នាទៅអានអត្ថបទនោះឡើងវិញ នឹងឃើញ។ គាត់មានសិទ្ធបញ្ចេញមតិរបស់គាត់។ វាមិនអីទេ ព្រោះថាពេលនេះគាត់នៅឆ្ងាយពីពួកយើងទៅហើយ គាត់នៅដល់ អារ៉ាប៊ីសាអ៊ូឌីតទៅហើយ»។ នេះជាការលើកឡើងរបស់អ្នកចាត់ការបិសាចក្រហម។

អ្នកចាត់ការដដែលបានសង្កត់ធ្ងន់ទៀតថា លោកយល់ថាការលើកឡើងរបស់ Ronaldo នេះវាមិនប៉ះពាល់ដល់លោកទេ។ លោកដឹងពីចំណុចដែលត្រូវអភិវឌ្ឍន៍ក្រុម និងកំពុងតែធ្វើដំណើរឆ្ពោះទៅរកភាពរីកចំរើន ហើយលោកក៏បានដឹងដែរពីអ្វីដែលលោកគួរតែធ្វើ និងដឹងពីផ្លូវដែលលោកត្រូវតែដើរទៅមុខនោះ។

អ្នកចាត់ការសញ្ជាតិហុល្លង់លើកឡើងដែរថា អ្វីដែលលោកបាននិយាយពីមុនវាស្ថិតក្នុងដំណាក់កាលមួយដ៏ពិបាក ព្រោះពេលនោះក្លឹបមានកីឡាករមិនគ្រប់គ្រាន់ លោកត្រូវប្រើយុវជនខ្លះមកជួយក្រុម ដើម្បីឆ្លាស់បញ្ចូលកន្លែងដែលកីឡាករមានរបួស៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស