Lookingtoday

· 09-11

ទឹកភ្នែក ដែលចេញពីសារពាង្គកាយ មានប្រភពមកពីណា?

#គន្លឹះថែទាំសុខភាព# #សារពាង្គកាយ# #សុខភាព# #ទឹកភ្នែក#

390

រៀងរាល់ពេលដែលយើងយំ ច្រមុះរបស់យើងក៏ចាប់ផ្តើមហូរសំបោរព្រមទាំងមានអាការៈតឹងណែន។

តើហេតុអ្វីបានជាវាមានរឿងបែបនេះកើតឡើង? ជាក់ស្តែងវាគឺជាក្រពេញទឹកភ្នែកដែលមានតួនាទីបង្កើតទឹកភ្នែក។ ក្រពេញទឹកភ្នែកផលិតទឹកភ្នែកយ៉ាងច្រើន ដើម្បីឆ្លើយតបជាមួយនឹងប្រតិកម្មមួយចំនួន ដូចជាការរំជួលចិត្ត ផ្សែង ខ្យល់ និងចំហាយខ្ទឹមបារាំង ជាដើម។

ទឹកភ្នែកឡើងមកផ្តុំជាបន្តបន្ទាប់តាមត្របកភ្នែកក្រោម បន្ទាប់មកទឹកភ្នែកត្រូវបានបង្ហូរចេញទៅកាន់ជ្រុងនៃត្របកភ្នែកក្រោម និងលើដែលមានរន្ធមួយសម្រាប់ទឹកភ្នែកត្រូវធ្លាយចេញ។

ទឹកភ្នែកត្រូវបានបញ្ចេញចោលជានិរន្តរ៍ ដោយ មានទឹកភ្នែកជិត ២០មីលីលីត្រត្រូវបង្ហូរចេញនៅរៀងរាល់២៤ សម្រាប់ភ្នែកម្ខាង។

ការបញ្ចេញទឹកភ្នែកចាប់ផ្តើមកើតឡើងតាំងពីមនុស្សយើងកើតមកម្ល៉េះ ហើយបរិវេណបង្ហូរទឹកភ្នែកកើនឡើងជាអតិបរមា នៅចន្លោះអាយុ ១០ឆ្នាំ និង ២០ឆ្នាំ ដែលជាអាយុកាលនៃការរំជួលចិត្តខ្លាំង ។

ជាមួយគ្នានេះដែរ តើភាពចាស់ជរាអាចបណ្តាលឲ្យការបញ្ចេញទឹកភ្នែកថយចុះដែរឬទេ? ផ្ទុយទៅវិញបរិមាណទឹកភ្នែករបស់ស្រ្តី ហាក់បីដូចជាប្រែប្រួលជាមួយនឹងដំណើររដូវ ប្រសិនបើស្រ្តីមករដូវ នោះនាងមិនសូវសំបូរទឹកភ្នែកឡើយ។

នេះបញ្ជាក់បានថា ស្រ្តីមានទឹកភ្នែកតិចបុរស ហេតុនេះហើយទើបមានស្រ្តីមួយចំនួនមានការលំបាកក្នុងការពាក់ កែវភ្នែកដោយសារតែមានទឹកភ្នែកមិនគ្រប់គ្រាន់។ ចំណែកឯស្រ្តីខ្លះទៀតមានការលំបាកក្នុងការផាត់មុខខ្លួនឯង ដោយសារតែម៉ាស្ការ៉ាអាចធ្វើឲ្យពួកគេចេញទឹកភ្នែកមួយរំពេច។

ទន្ទឹមគ្នានេះដែរ បរិស្ថានជុំវិញខ្លួនជាពិសេសខ្យល់ ក៏ជាកត្តាដែលនាំឲ្យមានកង្វះខាតទឹកភ្នែកដែរ។ មួយវិញទៀត ការប្រើប្រាស់ថ្នាំដាក់ភ្នែកមួយចំនួនក៏ងាចបង្កឲ្យចំនួននៃការបញ្ចេញទឹកភ្នែកមានការថយចុះផងដែរ។

មូលហេតុចំបងមួយទៀតគឺ ការធ្វើការនៅមុខអេក្រង់កុំព្យូទរ័ក្នុងរយៈពេលយូរ ឬ ការឧស្សាហ៍ធ្វើការប្រិចភ្នែកអាចកាត់បន្ថយចំនួនទឹកភ្នែកអស់ពាក់កណ្តាលដែលជាហេតុនាំឲ្យមានអាការៈភ្នែកស្ងួត និងក្រហាយភ្នែក។

https://www.google.com.kh/search?q=tears&hl=km&tbo=d&source=lnms&tbm=isch&sa=X&ei=99bPULf8CY6RigeOwoCABQ&ved=0CAcQ_AUoAA&biw=1360&bih=603

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)