Knongsrok

· 06-14

បើអ្នក តែងតែមាន«សំណាងអាក្រក់» ចូរព្យាយាមធ្វើរឿងទាំង ៥ នេះ នោះសំណាងល្អនឹងមកដល់

#ចំណេះដឹង# #ប្រឹងប្រែង# #ចំណេះដឹងទូទៅ#

913

គ្មាននរណាម្នាក់អាចគេចផុតពីការលំបាកក្នុងជីវិតនោះទេ ហើយក៏គ្មានអ្នកណាល្អឥតខ្ចោះដែរ។ ទោះបីជាពិភពលោកទាំងមូលបដិសេធអ្នកក៏ដោយ តែងតែជឿជាក់លើខ្លួនឯង។ មនុស្សតែងតែងឿងឆ្ងល់ក្នុងការរកលុយ ដើម្បីផ្លាស់ប្តូរជីវិត ផ្លាស់ប្តូរផ្ទះ ផ្លាស់ប្តូររថយន្ត... តាមពិតទៅ ប្រសិនបើអ្នកធ្វើរឿង ៥ យ៉ាងខាងក្រោមនេះ ជោគវាសនារបស់អ្នកនឹងប្រែប្រួលខ្លាំង៖

១.ប្រឹងប្រែង កាន់តែលំបាក កាន់តែល្អ៖ បុគ្គលកាន់តែពូកែ ពួកគេនឹងកាន់តែឧស្សាហ៍ព្យាយាម។ មនុស្សកាន់តែខិតខំ ភាពរីកចម្រើននឹងកើនឡើង ចំណែកមនុស្សកាន់តែខ្ជិល ជីវិតពួកគេនឹងគ្មានអ្វីប្រែប្រួលនោះទេ ហើយក៏មិនដឹងថាត្រូវងើបឡើងក្នុងជីវិតបែបណា។

សូមចងចាំជានិច្ច៖ ការងារកាន់តែលំបាក អ្នកនឹងកាន់តែមានសំណាង។

២.ជឿជាក់លើខ្លួនឯង៖ មានតែការជឿជាក់លើខ្លួនឯងប៉ុណ្ណោះ ទើបអាចមានទំនុកចិត្ត ហើយបន្តការព្យាយាមទៅមុខ។ វាមិនសំខាន់ទេថាអ្នកដទៃមើលមកអ្នកជាមនុស្សបែបណា ដរាបណាអ្នកជឿជាក់លើខ្លួនឯង អ្វីៗនឹងកន្លងផុតទៅ ហើយជីវិតអ្នកនឹងប្រសើរឡើងជាងពួកដែលចាំតែនិយាយពីអ្នកទៅទៀត។

៣.កុំបន្ទោសវាសនា៖ ហេតុផលគឺថាវានឹងបំផ្លាញឆន្ទៈរបស់អ្នក និងបំផ្លាញភ្លើងនៃភាពរីករាយនៅក្នុងចិត្តរបស់អ្នក។ បន្ទោសជីវិតមិនដូចការកែលម្អជីវិតខ្លួនឯងនោះទេ ការត្អូញត្អែរក៏មិនអាចជួយអ្នកដោះស្រាយបញ្ហាបានដែរ។ មិនថាលំបាកយ៉ាងណាទេ អ្នកគួរតែសាកល្បងវិធីជាច្រើនដើម្បីដោះស្រាយ ដូច្នេះអ្នកគួរតែតិហ៊ានប្រឈមមុខនឹងការពិត និងកុំរកលេសមកបង្វែរទិស។ មនុស្សដែលរឹងមាំ និងធន់ មិនមែនជាមនុស្សដែលមិនចេះស្រក់ទឹកភ្នែកនោះទេ ប៉ុន្តែជាមនុស្សដែលចេះទប់ទឹកភ្នែក ហើយព្យាយាមរត់ទៅឱ្យដល់ទីបញ្ចប់កាន់តែលឿន។

៤.ព្យាយាមសម្របខ្លួនទៅនឹងស្ថានភាព៖ ល្អបំផុតគឺត្រូវសម្របខ្លួនទៅនឹងគ្រប់ស្ថានការណ៍ ពេលជួបបញ្ហា មិនប្រញាប់ និងរៀនអត់ធ្មត់។ អ្នកអាចស្រលាញ់នរណាម្នាក់ អ្នកអាចមើលថែអ្នកណាម្នាក់ អ្នកអាចបារម្ភពីអ្នកណាម្នាក់ ប៉ុន្តែអ្នកមិនអាចផ្តេកផ្តួលលើអ្នកនោះរហូតទេ គួរចេះរៀនដោះលែង។

៥.ស្វែងរកមូលហេតុនៃទុក្ខក្នុងជីវិត៖ មានមនុស្សឆ្លាតជាច្រើនដែលមិនអាចដើរលើផ្លូវឆ្ពោះទៅរកភាពជោគជ័យបានទេ ព្រោះពេលជួបការលំបាក គេមិនដឹងថាត្រូវងាករកផ្លូវទៅខាងណានោះទេ ព្រោះពួកគេរវល់គិតពីការដោះស្រាយអោយបញ្ហាឆាប់ចប់ តែបែរជាមិនគិតពីមូលហេតុដែលបង្កអោយមានការលំបាកនោះទៅវិញ។ ដូច្នេះសូមអ្នកចងចាំថា ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ អ្នកត្រូវរកប្រភពបញ្ហាអោយឃើញសិន ទើបអាចដោះស្រាយវាបានលឿន និងគ្មានកំហុស៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស