Harbor Property

· 08-31

ពេលទិញខុនដូតើយើងទទួលបានប្លង់អ្វី?

#ខុនដូ# #ប្លង់កម្មសិទ្ធិ# #សង្គម# #អចលនទ្រព្យ#

751

ពេលទិញអចលនទ្រព្យនៅកម្ពុជា ដើម្បីធានាថាយើងទិញទទួលបានសិទ្ធិស្របច្បាប់ គឺយើងទិញត្រូវតែមានប្លង់កម្មសិទ្ធិត្រឹមត្រូវ ហើយប្លង់កម្មសិទ្ធិនៅកម្ពុជាមានច្រើនប្រភេទ ដោយឡែកប្លង់រឹង ជាប្លង់កម្មសិទ្ធិ ដែលមានសុវត្ថិភាពជាងគេ និងធានាបាននូវសិទ្ធិជាម្ចាស់ស្របច្បាប់។

សំនួរសួរថាតើនៅកម្ពុជាពេលយើងទិញខុនដូតើយើងនឹងទទួលបានប្លង់កម្មសិទ្ធិប្រភេទអ្វី?

នៅពេលអ្នកសម្រេចចិត្តទិញខុនដូ ​ ឬអគារសហកម្មសិទ្ធិ ដែលសាងសង់រួចរាល់អ្នកនឹងទទួលបានប្លង់ មួយប្រភេទដែលមានឈ្មោះថា វិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន។ តាមពិតទៅវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជនគឺវាតម្លៃដូចទៅនឹងប្លង់រឹងដែរ។

សូមបញ្ជាក់ថាបណ្ណកម្មសិទ្ធិប្រភេទនេះ គឺយើងទៅប្រើប្រាស់បានធម្មតាទូទៅ ហើយយើងក៏អាចយក ទៅដាក់បញ្ជាំនៅធនាគារបានដោយស្របច្បាប់។

មុននឹងសម្រេចចិត្តទិញអគារខុនដូណាមួយត្រូវពិនិត្យ និងពិចារណាឲ្យបានម៉ត់ចត់ ជាពិសេសប្លង់កម្ម សិទ្ធិស្របច្បាប់។ មួយទៀតផងដែរនៅពេលទិញខុនដូ ហើយលោកអ្នកសម្រេចចិត្តចូលទៅរស់នៅ ជាធម្មតាគម្រោងខុនដូ និងគិតថ្លៃសេវាគ្រប់គ្រងប្រចាំខែ ដោយស្ថិតទៅតាមតម្លៃកំណត់ជាក់ស្តែងទៅ តាមគម្រោងខុនដូ។

អានអត្ថបទបន្ថែម៖ ប្រភេទប្លង់កម្មសិទ្ធិនៅកម្ពុជា ដែលអ្នកគួរយល់ដឹង!

ស្វែងរកគម្រោងអភិវឌ្ឍន៍ និងដីសម្រាប់លក់ នៅប្រទេសកម្ពុជា តាមរយៈ Harbor Property!

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

Hotline: +855 99 252288 , +855 66 252288

(Telegram)/ +855 16 252288

WeChat: HB066886633

អត្ថបទដើម

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)