Harbor Property
· 08-29
ចំណុចសំខាន់ចំនួន៣ដែលអ្នកជួលផ្ទះត្រូវតែដឹងអំពីសិទ្ធិរបស់ខ្លួន!
#Harbor Property# #សង្គម# #អចលនទ្រព្យ# #ការជួលផ្ទះ#
1141
ជួលផ្ទះដែលមានកិច្ចសន្យា ជួលត្រឹមត្រូវ និងរយៈពេលជួលច្បាស់លាស់ យើងគួរតែយល់ដឹងអំពីសិទ្ធិរបស់យើងក្នុងនាមជាអ្នកជួលផ្ទះ។ ទោះជាផ្ទះនោះមិនមែនជាកម្មសិទ្ធិរបស់យើងក៏ពិតមែន តែអំឡុងពេលដែលយើងជាអ្នកជួលផ្ទះស្របតាមកិច្ចសន្យា យើងគួរយល់ដឹងអំពីសិទ្ធិស្របច្បាប់ក្នុងនាមជាអ្នកជួលផ្ទះដើម្បីជៀសវាងការបំពាន ឬរំលោភសិទ្ធណាមួយ៖
១. ម្ចាស់ផ្ទះគ្មានសិទ្ធិចូលទៅក្នុងផ្ទះ ឬបន្ទប់ជួលនោះឡើយ
ដាច់ខាតត្រូវតែមានការអនុញ្ញាតិពីអ្នកជួល ឬត្រូវជូនដំណឹងជាមុន ទៅដល់អ្នកជួល ប្រសិនបើម្ចាស់ផ្ទះ ចង់ចូលទៅក្នុងផ្ទះ ឬបន្ទប់ជួលនោះ។ ហើយករណីបើម្ចាស់ផ្ទះនោះចូលទៅទាំងដោយបង្ខិតបង្ខំ ឬគំរាមកំហែងណាមួយទៅកាន់អ្នកជួល នោះគឺជាអំពើខុសច្បាប់ ដែលទាក់ទងទៅនឹងច្បាប់ព្រហ្មទណ្ឌ ដែលអាចឈានដល់ជាប់ពន្ធធាគារ។
២. ម្ចាស់ផ្ទះមិនមានសិទ្ធិរឹបអូសទ្រព្យសម្បត្តិរបស់អ្នកជួលឡើយ
ទោះបីជាអ្នកជួលមិនបានបង់ប្រាក់ ឬស្ថិតនៅក្នុងរូបភាពណាមួយក៏ដោយ ម្ចាស់ផ្ទះគ្មានសិទ្ធិដាច់ខាតទៅរឹបអូសយកទ្រព្យសម្បត្តិអ្នកជួលទៅលក់ ឬធ្វើជាកម្មសិទ្ធិឡើយ។ ត្រូវចាំថាមានតែអាជ្ញាធរមានសមត្ថិកិច្ចប៉ុណ្ណោះដែលមានសិទ្ធិវិនិច្ឆ័យ និងរឹបអូសយកទ្រព្យសម្បត្តិផ្សេងៗ ប្រសិនបើម្ចាស់ផ្ទះទៅរឹបអូសដោយ ផ្ទាល់បែបនេះគឺស្មើនឹងករណីលួច។
៣. ម្ចាស់ផ្ទះគ្មានសិទ្ធិចាក់សោរ ឬបង្ខាំងអ្នកជួលនៅក្នុងផ្ទះ
អាចមានករណីដែលអ្នកជួលមិនចង់បង់ប្រាក់ ឬមិនទាន់បង់ប្រាក់ ម្ចាស់ផ្ទះមិនអាចយកមូលហេតុនេះមក ចាក់សោរឃុំដើម្បីទាមទារអោយអ្នកជួលផ្ទះបង់ប្រាក់ជួលនោះឡើយ។ ការបង្ខាំងមនុស្សបែបនេះគឺជាអំពើខុសច្បាប់ (អំពើនេះជាបទល្មើសព្រហ្មទណ្ឌអាចឈានទៅដល់ការជាប់ពន្ធធានាគារ)។
តាមពិតទៅនៅមានចំណុចសំខាន់ផ្សេងៗទៀតដែលជាសិទ្ធិរបស់អ្នកជួលផ្ទះ តួយ៉ាងដូចរយៈពេលជួល ការកំណត់ថ្លៃជួល ការតម្លើងថ្លៃជួល និងការស្នើជួសជុលផ្ទះ សំភារៈផ្សេងៗ ឬកែលំអផ្ទះជាដើម។ ដោយឡែកចំណុចសំខាន់ៗខាងលើគឺជាសិទ្ធចម្បងដែលអ្នកជួលគួរតែយល់ដឹង៕
ទាញយកគម្រូកិច្ចសន្យាជួលផ្ទះ ដោយឥតគិតថ្លៃតាមរយៈ Harbor Property!
ស្វែងរកគម្រោងអភិវឌ្ឍន៍ និងដីសម្រាប់លក់ នៅប្រទេសកម្ពុជា តាមរយៈ Harbor Property!
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline: +855 99 252288 , +855 66 252288
(Telegram)/ +855 16 252288
WeChat: HB066886633
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)