Knongsrok
· 08-21
បើជួបប្រុសចេញពីគ្រួសារ ៤ ប្រភេទនេះ ស្រីៗសុខចិត្តនៅព្រៅ ក៏មិនយកជីវិតទៅពាក់ព័ន្ធ ទាក់ទង សន្សំកម្មដាក់ខ្លួូននៅឡើយ នៅម្នាក់ឯងសប្បាយចិត្តជាង
#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ស្នេហា#
422
តាមការសន្និដ្ឋានរបស់ស្ត្រីក្នុងពេលបច្ចប្បន្ននេះ មនុស្សស្រីឥឡូវសុខចិត្តនៅលីវរហូតដល់ចាស់ជរា ជាងរៀបការជាមួយបុរសដែលចេញពីគ្រួសារ ៤ ប្រភេទនេះ ជីវិតនឹងត្រូវជាប់គាំងគ្មានផ្លូវចេញ។ ការរៀបការជាមួយបុរសខុសប្រហែលជាបរាជ័យដ៏ធំបំផុតរបស់មនុស្សស្រី។
១) គ្រួសារដែលមានកេរ្តិ៍ឈ្មោះអាក្រក់ ៖ បច្ចុប្បន្ននេះ ស្ត្រីហាក់បីដូចជាមានសុជីវធម៌ និងការយល់ដឹងច្រើន ពួកគេតែងតែជ្រើសរើសគ្រួសារដែលមានលក្ខខណ្ឌសេដ្ឋកិច្ចល្អ កម្រមានអ្នកណាទទួលយកស្ថានភាពរខេករខាកណាស់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលជ្រើសរើសដៃគូ មនុស្សស្រីមិនគួរផ្តោតលើរឿងសម្ភារៈច្រើនពេកទេ ប៉ុន្តែគួរតែយកចិត្តទុកដាក់បន្ថែមទៀតអំពីកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់គ្រួសារដៃគូ។ គ្រួសារដែលមានទំនៀមទម្លាប់ល្អ អាចចិញ្ចឹមកូនល្អប្រកបដោយគុណធម៌។ សមាជិកគ្រួសារនឹងរស់នៅដោយសុខដុមរមនា និងស្រឡាញ់គ្នាទៅវិញទៅមក។ ជាមួយនឹងគ្រួសារដែលមានកេរ្តិ៍ឈ្មោះអាក្រក់ និងពាក្យចចាមអារ៉ាមជាច្រើនពីអ្នកជិតខាង អ្នកគួរតែពិចារណាដោយប្រុងប្រយ័ត្ន។ បុរសដែលកើតក្នុងគ្រួសារប្រភេទនេះមានភាគរយខ្ពស់ណាស់ ដែលពួកគេនឹងមានបុគ្គលិកលក្ខណៈអាក្រក់ កាត់តាមគ្រួសាររបស់គេ។
២) គ្រួសារដែលឪពុកម្តាយជ្រៀតជ្រែកក្នុងកិច្ចការរបស់កូនខ្លាំងពេក កូនមិនមានសិទ្ធិសម្រេចជីវិតខ្លួនឯងទេ ៖ រឿងដែលគួរឱ្យខ្លាចបំផុតសម្រាប់មនុស្សស្រីគឺ ដៃគូរបស់នាងគ្មានយោបល់ មិនដឹងខុសត្រូវ ហើយតែងតែស្តាប់ និងតាមតែឪពុកម្តាយបញ្ជា ឬសម្រេច។ ទន្ទឹមនឹងនោះ ធម្មជាតិរបស់ឪពុកម្ដាយ គឺតែងតែយកចិត្ដទុកដាក់ និងខ្វល់ខ្វាយចំពោះកូនៗ ប៉ុន្តែប្រសិនបើឪពុកម្ដាយជ្រៀតជ្រែកខ្លាំងពេក កូនរបស់ពួកគេប្រាកដជាបាត់បង់ភាពក្លាហាន។ ស្ត្រីសង្ឃឹមតែថាបុរសដែលខ្លួនរៀបការនឹងមានទំនួលខុសត្រូវ និងឯករាជ្យ។ នោះនឹងងាយនាំឱ្យមានការខកចិត្តបន្ទាប់ពីរៀបការរួច។ ជាងនេះទៅទៀត ប្រសិនបើគ្រួសារណាមួយជ្រៀតជ្រែកជ្រៅក្នុងកិច្ចការរបស់កូនៗ វានឹងពិបាកសម្រាប់ពួកគេក្នុងការសម្រេចចិត្តដោយខ្លួនឯងនាពេលអនាគត។
៣) គ្រួសារដែលឱ្យតម្លៃសម្ភារៈនិយម ចូលចិត្តអួតសម្ញែង ហើយមានមោទនភាពខ្លាំងចំពោះអ្នកដទៃ ៖ អ្នកដែលឱ្យតម្លៃសម្ភារៈ គឺជាប្រភេទមនុស្សដែលចូលចិត្តអួតសម្ញែង។ គ្រួសារដែលឱ្យតម្លៃលើវត្ថុសម្ភារៈច្រើនតែប្រើលុយ និងប្រាក់ចំណូលជាលក្ខណៈវិនិច្ឆ័យចម្បងដើម្បីវាយតម្លៃ និងវាស់វែងអ្វីៗគ្រប់យ៉ាង។ ការរៀបការជាមួយបុរសប្រភេទនេះ ច្បាស់ជាធ្វើឱ្យមនុស្សស្រីនឿយហត់ ហើយយូរៗទៅនឹងបង្កើតឱ្យមានការថប់ដង្ហើម ព្រោះការមិនចេះគោរព ។ មនុស្សស្រីជាច្រើនត្រូវបានជ្រួតជ្រាបនៅក្នុងអ្វីដែលហៅថាស្នេហាពិត ហើយត្រូវបានលេបត្របាក់ដោយភាពផ្អែមល្ហែមនៅចំពោះមុខពួកគេ។ មានតែក្រោយរៀបការទេ ទើបគេអាចដឹងថាជីវិតនេះពោរពេញទៅដោយរឿងតូចតាច និងមិនសមហេតុសមផលគ្រប់ប្រភេទ។
៤) គ្រួសារតែងតែមានជម្លោះ ឈ្លោះទាស់រវាងសាច់ញាតិ និងបងប្អូនបង្កើត ៖ បុរសដែលធំឡើងក្នុងបរិយាកាសដែលឪពុកម្តាយស្រឡាញ់គ្នា និងពោរពេញដោយកក់ក្តៅ ប្រាកដជាមានទំនួលខុសត្រូវខ្ពស់ ចេះស្រលាញ់ និងគោរពឱ្យតម្លៃស្ត្រី។ ទន្ទឹមនឹងនោះ អ្នកដែលរស់នៅក្នុងបរិយាកាសដែលមានតែការឈ្លោះប្រកែកគ្នា និងជម្លោះនឹងមានភាពលំបាកជាធម្មតា នឹងត្រូវបានបង្ខូចទ្រង់ទ្រាយ និងមានតែភាពអវិជ្ជមាន។ ជាពិសេស បុរសដែលធំឡើងក្នុងបរិយាកាសបែបនេះ តែងតែមានបុគ្គលិកលក្ខណៈមិនច្បាស់លាស់ ថែមទាំងបង្កើតបុគ្គលិកលក្ខណៈជ្រុលនិយម និងមានតែអំពើហិង្សា ចរិតឆេវឆាវខ្លាំង។ ពួកគេងាយឆ្លងនូវចរិតអាក្រក់ និងគម្រូមិនល្អពីគ្រួសាររបស់ពួកគេណាស់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
គ្រួសារណាដែលមានលក្ខណៈ៣យ៉ាងនេះនឹងត្រូវវិនាសមិនថាអ្នកមានប៉ុណ្ណាក៏ដោយ
គ្រួសារដែលមាន ៤ យ៉ាងនេះ ទោះក្រក៏នៅតែមានក្ដីសុខ សុភមង្គលពេញលេញតដល់កូនចៅជំនាន់ក្រោយ
ក្នុងគ្រួសារ បើអាចសូម «ជៀសវាងការប្រព្រឹត្ត៣យ៉ាងនេះ» ដើម្បីមានសុភមង្គល វិបុលភាពក្នុងគ្រួសារ និងសុភមង្គលយូរអង្វែង
ដូនតាផ្តាំថា ផ្ទះដែលមាន៣យ៉ាងនេះជាសញ្ញានៃគ្រោះមហន្តរាយ បែកបាក់ខ្ចាត់ខ្ចាយគ្រប់ជំនាន់
យោបល់ទាំងអស់ (0)