Knongsrok

· 06-30

គ្រួសារណាដែលមានលក្ខណៈ៣យ៉ាងនេះនឹងត្រូវវិនាសមិនថាអ្នកមានប៉ុណ្ណាក៏ដោយ

#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ជម្លោះគ្រួសារ# #ស្នេហា#

4147

គេថាគ្រួសារនីមួយៗមានវិន័យ មានទំនៀមទំលាប់ និងការរស់នៅមិនដូចគ្នាទេ។ តែបើគ្រួសារណាដែលមានសញ្ញាទាំង៣នេះ ទោះធ្លាប់ជាអ្នកមានប៉ុណ្ណាក៏ដោយ ទីបំផុតជីវិតនឹងធ្លាក់ចុះដុនដាបត្រឹមមួយប៉ប្រិចភ្នែកជាក់ជាមិនខានឡើយ។

១.ជម្លោះគ្រួសារ៖ គ្រួសារដែលចង់មានសុភមង្គល និងអភិវឌ្ឍដំបូងត្រូវការសាមគ្គីភាព និងភាពសុខដុម។ សមាជិកម្នាក់ៗនៃគ្រួសារគឺជាកោសិកា ប្រសិនបើគ្រួសារទាំងមូលចង់មានសុខភាពល្អ កោសិកានីមួយៗក៏ត្រូវតែមានសុខភាពល្អដែរ ឬ ម្យ៉ាងវិញទៀត សមាជិកម្នាក់ៗត្រូវតែមានទំនួលខុសត្រូវក្នុងការថែរក្សាសន្តិភាពក្នុងគ្រួសារ។ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ វាពិតជាលំបាកណាស់ក្នុងការជៀសផុតពីជម្លោះ ប៉ុន្តែកុំធ្វើឱ្យមានការស្អប់ខ្ពើម និងអន់ចិត្តដោយសារតែរឿងតូចតាចទាំងនោះ យូរៗទៅវានឹងធ្វើឱ្យមានការបែកបាក់ក្នុងគ្រួសារ។ ពេលមានការមិនចុះសម្រុងគ្នារវាងប្តីប្រពន្ធ កូន ឪពុកម្តាយជាដើម វាមិនត្រឹមតែប៉ះពាល់ដល់ហិរញ្ញវត្ថុប៉ុណ្ណោះទេ តែក៏កាត់បន្ថយទ្រព្យសម្បត្តិក្នុងគ្រួសារដែរ។

២.ក្មេងខូចពេក៖ ឪពុកម្តាយគ្រប់រូប ស្រលាញ់កូនខ្លាំងណាស់ ផ្តល់របស់ល្អៗដល់ពួកគេ ចង់អោយពួកគេទទួលទានអាហារល្អៗ ស្លៀកពាក់ស្អាតបាត ធំធាត់ល្អ... ប៉ុន្តែមិនមែនមានន័យថាពួកគេត្រូវតែមើលថែកូនដោយមិនគិត និងបំពេញតម្រូវការទាំងអស់របស់ពួកគេនោះទេ។ បើកូនខូចខ្លាំងពេក កូននឹងបង្កើតទំលាប់ពឹងគេ ក្រអឺតក្រទម តែងតែគិតពីខ្លួនឯងមុន ហើយថែមទាំងកើតមកចេះមើលងាយអ្នកដទៃ និងមានទស្សនៈខុសឆ្គងក្នុងជីវិតទៀតផង។ ត្រូវចាំថាអនាគតល្អ ឬ អាក្រក់របស់គ្រួសារគឺអាស្រ័យទៅលើកូនចៅរបស់ខ្លួន ដែលជាកូនចៅជំនាន់ក្រោយរបស់យើង។ ដូច្នេះហើយ ទោះស្រលាញ់ខ្លាំងប៉ុណ្ណា ក៏ត្រូវបង្រៀន កុំបណ្ដោយកូនពេក ប្រយ័ត្នខូចធំឡើងក្លាយជាមនុស្សមិនល្អ។

៣.រចនាប័ទ្មគ្រួសារមិនតឹងរ៉ឹង៖ វិន័យគឺជាឫសគល់នៃគ្រួសារ រចនាប័ទ្មគ្រួសារមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអាកប្បកិរិយា របៀបគិត និងភាពជោគជ័យរបស់មនុស្សម្នាក់ៗ។ គ្រួសារដែលមានច្បាប់គ្រួសារល្អនឹងមានសមាជិកគ្រួសារល្អ។ ឧទាហរណ៍ថា ឪពុកម្តាយឧស្សាហ៍ កូនក៏ខំប្រឹងដែរ បើឪពុកម្តាយល្អ កូននឹងមានសីលធម៌ ផ្ទុយទៅវិញ បើឪពុកម្តាយខ្ជិល កូនក៏រញ៉េរញ៉ៃ ....។ លុះត្រាតែគ្រួសារមានរបៀប និងសណ្ដាប់ធ្នាប់ល្អ ទើបអាចចម្រើនរុងរឿងបាន។ សូមចងចាំថា ទម្រង់គ្រួសារគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់គ្រួសារ ហើយក៏ជាទ្រព្យសម្បត្តិដែលជួយគ្រួសារឱ្យរីកចម្រើនផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស