Knongsrok
· 08-21
ពាក្យសម្ដីក្នុងស្ថានភាពទាំង ៣ នេះកុំសូវជឿពេក ភាគច្រើន ច្រើនតែមិនមែនជាពាក្យពិតឡើយ
#ចំណេះដឹង# #ចំណេះដឹងទូទៅ# #ពាក្យសម្ដី#
1423
ស្ថិតក្នុងស្ថានភាពទាំង ៣ នេះ ពាក្យសម្ដីដែលនិយាយចេញមក អាចនឹងមិនមែនជាការពិតនោះឡើយ ដូច្នេះហើយ កុំសូវដាក់ចិត្តជឿខ្លាំងពេក ក្រែងលោត្រូវខកចិត្ត ឈឺចាប់ដោយសារតែពាក្យទាំងនេះ។
១) ពាក្យសម្ដីនៅពេលស្រវឹង ៖ នៅតុផឹកស៊ី គ្រប់គ្នាគោះកែវនិយាយ និងសើចយ៉ាងសប្បាយ។ អ្នកនឹងមានអារម្មណ៍ថា អ្នក ជាមួយនឹងមនុស្សជុំវិញខ្លួនមានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំង។ ប៉ុន្តែកុំបណ្តោយឱ្យអារម្មណ៍នោះបោកបញ្ឆោតអ្នកឱ្យជឿរាល់ពាក្យសម្ដីដែលគេនិយាយឱ្យសោះ។ ប្រសិនបើអ្នកមានបទពិសោធន៍ប្រឡូកក្នុងសង្គមច្រើន អ្នកនឹងឃើញថា ពាក្យដែលនិយាយនៅតុផឹកស៊ីតែងតែនិយាយដោយមានគោលបំណងលាក់កំបាំងជាច្រើននៅពីក្រោយពួកគេ។ ប្រសិនបើអ្នកមិនប្រុងប្រយ័ត្នទេ អ្នកអាចនឹងជឿស្លុងនាំឱ្យរងគ្រោះព្រោះជឿពាក្យគេ។
នៅពេលដែលមនុស្សប្រមូលផ្តុំគ្នានៅក្នុងពិធីជប់លៀង ជាពិសេសការជួបជុំជាមួយមិត្តរួមការងារ និងដៃគូ មនុស្សគ្រប់គ្នាសុទ្ធតែមានគោលបំណងរៀងៗខ្លួន ដូច្នេះហើយពួកគេមានទំនោរចង់ប្រើប្រាស់គ្រឿងស្រវឹងជាសារធាតុជួយឱ្យចេតនារបស់ពួកគេដំណើរការកាន់តែរលូន។ ដូច្នេះ វាជាការប្រសើរសម្រាប់អ្នកគ្រាន់តែធ្វើជាទស្សនិកជនចាំស្ដាប់គេនិយាយ ចាំមើលគេសម្ដែងទៅបានហើយ កុំយកសម្ដីគេនិយាយមកទុកក្នុងចិត្តពេក ហើយក៏មិនត្រូវជឿរាល់ពាក្យគេនិយាយដែរ បើមិនដូច្នេះទេ មានតែអ្នកប៉ុណ្ណោះដែលនឹងរងទុក្ខ។
២) ការសរសើរ បញ្ជោ ៖ ក្នុងនាមជាមនុស្សឆ្លាត កុំយកចិត្តទុកដាក់ខ្លាំងពេកនឹងពាក្យសរសើរ ព្រោះភាគច្រើនពាក្យទាំងនេះគេប្រើដើម្បីបញ្ជោអែបអបប៉ុណ្ណោះ។ ប្រសិនបើអ្នកធ្វេសប្រហែស អ្នកនឹងចាញ់បោកសម្ដីគេមិនខាន។ យ៉ាងណាមិញ គ្មាននរណាម្នាក់មកសរសើរអ្នកដទៃដោយគ្មានហេតុផលនោះទេ ពួកគេត្រូវតែមានគោលបំណងផ្ទាល់ខ្លួន ហើយគួរឱ្យស្តាយវាច្រើនតែទាក់ទងនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ មានសុភាសិតមួយឃ្លាបានពោលថា “បើមានអ្នកណាប្រព្រឹត្តដោយចិត្តសប្បុរស នោះគេជាចោរ ឬជាជនពាល”។ បើមាននរណាម្នាក់លើកទឹកចិត្តអ្នកភ្លាម គាត់ប្រាកដជាមានចេតនាអ្វីមួយ ហើយចេតនាទាំងនេះអាចនឹងធ្វើឱ្យអ្នកខូចចិត្ត។ ពាក្យសរសើរ បញ្ជោគឺដូចជាគ្រាប់កាណុងដែលស្រោបដោយស្ករ។ បើអ្នកមិនគេចឱ្យលឿនទេ អ្នកនឹងត្រូវខ្ទេចខ្ទីជាកំណាត់ៗមិនខាន ដូច្នេះសូមប្រយ័ត្នឱ្យបានខ្ពស់។
៣) ពាក្យគួរសម ៖ ជនបរទេសជាច្រើនដែលមិនយល់ពីវប្បធម៌អាស៊ី មានការភ្ញាក់ផ្អើល និងបែងចែកមិនដាច់នូវអ្វីដែលយើងបាននិយាយ។ ដោយសារតែជនជាតិអាស៊ីចូលចិត្តនិយាយពាក្យគួរសម។ ពេលខ្លះជនជាតិអាស៊ីខ្លួនឯងនឹងជឿស្លុងនឹងពាក្យទាំងនោះថាជាការពិត ទីបំផុតធ្វើឱ្យខ្លួនឯងរងភាពអាម៉ាស់ ឬខកចិត្តទៅវិញ។ ពាក្យគួរសមខ្លះ ស្ដាប់ទៅគួរឱ្យកក់ក្ដៅ ប៉ុន្តែតាមពិតវាគ្រាន់តែជាពាក្យធម្មតាប៉ុណ្ណោះ ស្ទើរតែគ្មានអ្នកចាប់អារម្មណ៍ខ្លាំងនោះឡើយ។ ដើម្បីក្លាយជាមនុស្សដែលឆ្លាត និងឈ្លាសវៃ ដើម្បីចៀសវាងការខ្មាសអៀនក្នុងស្ថានភាពសង្គម អ្នកត្រូវរៀនពីរបៀបស្តាប់ និងយល់ពីចេតនាពិតរបស់អ្នកនិយាយឱ្យបានច្បាស់ផង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
មនុស្សដែលនិយាយពាក្យទាំង៣នេះជាញឹកញាប់ មិនគួរសេពគប់ជាមួយទេ បើអាចត្រូវកាត់ផ្តាច់ទំនាក់ទំនងចោល
គ្រោះកើតព្រោះមាត់ ដោយសារតែការពោលពាក្យទាំង៥យ៉ាងនេះចេញទៅ
សារដាស់តឿន! អ្នកក្រ កុំធ្វើរឿង ៣ យ៉ាង អ្នកមាន ហាមពាក់ព័ន្ធនឹងមនុស្ស ៤ ប្រភេទ បើមិនដូច្នេះ គ្រោះធំនឹងចូលមក
ក្នុងជីវិត ត្រូវចងចាំរឿងទាំង ៣ ចំណុចនេះ ៖ ៣ កុំនិយាយ ៣ កុំធ្វើ ៣ កុំលេង
យោបល់ទាំងអស់ (0)