Knongsrok
· 08-13
ផ្លូវក្រោយទាំង ៣ ដែលមនុស្សឆ្លាតវៃតែងតែប្រុងប្រៀបទុកសម្រាប់ខ្លួនឯង ចៀសវាងមានហានិភ័យកើតឡើង
#មនុស្សឆ្លាត# #ចំណេះដឹង# #ចំណេះដឹងទូទៅ#
483
មនុស្សឆ្លាតតែងតែមានគំនិតគិតគូរវែងឆ្ងាយ គ្រប់ជ្រុងជ្រោយ ដោយហេតុនេះហើយ តែងតែទុកផ្លូវក្រោយសម្រាប់ខ្លួនឯង ក្រែងលោធ្លោះធ្លោយនាំឱ្យមានបញ្ហាណាមួយកើតឡើង នឹងអាចរួចផុតរាល់សេចក្ដីទុក្ខ និងបញ្ហាទាំងអស់នោះ។ ទាំងនេះ គឺជាផ្លូវក្រោយទាំង ៣ ដែលមនុស្សឆ្លាតនឹងទុកសម្រាប់ខ្លួនឯង។
១. សន្សំដើម្បីធានាគុណភាពជីវិត ៖ លុយសំខាន់ប៉ុនណា អ្នកនឹងយល់ភ្លាមៗនៅពេលអ្នក ឬមនុស្សជាទីស្រលាញ់របស់អ្នកឈឺ ឬស្ថិតក្នុងស្ថានភាពអាសន្នត្រូវការប្រាក់ជាបន្ទាន់។ ការសន្សំប្រាក់ប្រហែលជាមិនសំខាន់ក្នុងថ្ងៃធម្មតាទេ ប៉ុន្តែគ្រោះថ្នាក់នឹងមិនផ្តល់ឱ្យយើងនូវពេលវេលាដើម្បីរៀបចំនោះឡើយ នៅពេលដែលគ្រោះថ្នាក់កើតឡើង យើងនឹងមិនអាចប្រតិកម្មបានទេ។ វាមិនខុសអ្វីទេដែលយើងត្រូវខំរកលុយហើយទុកដាក់សន្សំ តែវានឹងខុសបើយយើងរកបានហើយមិនចេះរៀបចំទុកសន្សំឱ្យបានល្អ ដល់ពេលអាសន្នគ្មានលុយសម្រាប់ប្រើប្រាស់។ អ្នកសន្សំកាន់តែច្រើន អ្នកកាន់តែមានសុវត្ថិភាព និងរឹងមាំកាន់តែខ្លាំង។
២. អភិវឌ្ឍន៍ជំនាញឱ្យកាន់តែច្រើន ៖ សម្ពាធគឺបង្ហាញពីភាពអសមត្ថភាព ភាពលំបាកជាលទ្ធផលនៃការខ្វះចំណេះ គ្មានជំនាញ។ តម្លៃរបស់អ្នកនៅក្នុងក្រុមហ៊ុន គឺសមាមាត្រដោយផ្ទាល់ទៅនឹងសមត្ថភាពនៃវិជ្ជាជីវៈរបស់អ្នក។ ទុក្ខលំបាករបស់មនុស្ស កើតឡើងដោយសារតែភាពអសមត្ថភាពខ្លួនឯង។ ហេតុដូច្នេះហើយ មនុស្សដែលឆ្លាតវាងវៃ មិនដែលបោះបង់នូវការសិក្សារៀនសូត្រ និងបន្ថែមជំនាញឱ្យកាន់តែខ្លាំងនោះឡើយ។ ពេលវេលាសម្រាប់មនុស្សឆ្លាត គ្មានទេពាក្យថាទំនេរ ពេលវេលារបស់ពួកគេមានតម្លៃ ដូច្នេះ គេតែងតែធ្វើអ្វីដែលប្រយោជន៍ រៀននូវអ្វីដែលល្អៗ ដើម្បីបន្ថែមការយល់ដឹង និងបង្កើនជំនាញចាក់គ្រឹះឱ្យមាំ រៀនច្រើនមិនខុសទេ រៀនកាន់តែច្រើន ចេះកាន់តែច្រើន អាចប្រើប្រាស់បានកាន់តែច្រើន។
៣. សេចក្តីសប្បុរស គឺជាពរជ័យដ៏ឧត្តម ៖ សេចក្តីសប្បុរស មិនចាំបាច់ជារឿងធំនោះទេ វាភាគច្រើនគ្រាន់តែជារឿងតូចតាច ដូចជាស្នាមញញឹម ពាក្យយោគយល់គ្នា បេះដូងដែលពោរពេញដោយសេចក្ដីសន្ដោស និងភាពកក់ក្ដៅ ដ្បិតថានេះគ្រាន់តែជារឿងតូចតាច សាមញ្ញៗ ប៉ុន្តែវាមានសារៈសំខាន់ខ្លាំងណាស់។ សេចក្តីសប្បុរសមិនត្រឹមតែផ្តល់ភាពកក់ក្តៅដល់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអំណោយសម្រាប់ខ្លួនអ្នកផងដែរ។ របៀបដែលអ្នកប្រព្រឹត្តចំពោះអ្នកដទៃ គឺជារបៀបដែលអ្នកដទៃនឹងប្រព្រឹត្តចំពោះអ្នកវិញដូចគ្នា។ ចិត្តសប្បុរស ព្រោះមានចិត្តសមល្មម គ្រប់គ្រាន់ ទឹកចិត្តល្អ ចេះយោគយល់ ព្រោះការយោគយល់ ចិត្តរបស់អ្នកនឹងកាន់តែទូលំទូលាយ មិនចូលចិត្តប្រកួតប្រជែង ដណ្ដើមយកចាញ់ឈ្នះជាមួយនឹងអ្នកណាឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
យោបល់ទាំងអស់ (0)