Knongsrok

· 07-26

មិនថាគ្រួសារអ្នកមាន ឬ ក្រ ឲ្យតែមាន៣ចំណុចនេះ មិនយូរមិនឆាប់ នឹងក្លាយជាមនុស្សថ្លៃថ្នូរ

#ចំណេះដឹង# #ចំណេះដឹងទូទៅ# #គ្រួសារអ្នកមាន#

1237

គ្រួសារគឺជាកន្លែងដែលកក់ក្តៅបំផុតសម្រាប់មនុស្សគ្រប់គ្នា ដូច្នេះមិនថាគ្រួសារអ្នកមានជីវភាពបែបណាក៏ដោយ អ្នកត្រូវពេញចិត្តចំពោះជីវិតខ្លួនឯង។ វាមិនសំខាន់ថាគ្រួសារអ្នកមានលុយ ឬ គ្រួសារអ្នកក្រលំបាកនោះទេ អោយតែអាចប្រកាន់ខ្ជាប់នូវ៣ចំណុចនេះបាន គ្រួសារអ្នកអាចនឹងធូរធារ ក្លាយជាមនុស្សថ្នៃថ្នូរនៅពេលអនាគតបានយ៉ាងងាយ៖

១.កុមារដែលខំប្រឹងសិក្សាយ៉ាងលំបាក៖ ការសិក្សាគឺជាផ្លូវដ៏សំខាន់បំផុតឆ្ពោះទៅរកភាពជោគជ័យ ជាពិសេសនៅក្នុងគ្រួសារដែលលក្ខខណ្ឌមិនមានទ្រព្យសម្បត្តិច្រើន ការចាប់អារម្មណ៍របស់កុមារក្នុងការរៀនសូត្រគឺមានសារៈសំខាន់ខ្លាំងណាស់។ អោយតែកុមារមានការតាំងចិត្តខ្ពស់ នោះអនាគតរបស់គេនឹងមិនលំបាកនោះទេ ហេតុនេះវាអាចជាគន្លឹះក្នុងការស្តារគ្រួសារអោយមានជីវភាពល្អប្រសើរទៅថ្ងៃមុខ។

២.សាមគ្គីភាព៖ គ្រួសារគឺជាកន្លែងកក់ក្តៅដែលអាចបណ្តុះបណ្តាលស្មារតីសម្រាប់សមាជិកគ្រួសារគ្រវាមិនសំខាន់ថាទំហំផ្ទះរបស់អ្នកតូច ឬ ធំទេ អោយតែសមាជិកចេះសាមគ្គីគ្នា មានភាពស្និទ្ធស្នាលជាមួយគ្នា និងចេះជួយគ្នាទៅវិញទៅមកគឺវាគ្រប់គ្រាន់ណាស់ទៅហើយ។ ម្យ៉ាងទៀតចំណាំមើលទៅ អោយតែគ្រួសារមួយចេះអោយតម្លៃ គោរពគ្នាទៅវិញទៅមក និងមានគោលដៅរួម មិនយូរមិនឆាប់ពួកគេនឹងជោគជ័យទាំងអស់គ្នា។

៣.ទម្លាប់នៃការលត់ដំខ្លួន៖ ប្រសិនបើឪពុកម្តាយបង្រៀនកូនឱ្យចេះប្រៀនប្រដៅខ្លួនឯង និងបង្កើតទម្លាប់ឧស្សាហ៍ និងសកម្ម កូនៗរបស់ពួកគេនឹងទទួលបានជោគជ័យក្នុងពេលឆាប់ៗនេះ ឪពុកម្តាយគួរតែលើកទឹកចិត្ត និងសរសើរពួកគេ។ ជាពិសេស ពេលកូនធ្វើអ្វីខុស សូមកុំរិះគន់គាត់ តែត្រូវព្យាយាមលើកទឹកចិត្តគាត់បន្ថែមទៀត។ កុមារនឹងយកអ្នកជាគំរូរបស់ពួកគេ ប្រសិនបើអ្នកមានចិត្តល្អ ស្មោះត្រង់ នោះកូនរបស់អ្នកនឹងមានអត្តចរិតដូចគ្នាទៅនឹងអ្នកដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស