Lookingtoday
· 07-12
ខណៈមានអ្នករិះគន់ Jennie រឿងជក់បារី ឥឡូវមានអ្នកទម្លាយរឿងពិត នៃពេលកើតហេតុហើយ
#កម្សាន្ត# #តារាអន្តរជាតិ# #Jennie#
47
ថ្មីៗនេះ Jennie (BLACKPINK) ត្រូវបានគេចាប់បាន ថាបានជក់បារីក្នុងបន្ទប់ អំឡុងពេលត្រៀមខ្លួនដើរបង្ហាញម៉ូដ នៅទីក្រុង Capri កន្លងទៅ។ ឃ្លីបដែលបានបង្ហាញនេះដែរ ត្រូវបានបង្ហាញដោយចៃដន្យនៅក្នុង vlog របស់នាងផ្ទាល់ ដែលធ្វើឱ្យមានការរិះគន់ពីសាធារណជន។
ការជក់បារីក្នុងបន្ទប់ ឬកន្លែងបិទជិត ត្រូវបានចាត់ទុកថាជាអំពើខុសច្បាប់នៅក្នុងប្រទេសជាច្រើន។ Jennie ក៏អាចប្រឈមមុខតាមផ្លូវច្បាប់ផងដែរ ដោយសារតែមានអ្នករាយការណ៍នាងទៅអាជ្ញាធរនៅក្នុងប្រទេសអ៊ីតាលី។
យោងតាមអត្ថបទពី Sports Chosun នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ បុគ្គលិកម្នាក់ដែលនៅនឹងកន្លែងបានជក់បារីនោះ បានបង្កើតសារអនាមិកដោយអះអាងថា៖ «កន្លែងនៅក្នុងវីដេអូ គឺជាកន្លែងរង់ចាំសម្រាប់កម្មវិធី Jacquemus ហើយវាមិនមែនជាតំបន់ហាមឃាត់ការជក់បារីនោះទេ។ បន្ទាប់ពីសួរថា តើនាងអាចជក់បារីបានឬអត់ ហើយ នាងក៏បើកបង្អួចក្បែរនាងភ្លាម ហើយជក់បណ្ដោយទៅ»។
បុគ្គលដដែល បានលើកឡើងទៀតថា៖ «ខណៈពេលដែលក្រុមការងារ កំពុងស្វែងរកផលិតផលលាបបបូរមាត់ Jennie បានទាញ Bubble Pen មកជក់។ វាបានកើតឡើងបែបហ្នឹងឯង តែពេលហ្នឹង វាចៃដន្យពេក ព្រោះឃើញអ្នកផាត់មុខ ងាកទៅ នាងជក់ ហើយពេលនាងផ្លុំផ្សែងនោះ អ្នកផាត់មុខក៏ងាកមកជួនគ្នាដែរទៅ។ នាងបានបន្តសុំទោស សូម្បីតែកម្មវិធីនេះចប់ទៅហើយ ក៏បុគ្គលិកដែលនៅទីនោះផ្ទាល់និយាយថាមិនអីដែរ ព្រោះពួកគេក៏ជាអ្នកជក់បារីដូចគ្នា។ ខ្ញុំក៏មានអារម្មណ៍តូចចិត្តដែរ ដែលនាងត្រូវគេយល់ខុសលើខ្លួនពេញទឹកពេញដីបែបនេះ»។
Bubble Pen គឺជាប្រភេទ Vape ដែលត្រូវបានលក់ទូទៅនៅហាងទំនិញ។ ទោះបីជា Jennie អាចទទួលបានការអនុញ្ញាតឱ្យជក់បារីពីក្រុមការងារក៏ដោយ ក៏នៅក្នុងប្រទេសអ៊ីតាលី វាគឺជាទង្វើខុសច្បាប់ក្នុងការជក់បារីក្នុងបន្ទប់ នៅកន្លែងសាធារណៈតាំងពីឆ្នាំ ២០០៥ ។ Vapes ត្រូវបានបញ្ចូលក្នុងច្បាប់នេះចាប់ពីឆ្នាំ ២០១៤ មក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
យោបល់ទាំងអស់ (0)