Knongsrok

· 07-02

ជាន់ខែរាសីដាក់ ពិបាកខ្លាំងសម្រាប់អ្នកឆ្នាំទាំង ២ នេះ នៅខែ ៧ ដែលជាខែខ្មោច

#ចំណេះដឹង# #ឆ្នាំរោង# #ទស្សទាយ#

457

ខែទីប្រាំពីរ ដែលគេស្គាល់ថាជាខែខ្មោច ត្រូវបានមនុស្សជាច្រើនចាត់ទុកថា ជាពេលវេលាមិនល្អ ជាពិសេសក្នុងការងាររកស៊ី។ ក្នុងអំឡុងខែនេះ រាសីខ្លះជួបនឹងការលំបាកច្រើនត្រូវប្រឹងប្រែងធ្វើការ ប៉ុន្តែនៅតែប្រឈមនឹងបញ្ហាបំណុលធ្ងន់។ យ៉ាងណា សម្រាប់អ្នកឆ្នាំទាំងពីរនេះ ជាឆ្នាំដែលឆុងនឹងខែខ្មោច ត្រូវប្រឈមបញ្ហាច្រើន ជួបនឹងរឿងអាក្រក់បំផុតក្នុងអំឡុងខែនេះដែរ ដូច្នេះហើយ ត្រូវតែប្រុងប្រយ័ត្នឱ្យមែនទែន កុំប្រហែស កុំចេះតែដាក់ទុនផ្ដេសផ្ដាសប្រយ័ត្នវ័ណ្ឌកធ្ងន់។

១. ឆ្នាំរោង

- បុគ្គលិកលក្ខណៈ ៖ អ្នកឆ្នាំរោងជាមនុស្សឆ្លាត រហ័សរហួន ហើយតែងតែព្យាយាមឱ្យអស់ពីសមត្ថភាពក្នុងការងារ។ ជារឿយៗពួកគេជាមនុស្សដែលពោរពេញដោយភាពរីករាយ និងឆន្ទៈក្នុងការខិតខំ ទោះបីជាយ៉ាងណា ក្នុងអំឡុងខែខ្មោចនេះ អ្នកអាាចនឹងជួបបញ្ហាប្រឈមជាច្រើន។

- ភាពលំបាកនៅកន្លែងធ្វើការ ៖ ការងារនៅទ្រឹង នៅខែទី ៧ នេះ អ្នកកើតឆ្នាំរោង អាចជួបឧបសគ្គច្រើនក្នុងរឿងការងារ ។ ទោះបីខំប្រឹងអស់ពីសមត្ថភាពក៏ដោយ ក៏អ្វីៗនៅតែមិនដំណើរការដោយរលូនដែរ។ គម្រោងត្រូវបានពន្យារពេល កិច្ចសន្យាត្រូវបានលុបចោល ធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង និងអស់សង្ឃឹម។

- សម្ពាធហិរញ្ញវត្ថុ ៖ ហិរញ្ញវត្ថុមានសម្ពាធខ្លាំងនៅពេលដែលការចំណាយកើនឡើង ខណៈដែលប្រាក់ចំណូលធ្លាក់ចុះ។ មនុស្សជាច្រើនដែលកើតក្នុងឆ្នាំរោង នឹងត្រូវខ្ចីលុយគេ ដើម្បីចំណាយលើការរស់នៅ នាំឱ្យកើតជាការជំពាក់បំណុលគេ។

- ដំបូន្មាន ៖ ដើម្បីជម្នះក្នុងរយៈពេលដ៏លំបាកនេះ អ្នកកើតឆ្នាំរោង ត្រូវមានភាពអត់ធ្មត់ ស្ងប់ស្ងាត់ កុំប្រញាប់ប្រញាល អន្ទះសារពេក។ អ្នកគួរតែផ្តោតលើការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យបានល្អ កាត់បន្ថយការចំណាយដែលមិនចាំបាច់ និងស្វែងរកវិធីសន្សំឱ្យបានត្រឹមត្រូវ។ លើសពីនេះ ការរក្សាទំនាក់ទំនងល្អជាមួយមិត្តរួមការងារ និងមិត្តភក្តិក៏នឹងជួយឱ្យអ្នកទទួលបានការគាំទ្រចាំបាច់ផងដែរ។

២. ឆ្នាំមមែ

- បុគ្គលិកលក្ខណៈ ៖ អ្នកកើតឆ្នាំពពែ ជាមនុស្សមានចរិតស្លូតបូត អត់ធ្មត់ និងមានទំនួលខុសត្រូវខ្ពស់។ មនុស្សឆ្នាំនេះតែងតែលះបង់ខ្លួនឯងដើម្បីការងារ និងគ្រួសារ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងខែខ្មោចនេះគឺជាពេលវេលាដ៏លំបាកសម្រាប់អ្នកឆ្នាំពពែ។

- ភាពលំបាកនៅកន្លែងធ្វើការ ៖ ការងារលំបាកសម្រាប់អ្នកដែលកើតក្នុងឆ្នាំពពែនឹងជួបបញ្ហាជាច្រើននៅកន្លែងធ្វើការ ចាប់ពីត្រូវថៅកែដាក់ទណ្ឌកម្ម រហូតដល់បាត់បង់អតិថិជនសំខាន់ៗ។ មិនថាអ្នកព្យាយាមយ៉ាងណាក៏ដោយ វានឹងពិបាកក្នុងការសម្រេចបានលទ្ធផលដែលចង់បាន។

- សម្ពាធបំណុល ៖ សម្ពាធពីបំណុលចាស់ដែលមិនទាន់សង បូកនឹងការចំណាយបន្ថែម ធ្វើឱ្យអ្នកកើតឆ្នាំពពែមានអារម្មណ៍តានតឹង និងអស់កម្លាំង។ អ្នកត្រូវធ្វើការយ៉ាងលំបាក ប៉ុន្តែនៅតែមិនអាចគេចផុតពីការជំពាក់បំណុលគេ។

- ដំបូន្មាន ៖ ដើម្បីជម្នះរយៈពេលនេះ អ្នកដែលកើតក្នុងឆ្នាំពពែ ត្រូវផ្តោតលើការស្វែងរកប្រភពចំណូលថ្មី និងពង្រឹងជំនាញគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ។ អ្នកក៏គួរតែស្វែងរកការគាំទ្រពីក្រុមគ្រួសារ និងមិត្តភក្តិនៅពេលចាំបាច់។ ក្រៅពីនេះ វាក៏សំខាន់ដែរក្នុងការរក្សាភាពសុទិដ្ឋិនិយម និងអាកប្បកិរិយាវិជ្ជមាន ហើយកុំបណ្តោយខ្លួនឱ្យជាប់ក្នុងគំនិតអវិជ្ជមានឱ្យសោះ។

#សូមចាំថា ក្នុងខែខ្មោចនេះអាចនាំបញ្ហាជាច្រើនដល់មនុស្សដែលកើតក្នុងឆ្នាំរោង និងមមែ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកដឹងពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុ ចេះរក្សាភាពអត់ធ្មត់ និងស្វែងរកការគាំទ្រពីអ្នកដែលនៅជុំវិញខ្លួន អ្នកនឹងអាចយកឈ្នះបានទាំងស្រុងនូវរយៈពេលដ៏លំបាកនេះ។ សូមចាំថា បន្ទាប់ពីភ្លៀងមេឃនឹងស្រឡះ ភាពលំបាកបច្ចុប្បន្នគ្រាន់តែជាបណ្តោះអាសន្នប៉ុណ្ណោះ វានឹងកន្លងផុតទៅក្នុងពេលឆាប់ៗនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស