Knongsrok
· 06-06
ចាប់ពីថ្ងៃនេះទៅ! ម្ចាស់ឆ្នាំទាំង ៤ រុងរឿង លាភសំណាង ចំណូលកើនឡើង រីកចម្រើនគ្រប់វិសយ
#ឆ្នាំខាល# #ចំណេះដឹង# #ទស្សទាយ#
591
ចាប់ពីថ្ងៃនេះតទៅ អ្នកឆ្នាំទាំង ៤ ជីវិតនឹងរីកចម្រើន រុងរឿង អាចជម្នះរាល់បញ្ហា ការលំបាកទាំងឡាយ គ្រោះក្លាយជាលាភ ប្រកបដោយជោគជ័យ ការងារ លុយកាក់ស្នេហា ដំណើរការកាន់តែល្អប្រសើរ។
១. ឆ្នាំខាល ៖ ឆ្នាំខ្លាត្រូវបានគេដឹងថា ជាមនុស្សដែលពោរពេញដោយភាពជឿជាក់ ស្វាហាប់ និងថាមពលវិជ្ជមាន មនុស្សកើតក្នុងឆ្នាំខ្លាត្រូវបានគេប្រដូចទៅនឹងសត្វដែលកើតមកដើម្បី "ធ្វើតាមវ័យដ៏ឧត្តម"។ នៅពេលដែលពួកគេមានគោលដៅ ច្បាស់លាស់ មនុស្សទាំងន តែងតែធ្វើអ្វីៗគ្រប់យ៉ាងដោយចិត្តរីករាយ និងសុទិដ្ឋិនិយម ប៉ុន្តែពេលខ្លះចំណុចខ្វះខាតរបស់អ្នកឆ្នាំខ្លាគឺភាពអន្ទះអន្ទែង និងមិនអាចអនុវត្តបាន។
ចាប់ពីថ្ងៃនេះតទៅ អ្នកដែលកើតក្នុងឆ្នាំខ្លា នឹងមានឱកាសប្រែក្លាយមហិច្ឆិតារបស់ខ្លួនឱ្យក្លាយជាការពិត និងឆ្ពោះទៅរកភាពជោគជ័យ។ វាមានសារៈសំខាន់សម្រាប់ពួកគេក្នុងការផ្តោតអារម្មណ៍ និងអត់ធ្មត់ ហើយរៀនគិតឱ្យបានហ្មត់ចត់ដើម្បីធ្វើឱ្យផែនការទាំងអស់ក្លាយជាការពិត។ នាពេលខាងមុខ មនុស្សឆ្នាំនេះក៏អាចចូលរួមក្នុងកីឡា ឬសកម្មភាពខាងក្រៅបន្ថែមទៀត ដើម្បីបំបាត់ភាពតានតឹង និងរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ។
២. ឆ្នាំរោង ៖ អ្នកកើតឆ្នាំរោង ច្រើនតែមានចរិតឆើតឆាយ និងមានមន្តស្នេហ៍។ ពួកគេល្អក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ មានជំនាញសង្គមល្អ និងការវិនិច្ឆ័យល្អិតល្អន់។ ទោះយ៉ាងណាក៏ដោយ ពេលខ្លះមនុស្សឆ្នាំនេះក៏ហាក់ដូចជាមិនច្បាស់លាស់ និងពិបាកក្នុងការធ្វើការសម្រេចចិត្តសំខាន់ៗ។
ចាប់ពីថ្ងៃនេះតទៅ ជាពេលវេលាដែលពោរពេញដោយឱកាស និងបញ្ហាប្រឈមសម្រាប់អ្នកកើតឆ្នាំរោង។ អ្នកឆ្នាំនេះនឹងត្រូវប្រឈមមុខនឹងការសម្រេចចិត្ត និងជម្រើសសំខាន់ៗមួយចំនួន។ វាជារឿងសំខាន់សម្រាប់អ្នកឆ្នាំនេះក្នុងការជឿជាក់លើការវិនិច្ឆ័យរបស់ពួកគេ និងធ្វើអ្វីដែលពួកគេជឿដោយក្លាហាន។ ក្នុងអំឡុងពេលនេះ ជំនាញសង្គមរបស់នាគនឹងត្រូវបានកោតសរសើរដោយអ្នកដទៃ ហើយពួកគេអាចទទួលបានភាពជោគជ័យច្រើននៅពេលសហការជាមួយអ្នកដទៃ។
៣. ឆ្នាំមមែ ៖ អ្នកកើតឆ្នាំពពែ តែងផ្តល់អារម្មណ៍កក់ក្តៅ និងការយកចិត្តទុកដាក់ដល់អ្នកដទៃ។ មនុស្សឆ្នាំនេះមានចិត្តល្អ ចេះគិតគូរ និងមានទំនួលខុសត្រូវខ្ពស់ចំពោះគ្រួសារ។ ទោះជាយ៉ាងនេះក្តី ចំណុចខ្សោយរបស់មនុស្សដែលកើតក្នុងឆ្នាំពពែ គឺពេលខ្លះ មានភាពរឹងរូស ធ្វើអ្វីក៏ធ្វើតាមតែអារម្មណ៍មួយឆាវ។
ចាប់ពីថ្ងៃនេះតតៅ អ្នកដែលកើតក្នុងឆ្នាំពពែ ត្រូវផ្តោតលើគ្រួសារ និងកិច្ចការស្នេហា។ អ្វីដែលសំខាន់សម្រាប់មនុស្សឆ្នាំនេះត្រូវចងចាំ គឺរៀនទំនាក់ទំនង និងសម្របសម្រួលដើម្បីរក្សាភាពសុខដុម និងស្ថិរភាពក្នុងគ្រួសារ។ ជាងនេះទៅទៀត អ្នកដែលកើតក្នុងឆ្នាំពពែ ក៏ត្រូវរៀនគ្រប់គ្រងអារម្មណ៍របស់ខ្លួនផងដែរ ដើម្បីកុំឱ្យប៉ះពាល់ដល់គ្រួសារ និងការងារ។ សម្រាប់អ្នកកើតឆ្នាំពពែ ប្រកបរបររកស៊ីជួញដូរ អ្នកឆ្នាំពពែគួរចូលរួមយ៉ាងក្លាហានក្នុងវិស័យថ្មី និងបន្តផែនការដែលបានគ្រោងទុកដោយក្លាហាន។
៤. ឆ្នាំកុរ ៖ អ្នកដែលកើតក្នុងឆ្នាំជ្រូក ច្រើនតែមានគំនិតឆ្នៃប្រឌិត និងការស្រមើលស្រមៃច្រើន។ មនុស្សឆ្នាំនេះមានចរិតស្លូតបូត មានការយល់ដឹង មានវិចារណញាណរឹងមាំ និងមេត្តាខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះអ្នកឆ្នាំនេះហាក់ដូចជាមានភាពរសើបខ្លាំងពេក និងងាយរងឥទ្ធិពលពីពិភពខាងក្រៅ។
ចាប់ពីថ្ងៃនេះតទៅ ដោយសារផ្កាយសំណាងរះឡើង អ្នកដែលកើតក្នុងឆ្នាំជ្រូកនឹងជួបនូវឱកាសថ្មីៗជាច្រើនក្នុងអាជីព ការងារ និងជីវិត។ ជាពិសេសអ្នកឆ្នាំជ្រូក ត្រូវព្យាយាមចូលរួមក្នុងសកម្មភាពច្នៃប្រឌិត ឬវគ្គសិល្បៈជាច្រើន ដើម្បីអភិវឌ្ឍការស្រមើលស្រមៃរបស់ពួកគេ។ ទន្ទឹមនឹងនេះ ពួកគេត្រូវតែរៀនរក្សាតុល្យភាពអារម្មណ៍ និងកុំឱ្យសម្ពាធពីខាងក្រៅប៉ះពាល់ដល់អារម្មណ៍របស់ពួកគេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
ចាប់ពីសប្តាហ៍ក្រោយ ឆ្នាំទាំង៤ ត្រូវបានព្រះសម្មាសម្ពុទ្ធ បំភ្លឺផ្លូវ ដឹកនាំផ្លូវ ការងារ ស្នេហា ហិរញ្ញវត្ថុ នឹងរីកចម្រើនទៅមុខ
ស្ត្រីឆ្នាំទាំង ៣ ជាមនុស្សមានទេពកោសល្យខ្លាំង គុណធម៌ខ្ពស់ រកលុយក៏ខ្លាំងពូកែដែរ
ចាប់ពីពេលនេះ ដល់ដាច់ខែមេសា ឆ្នាំទាំង ៣ រាសីអណ្ដែត លុយកាក់ កិត្តិនាម សុទ្ធតែគាប់ប្រសើរ
មានហុងស៊ុយល្អណាស់! ក្នុងផ្ទះមានមនុស្សស្រីឆ្នាំទាំង ៣ នេះ ចម្រុងចម្រើន នាំលាភសំណាងដល់ក្រុមគ្រួសារទាំងមូល លុយចូលក៏ច្រើន
យោបល់ទាំងអស់ (0)