Knongsrok

· 06-29

មនុស្សស្រី៤ប្រភេទដែលសម្រស់មិនសូវបាន តែអាចជួយឱ្យបុរសមានជីវិតរុងរឿង

#ចំណេះដឹង# #មនុស្សស្រី# #ចំណេះដឹងទូទៅ#

1273

នារីដែលមិនសូវចូលចិត្តរឿងតែងខ្លួន ច្បាស់ជាមិនចូលចិត្តដើរទិញឥវ៉ាន់ ឬ រកការសប្បាយនៅខាងក្រៅនោះទេ។ ក្តីបារម្ភតែមួយគត់របស់ពួកគេគឺប្តី និងកូន ដូច្នេះការចំណាយទាំងអស់នឹងវិលជុំវិញមនុស្សពីរនាក់នេះ ហើយពួកគេផ្ទាល់គឺពូកែសន្សំសំចៃបំផុត។ ចំពោះមនុស្សស្រី៤ប្រភេទខាងក្រោមនេះ សម្រស់មិនសូវបានក៏ពិតមែន តែបើបុរសណាបាននាងធ្វើជាប្រពន្ធ ច្បាស់ជាគ្រប់ទឹកតែម្តង៖

១.នាំមកនូវសុវត្ថិភាពដល់បុរស៖ ស្ត្រីដ៏ស្រស់ស្អាតតែងតែទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សប្រុសផ្សេង។ ពេលរៀបការហើយ បុរសរវល់នឹងមានការងារច្រើន ប្រញាប់រកលុយ ទើបគ្មានពេលថែប្រពន្ធ។ ពួកគេព្រួយបារម្ភយ៉ាងខ្លាំងថាប្រពន្ធនឹងក្បត់គេ។ ប៉ុន្តែប្រសិនបើគាត់រៀបការជាមួយប្រពន្ធមិនសូវស្អាត បុរសនោះនឹងមានអារម្មណ៍សុវត្ថិភាពទាំងស្រុង ព្រោះនាងមិនដែលយកចិត្តទុកដាក់លើបុរសដទៃក្រៅពីប្តីឡើយ។ ពេលនាងរៀបការ នាងនឹងចង់មើលថែគ្រួសារតែមួយមុខគត់។

២.ដឹងពីរបៀបរក្សាទ្រព្យសម្បត្តិគ្រួសារ៖ នារីមិនសូវស្អាតច្រើនតែមិនចូលចិត្តដើរទិញឥវ៉ាន់ ឬ រកការសប្បាយខាងក្រៅនោះទេ។ ហេតុនេះទើបនាងមិនចូលចិត្តចំណាយលុយខ្ជះខ្ជាយលើរឿងតែងខ្លួន ឬ សម្ភារៈនិយមនោះឡើយ ហើយជាពិសេសនាងពូកែទុកដាក់លុយបំផុត។

៣.កោតសរសើរគ្រួសារ៖ នារីដែលមិនសូវស្អាតមិនខ្លាចនឹងលះបង់រូបរាងខ្លួនដើម្បីបង្កើតកូនសម្រាប់ស្វាមីនោះទេ។ តួយ៉ាង នារីរាងស្លីម តែងតែខ្វល់ខ្វាយរឿងរក្សារាង សូម្បីតែពេលមានផ្ទៃពោះ ក៏ត្រូវតមពីរឿងគ្រប់ប្រភេទដែរ ហេតុនេះទើបធ្វើអោយប្តីពិបាកផ្គាប់ចិត្តយ៉ាងខ្លាំង ខុសពីនារីដែលមិនយកចិត្តទុកដាក់លើរូបរាង ព្រោះទោះនាងមានផ្ទៃពោះក៏ឆ្លៀតពេលសម្អាតផ្ទះ និងគ្រប់គ្រងគ្រួសារបានយ៉ាងល្អដែរ។

៤.មានសណ្តាប់ធ្នាប់ល្អ៖ នារីស្រស់ស្អាត និងស៊ិចស៊ីតែងតែចំណាយពេលដើរទិញឥវ៉ាន់ ពួកគេមិនខ្វល់អំពីការងារផ្ទះទេ ស្អាតតែរូបមិនខ្វល់ពីសណ្តាប់ធ្នាប់ឬរបៀបរៀបរយក្នុងផ្ទះ។ ក្រឡេកមកមើលនារីដែលមិនចូលចិត្តតែងខ្លួនវិញ ទោះមើលទៅមិនសស្រស់ស្អាតណាស់ណា តែការរៀបចំផ្ទះ សីលធម៌ក្នុងការរស់នៅគឺស្អាតមានអនាម័យ សក្តិសមជាស្រ្តីមេផ្ទះពិតៗ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស