Knongsrok
· 05-23
ភាពផ្ទុយគ្នាពីចិត្ត៖ តំណើរជីវិតតែងតែជួបនូវរឿងរ៉ាវប្រេះឆា ភាពប្រញាប់ប្រញាល់ ខំប្រឹងស្ទុះស្ទាទៅមុខឱ្យបានលឿន ប៉ុន្តែពេលខ្លះវាបែរជាយឺតទៅវិញក៏មាន។
#ចំណេះដឹង# #អត្ថបទអប់រំចិត្ត# #អប់រំ និងការងារ#
543
មនុស្សម្នាក់ៗខំប្រកួតប្រជែងស្ទើរតែអារកគ្នាទៅវិញទៅមក ហើយភាគច្រើនគ្មានសុជីវធម៌និងអសីលធម៌ ដោយពេលខ្លះយើងស្ទើរតែគ្មានកន្លែងដកដង្ហើមរៀងៗខ្លួនទៀតផង។ អ្វីៗហាក់បីដូចជាក្លែងក្លាយ មនុស្សមួយចំនួនចេះនិយាយកុហក ភូតភរ ហើយធ្វើអ្វីៗគឺ ដើម្បីតែប្រយោជន៍បុគ្គលខ្លួនឯងតែប៉ុណ្ណោះ ប៉ុន្តែនេះហើយគឺរឿងពិតនៃជីវិត។
អ្នកខ្លះនិយាយថា សង្គមយើងសព្វថ្ងៃពោរពេញដោយអំពើពុករលួយនិងគំនិតពុករលួយ ប៉ុន្តែយើងអាចផ្លាស់ប្តូរវាបាន ហើយវាត្រូវតែចាប់ផ្តើមពីយើងទាំងអស់គ្នា។ ដូច្នេះសូមបញ្ឈប់ និងកុំធ្វើវាតទៅទៀត!
អ្វីៗវាហាក់ដូចជាយឺតយ៉ាវ និងមានភាពអូសបន្លាយពេលវេលាកាន់តែយូរទៅៗ ដែលធ្វើឱ្យមានភាពកាន់តែសៅហ្មង ក៏ដូចជាលេចចេញនូវពាក្យពេចន៍មិនសមរម្យមួយចំនួន ជាពិសេសពីបុគ្កលដែលបានដឹងច្បាស់ពីដើមចមនៃសាច់រឿងទាំងនោះ ប៉ុន្តែសូមមានភាពអត់ធ្មត់ទាំងអស់គ្នា អនុវត្តតាមគោលការណ៍ច្បាប់ និងគោរពគ្នាទៅវិញទៅមក។ អ្វីៗអាចនឹងផ្លាស់ប្តូរបានដោយជោគជ័យតែវាត្រូវចាប់ផ្តើមពីអ្នក និងខ្ញុំ។
ផ្លូវធ្វើដំណើរមិនស្អាត ខ្យល់អាកាសក៏ត្រូវបានបំពុល ថាតើយើងទៅត្អូញត្អែរដាក់នរណា បើយើងទាំងអស់គ្នាមិនទាំងបានយកចិត្តទុកដាក់ និងខ្វល់ខ្វាយពីបរិស្ថានរបស់យើងផងនោះ? យើងបោះចោលសំរាមដោយមិនគិត និងបើកបរដោយគ្មានការត្រួតពិនិត្យនូវកម្រិតផ្សែងរថយន្ត ។ល។
ជីវិតតែងតែមានភាពរាំងស្ទះជាច្រើន ប៉ុន្តែក៏វាអាចត្រលប់ទៅរកភាពស្រស់បំព្រងវិញបានផងដែរ ប្រសិនបើយើងចេះដោះស្រាយជាមួយនិងភាពតានតឹង និងបោះបង់នូវគំនិតចង្អៀតចង្អល់ទាំងឡាយនោះចោល។
យើងអាចនឹងគ្មានកន្លែងដែលត្រូវទៅ គ្មានកន្លែងដែលត្រូវលាក់ខ្លួននិងគ្មានខ្យល់ដកដង្ហើម ប៉ុន្តែយើងអាចបង្កើតអ្វីៗទាំងអស់នោះបានឡើងវិញ ប្រសិនបើយើងមានគំនិតទូលំទូលាយនិងសុទិដ្ឋិនិយម។
ពពកខ្មៅជុំជិត ហើយរាត្រីដ៏ងងឹតសូន្យឈឹងក៏រិតតែធ្វើឱ្យយើងមានភាពភ័យខ្លាចកាន់តែខ្លាំង ប៉ុន្តែស្មារតីក្លាហាន និងភាពរឹងមាំ អាចធ្វើឱ្យជីវិតយើងស្រស់បំព្រង និងភ្លឺត្រចះត្រចង់វិញបាន។
នរណាក៏ចេះឈឺ និងមានភាពឈឺចាប់ ប៉ុន្តែវាមិនមែនជារឿងឈឺឥតប្រយោជន៍នោះទេ ប្រសិនបើយើងមិនបោះបង់ ហើយចេះស្វែងរកការជួយ។
វានឹងមិនអាចព្យាបាល ឬឈានទៅរកភាពជាសះស្បើយបានឡើយ មិនថាដួងព្រលឹង ឬចិត្តរបស់យើង ប៉ុន្តែទឹកចិត្តសប្បុរស និងការចេះយកចិត្តទុកដាក់របស់យើង វាជាកម្លាំងរួមបញ្ចូលគ្នាដ៏អស្ចារ្យមួយដែលអាចជួយឱ្យយើងមានសុខភាពដ៏ល្អឡើងវិញក្នុងជីវិត។
អនាគតអាចនឹងអាក្រក់ ប៉ុន្តែវាក៏អាចនឹងពោរពេញទៅដោយពន្លឺត្រចះត្រចង់ផងដែរ ប្រសិនបើយើងរស់នៅពេញដោយមានក្ដីស្រឡាញ់ និងភាពវិជ្ជមាន។ អនាគតកំពុងរង់ចាំយើងហើយ។
ដោយក្ដីស្រឡាញ់ និងរាប់អាន
វេជ្ជបណ្ឌិត គួច ម៉េងលី
ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤
Antonym of mind:
Life somehow is always hash hash, rush rush and on the run and yet slow.
People are in cut throat competition. Many are immoral and unethical. There’s no room to breathe sometimes. Everything seems fake and the people are phony. Everyone is for themselves but that’s life.
Society, some says, is full of corruption and corrupted minds but we can change it and it starts with us all. Stop and don’t do it!
Things are running late, lines are getting longer and words are hashed from where and who knows what but let’s be patient and follow the rules of law and respect others. It could be changed starting with you and me.
Streets are dirty and air is polluted but who are you complaining to when we all are inconsiderate and never care of our environment and throw things without thought and drive without smoke checks.
Life is congested but could be full of blossoms if we let go of the stress and narrow-mindedness.
There’s no place to go, room to hide and air to breathe but we could create ones if only we are more broad minded and be optimistic.
The cloud is dark and the night is eerie but with bravery and strong mind, it could be serenely beautiful.
The people are sick and in pain but not in vain if we never give up and constantly helping each others.
There’s no cure and there’s no healing, not even a soul nor a mind but with kind heart and caring soul we could be as healthy as almighty strength combined.
The future is bleak but could be full of promising if we could live lives full of love with positivism. The future is awaiting us.
With love,
Mengly J. Quach, MD, MPH
May 22, 2024
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
មានទាំងលុយកាក់ មានទាំងកេរ្តិ៍ឈ្មោះ មនុស្សដែលកើតក្នុងខែទាំង ៤ នេះ
អត្ថបទពិសេស ទុកសម្រាប់អប់រំកូនប្រុសស្រី ដែលឪពុកម្ដាយគ្រប់រូបគួរតែដឹង
រឿងសំខាន់ទាំង ៣ ដែលអ្នកគួរតែធ្វើ បើនៅថ្ងៃណាមួយអ្នកយល់ថា ជីវិតអ្នកលែងសល់អ្នកណានៅក្បែរទៀត
ជីវិតមនុស្ស មានតែ ២ ប្រភេទប៉ុណ្ណោះ បើអ្នកមានបុណ្យល្អមានសំណាង អ្នកនឹងបានក្លាយជាប្រភេទទី ១ មានក្ដីសុខសុភមង្គលពេញមួយជីវិត
យោបល់ទាំងអស់ (0)