TA X2

· 05-20

ប្រធានាធិបតី៖ ហ្វីលីពីន នឹងការពារទឹកដីឲ្យបានខ្លាំងក្លា

#ហ្វីលីពីន# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

2484

ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ( Ferdinand Marcos Jr) បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសនេះនឹង «ការពារយ៉ាងម៉ឺងម៉ាត់នូវអ្វីដែលជារបស់យើង» ជាការនិយាយយោងដល់ភាពតានតឹងកើនឡើងជាមួយប្រទេសចិនជុំវិញជម្លោះដែនសមុទ្រ។


លោក ម៉ាកូស បានថ្លែងនៅក្នុងសុន្ទរកថាមួយទៅកាន់សិស្សនាយទាហានដែលបានបញ្ជប់ការសិក្សាថា ការប្រព្រឹត្តប្រឆាំងនឹងអ្នកឈ្លានពានដែលមិនគោរពបូរណភាពទឹកដីហ្វីលីពីន នឹងត្រូវបានដឹកនាំដោយច្បាប់ និងការទទួលខុសត្រូវក្នុងនាមជាសមាជិកដែលគោរពច្បាប់នៃសហគមន៍អន្តរជាតិ។

លោក បានបន្តថា៖«ការប្រឆាំងនឹងអ្នកឈ្លានពានដែលបាននិងកំពុងមិនគោរពបូរណភាពទឹកដីរបស់យើង យើងនឹងការពារយ៉ាងម៉ឺងម៉ាត់នូវអ្វីដែលជារបស់យើង»។

លោក ម៉ាកូស មិនបានកំណត់អត្តសញ្ញាណអ្នកឈ្លានពាននោះទេ ប៉ុន្តែទីក្រុងម៉ានីល និងទីក្រុងប៉េកាំងបានបង្កើនការប្រឈមមុខដាក់គ្នា នៅសមុទ្រចិនខាងត្បូង រួមទាំងការប្រើប្រាស់កាណុងបាញ់ទឹករបស់ចិន ដែលបានបណ្តាលឲ្យមានរបួស និងការខូចខាតទ្រព្យសម្បត្តិ ឡាស៊ែរកម្រិតយោធា ដែលតម្រង់ទៅលើនាវាហ្វីលីពីន និងអ្វីដែលហ្វីលីពីនហៅថាជា « កលល្បិចដ៏គ្រោះថ្នាក់» នៅក្នុងផ្លូវទឹកដែលមានជម្លោះនេះ។

https://www.reuters.com/world/asia-pacific/philippines-vigorously-defend-territory-president-says-2024-05-18/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)