BBR
· 05-15
វេទិកាធុរកិច្ចអេឡិចត្រូនិកតាមជនបទដែលប្រទេសចិនផ្តល់ជំនួយដល់ប្រទេសឡាវបានដាក់ឱ្យដំណើរការជាផ្លូវការ
#វេទិកាធុរកិច្ចអេឡិចត្រូនិក# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
16586
ថ្ងៃទី១៣ ខែមេសា ពិធីដាក់ឱ្យដំណើរការនូវវេទិកាធុរកិច្ចអេឡិចត្រូនិកតាមជនបទដែលប្រទេសចិនផ្តល់ជំនួយដល់ប្រទេសឡាវបានបើកធ្វើនៅក្រុងវៀងចន្ទន៍ នេះជាគម្រោងធំមួយក្នុងចំណោមគម្រោងធំៗចំនួន៨ដែលរដ្ឋាភិបាលចិនផ្តល់ជំនួយដល់ប្រទេសឡាវ ក្នុងគោលបំណងប្រើប្រាស់បទពិសោធន៍ដោយជោគជ័យរបស់ប្រទេសចិនក្នុងការកសាងប្រព័ន្ធធុរកិច្ចអេឡិចត្រូនិកតាមជនបទ បង្កើតជារូបមន្តអភិវឌ្ឍធុរកិច្ចអេឡិចត្រូនិកតាមជនបទដែលសមស្របទៅនឹងតម្រូវការរបស់ឡាវ និងជំរុញការនាំចេញនៃផលិតផលឡាវ។
លោកWangChangភារធារីស្តីទីនៃស្ថានទូតចិនប្រចាំនៅឡាវបានលើកឡើងថា គម្រោងធុរកិច្ចអេឡិចត្រូនិកតាមជនបទដែលផ្តល់ជំនួយដល់ឡាវគឺប្រើប្រាស់បទពិសោធអភិវឌ្ឍធុរកិច្ចអេឡិចត្រូនិករបស់ប្រទេសចិន ដើម្បីជំរុញកសិផលផលិតផលសិប្បកម្មនិងឧស្សាហកម្មរបស់ឡាវកាន់តែច្រើននាំចេញទៅប្រទេសចិន លើកកម្ពស់ “ផ្លូវថ្មី”ដែលមានភាពរលូនខាងពាណិជ្ជកម្មនិងតភ្ជាប់ដោយឌីជីថលរវាងប្រទេសចិននិងឡាវ។រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវបានកោតសរសើរថា គម្រោងនេះមានអំណោយផលដល់ឡាវក្នុងការដើរឱ្យទាន់យុគសម័យ សម្រេចបាននូវការធ្វើបរិវត្តកម្មឌីជីថល លើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជនឡាវ៕(ប្រភព៖ Xinhuanet)
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)