Knongsrok
· 05-11
កំហឹងនឹងបំផ្លាញកុសលបុណ្យសំណាង និងសុភមង្គល កំហឹង ៧០% ច្រើនកើតឡើងនៅក្នុងគ្រួសារ
#ចំណេះដឹង# #ចំណេះដឹងទូទៅ# #អត្ថបទអប់រំ#
1323
គ្រប់គ្នាសុទ្ធតែដឹងច្បាស់ណាស់ថា កំហឹង នឹងនាំមកនូវតែភាពវិនាស ក្ដៅក្រហាយធ្វើឱ្យមានការបែកបាក់ ប្រេះឆាជាមួយនឹងមនុស្សជុំវិញខ្លួន កំហឹងក៏នឹងដុតតែខ្លួនឯង ហើយក៏មានគ្រួសារជាច្រើន ដែលជួបប្រទះនូវបញ្ហា ឈ្លោះទាស់គ្នា ស្ទើរតែ ៧០% ទៅហើយ ដែលនាំឱ្យបែកបាក់ព្រោះតែកំហឹងនេះឯង។
១. យល់តែអារម្មណ៍ខ្លួនឯង ៖ ភាពរីករាយ ទុក្ខព្រួយ សោកសៅ អារម្មណ៍ប្រភេទនេះគឺជារឿងធម្មតារបស់មនុស្ស។ ពេលសប្បាយ ក៏សើច ពេលពិបាកចិត្ត ក៏យំ មិនសមបំណង មិនបានដូចចិត្ត ក៏មួម៉ៅ ខឹងសម្បារកើតឡើង។ ដូច្នេះជំងឺនឹងកើតឡើងប្រសិនបើយើងតែងតែសោកសៅឥតល្ហែបែបហ្នឹង។
២. មនុស្សជាច្រើនស្លាប់មិនមែនដោយសារចាស់ទេ តែដោយសារខឹងច្រើនពេក ៖ មានមនុស្សជាច្រើន ដែលបណ្ដោយឱ្យការស្អប់ ការខឹង ក្លាយជាកំហឹង មនុស្សខ្លះ ខឹងខ្លាំងរហូតដល់ស្លាប់ក៏មាន។ ក្នុងនាមជាមនុស្សធម្មតា អ្នកប្រាកដជាមានអារម្មណ៍ ហើយពិបាកនឹងគ្រប់គ្រងកំហឹងណាស់។ ប៉ុន្តែប្រសិនបើអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបាន អារម្មណ៍របស់អ្នកនឹងគ្រប់គ្រងអ្នកជាមិនខានឡើយ។
៣. ៧០% នៃជំងឺគឺទាក់ទងនឹងគ្រួសារ ៖ បើនៅផ្ទះយើងឈ្លោះគ្នាជារៀងរាល់ថ្ងៃ សូម្បីតែរឿងតូចតាច តើគ្រួសារនោះមានសន្តិភាពយ៉ាងណា? ភាពឯកកោគឺអាក្រក់ជាងភាពក្រីក្រ។ លុះពេលប្ដីប្រពន្ធរួមរស់ជាមួយក្នាដោយសុខសាន្តទើបអាចរស់នៅបានអាយុវែង។ ប្រសិនបើគូស្វាមីភរិយាតែងតែមានបញ្ហា នោះអាយុជីវិតរបស់ពួកគេក៏នឹងខ្លីតាមនោះដែរ។ បើជីវិតអ្នកចេះតែត្អូញត្អែរ និងខឹង ធ្វើម៉េចនឹងមានពេលធ្វើការ រកលុយបានទៅ? បើចង់បានគ្រួសារចុះសម្រុងគ្នា ត្រូវប្រព្រឹត្តបីយ៉ាងជាឫសគល់
- គ្រួសារល្អ គឺជាកន្លែងដែលប្ដីប្រពន្ធស្រលាញ់គ្នាដំបូង។ ត្រូវតែមានការគោរព និងការគាំទ្ររវាងស្វាមី និងភរិយា។
- អប់រំកូន ៖ កូន និងចៅក្នុងគ្រួសារ គឺជាអនាគតរបស់គ្រួសារ ដូច្នេះត្រូវអប់រំពួកគេឱ្យបានល្អ។
- គោរពមនុស្សចាស់ ៖ មនុស្សចាស់គឺជាឫសគល់នៃគ្រួសារ។ សមាជិកគ្រួសារដែលមិនគោរព និងព្យាបាលឫសរបស់ពួកគេបានល្អនឹងមិនអាចមានស្លឹកបៃតងលាស់ខ្ចីបន្តបានឡើយ។
៤. យល់ពីមនុស្សដែលអ្នកស្រលាញ់ ៖ មិនត្រឹមតែស្រលាញ់កាលនៅក្មេងទេ តែពេលចាស់ក៏ត្រូវស្រឡាញ់ដៃគូឱ្យបានច្រើនជាងនេះទៅទៀត។ មិនត្រឹមតែស្រឡាញ់ដៃគូពេលគេមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ស្រឡាញ់ចំណុចខ្សោយរបស់គាត់ពេលឈឺដែរ។ មនុស្សដែលតែងតែខឹង ចិត្តចង្អៀត មនុស្សបែបនេះនឹងប៉ះពាល់ដល់សុខភាពខ្លាំងណាស់។ កុំឱ្យអ្នកដទៃខឹងនឹងអ្នក ហើយកុំខឹងនឹងអ្នកដទៃដូចគ្នា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
គ្រួសារដែលមាន ៤ យ៉ាងនេះ ទោះក្រក៏នៅតែមានក្ដីសុខ សុភមង្គលពេញលេញតដល់កូនចៅជំនាន់ក្រោយ
ក្នុងផ្ទះបើមានទម្លាប់ទាំង ៣ នេះកើតឡើង ច្បាស់ណាស់ថា គ្រួសារមួយនេះនឹងធ្លាក់ចុះដុនដាប រើខ្លួនពីភាពក្រីក្រមិនកើតឡើង
មិនថាប្ដីប្រពន្ធ ឬសង្សារទេ ទោះឈ្លោះគ្នាប៉ុនណា ក៏មិនងាយបែកគ្នាដែរ បើគ្មានអ្នកទី ៣ ចូលមកជ្រៀតជ្រែក
ហុងស៊ុយជីវិត! ជីវិតល្អ ឬក៏អត់ គឺអាស្រ័យលើវិធីដោះស្រាយបញ្ហារបស់អ្នក ថាតើអ្នកនឹងចាត់ចែងបញ្ហា ជាមួយនឹងដំណោះស្រាយដោយរបៀបណា
យោបល់ទាំងអស់ (0)