Knongsrok

· 05-11

ល្បែងទស្សទាយន៍ទ្រព្យសម្បត្តិនៅថ្ងៃអនាគត តាមរយៈការរើសផ្លែឈើ

#ចំណេះដឹង# #ល្បែងទស្សទាយន៍# #ទស្សទាយ#

1895

បើអ្នកត្រូវធ្វើដំណើរឆ្ងាយ ហើយអាចយកតែផ្លែឈើមួយផ្លែខាងក្រោមមកញ៉ាំតាមផ្លូវ តើអ្នកនឹងជ្រើសរើសយកផ្លែឈើមួយណា? ក្រោយរើសបានផ្លែឈើដែលពេញចិត្តរួច តោះយើងទៅមើលចម្លើយខាងក្រោម ដើម្បីអាចទស្សន៍ទាយពីទ្រព្យសម្បត្តិដែលអ្នកនឹងមាននៅថ្ងៃខាងមុខ!

១.ចម្លើយ A

សន្ទស្សន៍ ៖ 70%

អ្នកគឺជាមនុស្សឆ្លាត មានសមត្ថភាព និងមានលក្ខណៈជាអ្នកដឹកនាំ។ អ្នកសុខចិត្តប្រថុយប្រថានលើផ្លូវទៅរកលុយ។ អ្នកនឹងមិនដែលខកខានឱកាសវិនិយោគ ឬធ្វើអាជីវកម្មឡើយ។ មនុស្សរឹងមាំ និងក្លាហានដូចអ្នកពិតជាមានលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងដើម្បីក្លាយជាអ្នកមាន ឬយ៉ាងហោចណាស់ក៏ក្លាយជាចៅហ្វាយទៅថ្ងៃមុខ។ ទោះជាយ៉ាងណាក៏ដោយ អាជីពរបស់អ្នកនឹងនៅតែប្រឈមមុខនឹងការលំបាកជាច្រើនដោយសារតែការមិនពេញចិត្ត និងខ្វះការតស៊ូ។ អ្នកមានមហិច្ឆតាប៉ុន្តែមានចំណុចខ្វះខាតច្រើន វានឹងពិបាកនឹងជោគជ័យពេលអ្នកនៅក្មេង ដូច្នេះដំបូន្មានចំពោះអ្នកគឺត្រូវមានភាពខ្ជាប់ខ្ជួន និងប្រាកដនិយម កុំប្រើផ្លូវកាត់ និងល្បិចដើម្បីឡើងខ្ពស់ ត្រូវប្រឹងប្រែងដោយស្មោះត្រង់ដើម្បីជោគជ័យ!

២.ចម្លើយ B

សន្ទស្សន៍៖ 50%

អ្នកមានការប្រុងប្រយ័ត្ន ចេះបត់បែន ឆ្លាតវៃ និងសកម្ម។ ខ្លួនអ្នកក៏មានបំណងចង់ក្លាយជាអ្នកមាន ហើយស្អប់ការអង្គុយមិនធ្វើអ្វីសោះ។ ដូច្នេះបើនិយាយពីគុណភាព អ្នកក៏មានសមត្ថភាពក្លាយជាអ្នកមានដោយខ្លួនឯងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមានគុណវិបត្តិច្រើនពេក ជាពិសេសគឺការធុញទ្រាន់យ៉ាងឆាប់រហ័ស។ អ្នកមិនអាចធ្វើអ្វីបានយូរទេ ជាពិសេសចូលចិត្តឈប់ពាក់កណ្តាលផ្លូវ។ អ្នកក៏មិនមានការគិតទុកជាមុនដែរ ប្រសិនបើអ្នកឃើញអ្វីដែលបង្កើតផលប្រយោជន៍ភ្លាមៗ អ្នកនឹងលោតចូលភ្លាមៗ ជាជាងការវិនិយោគរយៈពេលវែង ហេតុនេះវានឹងធ្វើអោយអ្នកឆាប់ចាញ់បោកគេ។

៣.ចម្លើយ C

សន្ទស្សន៍៖ 90%

អ្នកមានចំណេះដឹងយ៉ាងទូលំទូលាយ និងរស់នៅក្នុងជីវិតជាក់ស្តែង។ អាចនិយាយបានថា អ្នកទទួលបានមេរៀនជីវិតជាច្រើន ហើយក្លាយជាប្រភេទមនុស្សដែលនិយាយតិច និងយល់ច្រើន។ អ្នកដឹងពីអ្វីដែលត្រូវធ្វើ និងពេលណាដែលត្រូវកាលៈទេសៈ ហើយកម្រមានចិត្តរំភើបណាស់។ អ្នកចូលចិត្តរង់ចាំដោយស្ងៀមស្ងាត់ ហើយរៀបចំផែនការ ច្បាស់លាស់ជានិច្ច។ អ្នកនឹងទទួលបានការគោរពច្រើនពីអ្នកដទៃ ដោយងាយទាក់ទាញអោយគេជឿជាក់លើអ្នក។ មិនថាការបន្តអាជីវកម្ម ឬ ធ្វើការនៅក្នុងក្រុមហ៊ុន ឬ អង្គការនាននោះទេ អ្នកអាចឡើងទៅកាន់តំណែងខ្ពស់បំផុតបានយ៉ាងងាយ ធ្វើជាម្ចាស់ ឬ ជាថៅកែធំ។

៤.ចម្លើយ D

សន្ទស្សន៍៖ 20%

អ្នកមិនសូវមានទំនុកចិត្តខ្លាំងទេ ច្រើនតែមានអារម្មណ៍មិនច្បាស់អំពីអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ។ ដោយសារតែខ្លាចបរាជ័យ អ្នកបានត្រឹមតែស្រមៃ តែមិនហ៊ានធ្វើអ្វីសោះ។ អ្នកនឹងមិនប្រថុយប្រថានឡើយ ជាពិសេសក្នុងការវិនិយោគ ឬ ចាប់ផ្តើមអាជីវកម្ម។ អ្នកចូលចិត្តរស់នៅដោយសាមញ្ញ សម្រាប់អ្នកឲ្យតែជីវិតរបស់អ្នកមានស្ថិរភាព មានផាសុកភាព មានចំណូលស្ថិរភាព ហើយមានសាច់ញាតិ និងមិត្តភ័ក្តិនៅជុំវិញខ្លួនក៏ល្អដែរ ដូច្នេះអ្នកប្រហែលជាបានត្រឹមរស់ក្នុងជីវិតមួយដែលធម្មតាប៉ុណ្ណោះ៕

ប្រភព៖ បរទេស

ប្រែសម្រួលដោយ៖ ក្នុងស្រុក

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស