Knongsrok

· 05-07

រើសស្បែកជើងដែលអ្នកត្រូវចិត្ត នឹងអាចទស្សន៍ទាយដឹងថា មនុស្សភាគច្រើនគិតថាអ្នកអាក្រក់ ឬល្អ?

#ចំណេះដឹង# #ទស្សន៍ទាយចិន# #ទស្សទាយ#

1796

ចូរជ្រើសរើសស្បែកជើងដែលមានម៉ូដ និងពណ៌ដែលពេញចិត្តបំផុតក្នុងចំណិមស្បែកជើងទាំង៤ខាងក្រោម ដើម្បីអាចដឹងថាមនុស្សភាគច្រើនចាត់ទុកអ្នកជាមនុស្សល្អ ឬ ជាមនុស្សអាក្រក់!

តោះមកទស្សន៍ទាយមើលទាំងអស់គ្នា៖

១.ចម្លើយ A

សន្ទស្សន៍ល្អ៖ ១០%, សន្ទស្សន៍អាក្រក់៖ ៩០%

មើលទៅមនុស្សជាច្រើនគិតថាអ្នកអន់! អ្នកមានចិត្តក្ដៅក្រហាយ អន្ទះអន្ទែង ហើយច្រើនតែមិនគិតពីអារម្មណ៍របស់អ្នកដទៃ។ អ្នកជាមនុស្សឆេវឆាវ បើមានអ្វីមួយដែលអ្នកមិនពេញចិត្ត អ្នកនឹងខឹងភ្លាមតែម្តង។ ទោះជាបែបនេះក៏ពិតមែន តែបើជាមួយមិត្តភក្តិជិតស្និទ្ធ និងសមាជិកក្នុងគ្រួសារ អ្នកនឹងបង្ហាញផ្នែកល្អៗបន្ថែមទៀត ដូចជាមានចិត្តទូលាយ ហ៊ានទាំងចំណាយលុយ និងពេលវេលា មានភាពស្វាហាប់ យកចិត្តទុកដាក់ ថែរក្សា និងការពារពួកគេគ្រប់ពេលទាំងអស់។

២.ចម្លើយ B

សន្ទស្សន៍ល្អ៖ ៨០%, សន្ទស្សន៍អាក្រក់៖ ២០%

អ្នកចេះលាក់បាំងភាពអាក្រក់របស់អ្នក ដូច្នេះហើយ ស្ទើរតែគ្រប់គ្នាដែលចូលមកទាក់ទងអ្នកពិតជាពេញចិត្តនឹងអ្នកខ្លាំងណាស់។ គេយល់ថា អ្នកមានប្រាជ្ញា មានស្ថិរភាព និងមិនឆាប់ខឹងដោយគ្មានហេតុផលនោះទេ។ ទោះបីជួបរឿងមិនសប្បាយចិត្តក៏ដោយ ក៏អ្នកនៅតែព្យាយាមទប់ចិត្ត និងរង់ចាំពេលវេលាត្រឹមត្រូវ ដើម្បីដោះស្រាយជាមួយគូប្រជែងរបស់អ្នកដោយត្រជាក់ និងការសម្រេចចិត្តដ៏ត្រឹមត្រូវ។ ហេតុផលនេះហើយដែលធ្វើឱ្យមនុស្សជាច្រើន ចូលចិត្តអ្នកខ្លាំង។

៣.ចម្លើយ C

សន្ទស្សន៍ល្អ៖ ១០០%, សន្ទស្សន៍អាក្រក់៖ ០%

អ្នកគឺជាទេវតាតូចនៅក្នុងក្រសែភ្នែករបស់មនុស្សភាគច្រើន។ ពេលខ្លះពួកគេឆ្ងល់ថា ហេតុអ្វីបានជាមានមនុស្សល្អឥតខ្ចោះដូចអ្នកនៅលើលោកនេះ! ជាការពិតណាស់ អ្នកមិនអាចជៀសផុតពីការច្រណែនពីសំណាក់អ្នកដទៃ ដែលចូលចិត្តនិយាយអាក្រក់ពីអ្នកបាននោះទេ ប៉ុន្តែមនុស្សទាំងនោះមិនអាចបដិសេធទេថាអ្នកជាមនុស្សល្អជាងពួកគេព្រោះអ្នកស្ទើរតែមិនដែលខឹងអ្នកណាឡើយ ហើយតែងតែចង់ជួយមនុស្សគ្រប់គ្នា។

៤.ចម្លើយ D

សន្ទស្សន៍ល្អ៖ ៥០%, សន្ទស្សន៍អាក្រក់៖ ៥០%

តាមពិតអ្នកល្អ ឬ អាក្រក់ គឺអាស្រ័យលើប្រភេទមនុស្សដែលអ្នកទាក់ទងជាមួយ ក៏ដូចជាស្ថានភាពដែលអ្នកកំពុងតែជួបប្រទះ។ ជាទូទៅមនុស្សដែលស្រលាញ់ និងស្និទ្ធស្នាលនឹងអ្នក នឹងឃើញថាអ្នកជាមនុស្សល្អ រួសរាយរាក់ទាក់ និងរីករាយ។ ហើយមនុស្សដែលធ្លាប់មានជម្លោះ ឬ ស្អប់អ្នក ពួកគេនឹងបញ្ចេញយោបល់ថាអ្នកជាមនុស្សអាក្រក់ និងគួរឲ្យស្អប់ខ្ពើម។ ព្រោះអ្នកណាដែលត្រូវគ្នានឹងអ្នក អ្នកនឹងបង្ហាញពីផ្នែកល្អរបស់អ្នកដល់ពួកគេ តែបើអ្នកមិនចូលចិត្តពួកគេទេ អ្នកនឹងត្រៀមខ្លួនជាស្រេចក្នុងការបង្ហាញក្រញ៉ាំជើងរបស់អ្នកទៅកាន់អ្នកនោះ ប្រសិនបើគេហ៊ានប៉ះអ្នក៕

ប្រភព៖ បរទេស

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស