Cambo-China

· 05-04

ទស្សនកិច្ចសិក្សានៅតំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ

#ក្រុងព្រះសីហនុ# #ទស្សនកិច្ចសិក្សា# #សង្គម# #តំបន់សេដ្ឋកិច្ចពិសេស# #ព័ត៌មានសង្គម# #កំពង់ផែស្វយ័ត# #CAMBO-CHINA#

4805

ឯកឧត្តម អ៊ូក សោភ័ណ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងលោកជំទាវ ខៀវ សុផានី រដ្ឋលេខាធិការទទួលបន្ទុកការទូតសេដ្ឋកិច្ច បានដឹកនាំសិក្ខាកាមជាមន្រ្តីក្រសួងការបរទេសចំនួន ២៥រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល "ការទូតសេដ្ឋកិច្ច" នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ទៅធ្វើទស្សនកិច្ចសិក្សានៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។នៅក្នុងឱកាសនោះ សិក្ខាកាមជាមន្រ្តីក្រសួងការបរទេសចំនួន ២៥រូប ក៏បានចូលរួមស្តាប់ការធ្វើបទបង្ហាញអំពីការអភិវឌ្ឍខេត្តព្រះសីហនុ ដោយ លោក ឡុង ឌី ម៉ង់ អភិបាលរងខេត្តព្រះសីហនុ។

ដំណើរទស្សនកិច្ចសិក្សានេះ បានផ្តល់ឱកាសដល់សិក្ខាកាមបានយល់កាន់តែច្បាស់អំពីវិស័យអាទិភាព និងកាលានុវត្តភាពសម្រាប់ការវិនិយោគនៅកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ និងដើម្បីឱ្យមន្រ្តីការទូតកម្ពុជាអាចអនុវត្តន៍ការងារការទូតសេដ្ឋកិច្ចសកម្ម និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស