Cambo-China
· 2023-06-26
សិក្ខាសាលាស្តីពីការតម្រង់ទិស និងផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សានៅចិន
#ការសិក្សានៅចិន# #សង្គម# #ការតម្រង់ទិស# #ផ្សព្វផ្សាយអាហារូបករណ៍# #សិក្ខាសាលា# #ការចែករំលែកបទពិសោធន៍# #ព័ត៌មានសង្គម#
4846
ប្រភពរូប៖ Cri ccfr
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្តីពីការតម្រង់ទិស និងផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន នៅវិទ្យាល័យប៉ុនរ៉ានី ហ៊ុនសែន កោះដាច់ ស្ថិតក្នុងភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សិក្ខាសាលានេះ បានធ្វើបទបង្ហាញស្តីពីការចែករំលែកបទពិសោធន៍ការរៀបចំឯកសារអាហារូបករណ៍និងការប្រលងប្រជែងទទួលអាហារូបការសិក្សា នៅក្រសួងអប់រំ យុវជន និងកីឡា ដោយវាគ្មិនកិត្តិយសលោក ស៉ី្រម ភារុណ សមាជិកគណៈកម្មការអាហារូបករណ៍ ស.ន.ក.ច។
បទបង្ហាញស្តីពីការចែករំលែកបទពិសោធន៍ អំពីការសិក្សា និងការរស់នៅខេត្តយូនណាន ប្រទេសចិន ដោយវាគ្មិនកិត្តិយសបេក្ខភាពបណ្ឌិតឯកឧត្តម ញិល សូវៀត អនុប្រធានសមាជិកក្រុមប្រឹក្សាភិបាល និងជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
សិក្ខាសាលានេះ នេះក៏បង្រៀនអំពីមូលដ្ឋានគ្រឹះភាសាចិន ដោយអ្នកគ្រូ LIXUE LIN ទីប្រឹក្សា ស.ន.ក.ច និងបទបង្ហាញអំពីនិតីវិធីស្នើសុំអាហារូបករណ៍ទៅបន្តសិក្សានៅប្រទេសចិន ដោយវាគ្មិនកិត្តិយស កញ្ញា ហោ រស្មី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម និងជាប្រធាន ស.ន.ក.ច ផងដែរ៕ ប្រភព៖ វិទ្យុមិត្តភាពកម្ពុជា-ចិន។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សើចច្រើនជាងយំ! ស្រីៗណាបានប្ដីឆ្នាំទាំង ៤ នេះ សំណាងធំក្នុងជីវិត ក្រោយរៀបការនឹងមានតែក្ដីសុខសុភមង្គល
តើស្នេហា បង្រៀនអ្វីខ្លះដល់អ្នក?
ទាក់ទងប្រុសមិនរើសមុខ! មនុស្សស្រីទាំង ៦ ប្រភេទនេះ គ្មានភាពស្មោះត្រង់ក្នុងខ្លួននាងឡើយ ប្រុសល្អៗ កុំទាក់ទងនាងឱ្យសោះ
បើឈ្មោះត្រឹមជាសង្សារ មិនបាច់គិតពិចារណាច្រើនទេ តែជ្រើសដៃគូជីវិត ត្រូវគិត និងមើលលើចំណុចទាំងនេះ
យោបល់ទាំងអស់ (0)