Lookingtoday
· 04-30
DNA មនុស្សសម័យបុរាណ ជួយឲ្យអ្នកវិទ្យាសាស្ត្រ បង្ហាញពីអាណាចក្រ ដ៏អាថ៌កំបាំងនៅហុងគ្រី
#សម័យបុរាណ# #បច្ចេកវិទ្យា# #គ្រោងឆ្អឹង# #វិទ្យាសាស្ត្រ#
118
ហុងគ្រី ៖ អ្នកវិទ្យាសាស្ត្រ បានបញ្ចេញព័ត៌មានគួរឲ្យភ្ញាក់ផ្អើល អំពីអាណាចក្រដ៏អាថ៌កំបាំងមួយ បន្ទាប់ពីការវិភាគ DNA បុរាណរបស់ពួកគេ ដែលបានរកឃើញពីគ្រោងឆ្អឹង មនុស្សបង្ហាញ ពីចរិតលក្ខណៈ និងពូជពង្ស នៃមនុស្សក្នុងសម័យប្រវត្តិសាស្ត្រ ក្នុងទីបញ្ចុះសពនៅប្រទេសហុងគ្រី ។
នៅពេលបច្ចេកវិទ្យាមានភាពល្អប្រសើរឡើង អ្នកស្រាវជ្រាវកំពុងប្រើប្រាស់ ឧបករណ៍ទំាំងនោះ ដើម្បីស៊ើបអង្កេតគ្រោង ឆ្អឹមមនុស្ស នៅកន្លែងបញ្ចុះ សពជាច្រើន ដោយមានសំណុំទិន្នន័យអស្ចារ្យ ដើម្បីជួយពួកគេឲ្យយល់កាន់តែច្បាស់ អំពីសក្ដានុពល នៃសហគមន៍ទាំងមូល ។
លទ្ធផលគួរឲ្យរំភើប ជាពិសេសនៅពេលអនុវត្ត ចំពោះអាណាចក្រអាណាចក្រដ៏អាថ៌កំបាំង នៃប្រជាជនដូចជា Avars ដែលគ្មានកំណត់ត្រា ជាលាយលក្ខណ៍អក្សរ ណាមួយឡើយ។ ត្រូវបានគេស្គាល់ជាចម្បង ពីសត្រូវ Byzantine របស់ពួកគេ Avars ជាអ្នកចម្បាំងសេះដ៏ខ្លាំងម្នាក់ បានមកដល់អឺរ៉ុបកណ្តាល និងខាងកើតក្នុងសតវត្សទី៦ ហាក់ដូចជានៅឆ្ងាយពីកន្លែងទំាំងនោះ ។ ដើមកំណើតនៃចក្រភព និង ប្រជាជន ស្ថិតនៅជាអាថ៌កំបាំងរហូតដល់ការសិក្សាមួយ កាលខែមេសា ឆ្នាំ ២០២២ បានរកឃើញថា ពួកគេជាអ្នករស់នៅតំបន់ វាលស្មៅប្រទេសម៉ុងហ្គោលី ។
នាពេលបច្ចុប្បន្ននេះ ការវិភាគថ្មីនៃគ្រោងឆ្អឹងមនុស្សចំនួន ៤២៤ នាក់ពីទីបញ្ចុះសពនៅប្រទេសហុងគ្រី បានផ្តល់ព័ត៌មានលម្អិតអំពីគ្រួសារ Avar និងជីវិតសង្គម និងរបៀបអ្នកចំណូលថ្មីធ្វើអន្តរកម្មជាមួយប្រជាជននៃទឹកដីកំណើតរបស់ពួកគេ។
ក្រុមអ្នកវិទ្យាស្ថានវិទ្យាសាស្ត្របុរាណវិទ្យា និងEötvös Loránd University Múzeumបាននិយាយថា ក្រវិលមាសមួយត្រូវបានរកឃើញក្នុងផ្នូររបស់បុរស Avar សតវត្សទី ៧ ក្នុងប្រទេសហុងគ្រី គឺជាវត្ថុបុរាណមួយ បង្ហាញពីភាពអស្ចារ្យ នៃការបញ្ចុះសពរបស់អ្នកចម្បាំង។ ចំណែកការជីកកកាយទីបញ្ចុះសព Avar នៅ Rákóczifalva ប្រទេសហុងគ្រី បានធ្វើឡើងកាលឆ្នាំ២០០៦៕ ដោយ៖លី ភីលីព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
យោបល់ទាំងអស់ (0)