Lookingtoday

· 04-28

Update៖ ក្រុមហាម៉ាស់ ប្រកាសបើកចំហ ស្នើឲ្យមានបទឈប់បាញ់គ្នា ជាអចិន្ត្រៃយ៍

#ហ្គាហ្សា# #ព័ត៌មាន# #ហាម៉ាស់# #ព័ត៍មានអន្តរជាតិ#

131

ហ្គាហ្សា៖ ចលនាតស៊ូឥស្លាម (ហាម៉ាស់) បានប្រកាស កាលពីថ្ងៃសុក្រថា មានការបើកចំហ របស់ខ្លួន ចំពោះគំនិតឬសំណើណាមួយ សម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍ នៅតំបន់ហ្គាហ្សាស្ទ្រីប ។

ក្រុមចលនានេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើ ទៅកាន់ទីភ្នាក់ងារ Xinhua ថា ក្រុមហាម៉ាស់ គឺ “បើកចំហចំពោះគំនិត ឬសំណើណាមួយ ដែលគិតគូរពីតម្រូវការ និងសិទ្ធិរបស់ប្រជាជនរបស់យើង” ។

សេចក្តីថ្លែងការណ៍ បានស្នើឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដកកងកម្លាំងកាន់កាប់ចេញពីតំបន់ហ្គាហ្សា និងការវិលត្រឡប់ដោយគ្មានលក្ខខណ្ឌ ឬដាក់កម្រិតនៃជនភៀសខ្លួន ទៅកាន់ផ្ទះរបស់ពួកគេនៅក្នុង អភិបាលខេត្តហ្គាហ្សា និងភាគខាងជើងហ្គាហ្សា និងនៅទូទាំងស្ទ្រីប។

សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ ទៅលើវិធានការនានាដូចជាការស្តារឡើងវិញ ការបញ្ចប់ការបិទផ្លូវ ការបំពេញតម្រូវការមនុស្សធម៌ និងការជំរុញកិច្ចព្រមព្រៀង ដោះដូរអ្នកទោស ដែលទាំងអស់នេះស្របតាមការសម្រេច បាននូវសិទ្ធិជាតិរបស់ប៉ាឡេស្ទីន និងការបង្កើតរដ្ឋឯករាជ្យមួយជាមួយក្រុង យេរ៉ូសាឡឹមជារដ្ឋធានីរបស់ខ្លួន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស