Lookingtoday
· 04-27
ភាគហ៊ុនរបស់ Meta ធ្លាក់ចុះ ១៥ ភាគរយ លើផែនការចំណាយប្រព័ន្ធ បច្ចេកវិទ្យា បញ្ញាសិប្បនិមិ្មត “AI”
#App# #Meta# #បច្ចេកវិទ្យា#
394
ទីក្រុងឡុងដ៍ ៖ ភាគហ៊ុនរបស់ក្រុមហ៊ុនមេបណ្តាញ សង្គមយក្សអាមេរិក Meta បានធ្លាក់ចុះកាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែផែនការរបស់ម្ចាស់ Facebook ដើម្បីបណ្តាក់ទុនយ៉ាងខ្លាំងក្លា នៅលើបញ្ញាសិប្បនិមិ្មត បានធ្វើឲ្យអ្នកវិនិយោគ មានការភ្ញាក់ផ្អើល ។
ភាគហ៊ុនបានធ្លាក់ចុះ ១៥ ភាគរយដល់ ៤២១.៤០ ដុល្លារ នៅពេល Nasdaq បានបើកដោយលុបចោល ១៨៣ ពាន់លានដុល្លារពីតម្លៃទីផ្សាររបស់វា។ ការលក់ចេញដែលបានចាប់ផ្តើមក្នុងការជួញដូរក្រោយម៉ោង កាលពីថ្ងៃពុធបានកើតឡើង នៅពេលវិនិយោគិនមើល ទៅលើសពីការរកប្រាក់ចំណូល នៅត្រីមាសទី១ ដើម្បីផ្តោតលើការចំណាយដ៏ច្រើនដល់ក្រុមហ៊ុន ក្នុងការកសាងអនាគត AI ។
Meta កំពុងប្រកួតប្រជែងគ្នាជាមួយ Microsoft និង Google ដើម្បីដោះសោសក្តានុពលដ៏ធំសម្បើមនៃ AI ។ ខណៈការទូទាត់អាចមានចំនួនច្រើន ប្រាក់ចំណូលថ្មីៗបំផុត របស់ក្រុមហ៊ុនបានគូសបញ្ជាក់ថា ការកសាងឧបករណ៍ដ៏ល្អបំផុត គឺចំណាយច្រើន ហើយនឹងត្រូវការពេលវេលា ។
Meta ដែលជាម្ចាស់ WhatsApp និង Instagram បាននិយាយកាលពីថ្ងៃពុធថា ប្រាក់ចំណេញនៅត្រីមាសទី១ បានកើនឡើងទ្វេដងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈប្រាក់ចំណូល បានកើនឡើង ២៧ភាគរយ ប៉ុន្តែការកើនឡើងចំនួន ៥ ពាន់លានដុល្លារក្នុងការវិនិយោគ AI បានព្យាករណ៍ និងលទ្ធភាពនៃការ កើនឡើងបន្ថែមទៀត នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត បានធ្វើឲ្យម្ចាស់ភាគហ៊ុនមិនសប្បាយចិត្ត ។
លោកស្រី Sophie Lund-Yates អ្នកដឹកនាំអ្នកវិភាគភាគហ៊ុននៅ Hargreaves Lansdown បានសរសេរក្នុងកំណត់ត្រាមួយកាលពីថ្ងៃព្រហស្បតិ៍ថា ភាសាជុំវិញផែនការចំណាយកាន់តែមានភាពរឹងមាំជាងមុន ហើយនេះអាចជាអ្វីដែលធ្វើឲ្យទីផ្សារគួរឲ្យភ្ញាក់ផ្អើល។
លោកស្រីបានបន្ថែមថា សម្រាប់ផែនការ AI ដ៏ក្លាហានរបស់ Meta ទាំងអស់ វាមិនអាចមានលទ្ធភាពក្នុងការក្រឡេកមើលស្នូលនៃអាជីវកម្មនោះទេ សកម្មភាពផ្សាយពាណិជ្ជកម្មស្នូលរបស់វា ធនធាន របស់ Meta មានច្រើនប៉ុន្តែមិនមានកំណត់ទេ ហើយចំណែកទីផ្សារផ្សាយពាណិជ្ជកម្ម ឌីជីថលរបស់វាត្រូវការការការពារ គ្រប់ការចំណាយទាំងអស់ ៕ ដោយ៖លី ភីលីព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
ការណែនាំពិសេស
ក្រុមហ៊ុន Meta ងាកទៅប្រើ AI ដើម្បីការពារអនីតិជនពី «ការបញ្ឆោតយករូបអាក្រាត» នៅលើ Instagram
សហរដ្ឋអាមេរិក និងអង់គ្លេសប្រកាសភាពជាដៃគូស្ដីអំពីសុវត្ថិភាព និងការធ្វើតេស្ត AI
សមាជិកសភាអាមេរិកឈានដល់កិច្ចព្រមព្រៀងលើច្បាប់ឯកជនភាពទិន្នន័យ
Capital One នឹងទិញ Discover Financial ក្នុងកិច្ចព្រមព្រៀងភាគហ៊ុនទាំងអស់ ៣៥,៣ពាន់លានដុល្លារ
យោបល់ទាំងអស់ (0)