Lookingtoday
· 04-24
កម្ពុជាក្លាយជា ម្ចាស់ផ្ទះរៀបចំ Davis Cup Asia/Oceania Group IV Playoff ២០២៤ លើកដំបូងក្នុងប្រវត្តិសាស្ត្រ
#កីឡាវាយកូនបាល់# #កីឡា# #SEA GAME 2023# #កីឡាជាតិ#
213
ភ្នំពេញ ៖ ប្រទេសកម្ពុជាត្រូវ បានជ្រើសរើសធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ Davis Cup Asia/Oceania Group IV Playoff ២០២៤ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលប្រព្រឹត្តចាប់ថ្ងៃទី ៨ ដល់ ១៣ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។
លោក ជា ពៅ អគ្គលេខាធិការរង នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បាននិយាយថា បន្ទាប់ពីធ្វើជាម្ចា ស់ផ្ទះនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME 2023 និងការប្រកួតជើងឯក ITF Asian Jun ior Championships លើកដំបូងមិនធ្លាប់មាន ។ កីឡាវាយកូនបាល់កម្ពុជា សម្លឹងបន្តការរត់ជាប្រវត្តិសាស្ត្រ របស់ខ្លួន ក្នុងការនាំយកព្រឹត្តិការណ៍ World Cup កីឡាវាយកូនបាល់ មករាជធានីភ្នំពេញជាលើកដំបូង ។
អគ្គលេខាធិការរងបានបន្តថា ព្រឹត្តិការណ៍ Davis Cup Asia/Oceania Group IV 2024 នឹងមានប្រទេសចូលរួមចំនួន ៨ រួមមានប្រទេសកម្ពុជា ប្រទេសគុយវ៉ែត ប្រទេសកៀហ្ស៊ីស៊ីស្ថាន ប្រទេសអ៊ីរ៉ាក់ ប្រទេសមីយ៉ាន់ម៉ា ប្រទេសស្រីលង្កា ប្រទេសកាតា និងប្រទេសអារ៉ាប់រួម។ ចំណែកម្ចាស់ផ្ទះកម្ពុជាត្រៀមដាក់កីឡាករចំនួន ៥ នាក់។
ការប្រកួតកីឡាវាយកូនបាល់ Davis Cup Asia/Oceania Group IV Playoff ២០២៤នេះក្រោមការសហការរវាងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ “ITF”៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
ការណែនាំពិសេស
ប្រុងប្រយ័ត្ន និងទ្រាំឱ្យបាន! អ្នកឆ្នាំទាំង ៤ សម្រាប់ឆ្នាំ ២០២៤ មិនអំណោយផលសម្រាប់អ្នកឡើយ
ឆ្នាំទាំង ៤ សោយសុខ ទទួលបានទាំងលាភធំក្នុងឆ្នាំ ២០២៤ នេះ
ឆ្នាំថ្មីរាសីល្អ! អ្នកឆ្នាំទាំង ៣ កើបលុយធំក្នុងឆ្នាំ ២០២៤ តែមានឆ្នាំមួយ ត្រូវប្រុងប្រយ័ត្ន ខាតទ្រព្យ ជួបរឿងស៊យច្រើន
២០២៤! អ្នកកើតក្នុងឆ្នាំទាំង ៤ នេះ លុយធ្លាក់ដូចស្លឹកឈើជ្រុះ រាសីស្ទុះឡើងដូចខ្លែងប៉ះខ្យល់
យោបល់ទាំងអស់ (0)