Lookingtoday
· 04-24
អនុប្រធានក្រុមប្រឹក្សា អូឡាំពិកអាស៊ី ប្ដេជ្ញាចូលរួមចំណែក គាំទ្រកម្ពុជា ក្នុងការរៀបចំកីឡាយុវជន អូឡាំពិកអាស៊ី នាឆ្នាំ២០២៩ (the Asian Youth Games)
#សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត# #កីឡា# #កីឡាយុវជនអូឡាំពិកអាស៊ី# #កីឡាជាតិ# #OCA#
562
ភ្នំពេញ ៖ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក តាង ហ្គោដុន (TANG GORDON) អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
ក្នុងឱកាសនៃជំនួប លោក តាង ហ្គោដុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានសម្តែង នូវការអរគុណយ៉ាងខ្លាំងចំពោះ សម្តេចធិបតីបានទទួលស្គាល់នូវការងារ និង ការចូលរួមរបស់លោក ក្នុងការអភិវឌ្ឍវិស័យកីឡា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ លោក តាង ហ្គោដុន ក៏បានគូសរំលេច និងគោរពជម្រាបជូន សម្តេចធិបតី អំពីការចូលរួមចំណែក របស់លោកក្នុងការអភិវឌ្ឍវិស័យកីឡា ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ជាពិសេសចំពោះអត្តពលិកកម្ពុជា ក្នុងវិស័យកីឡាទូកក្តោង (Sailing) និងកីឡាកាយសម្ព័ន្ធ (Gymnastics) ក៏ដូចជាការបញ្ជូនអត្តពលិកកម្ពុជាទៅហ្វឹកហាត់នៅប្រទេសចិន ។
បន្ថែមលើនេះ លោក តាង ហ្គោដុន ក៏បានគោរព ជម្រាបជូន សម្តេចធិបតី អំពីកិច្ចសហការ ជាមួយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្នុងការរៀបចំព្រឹត្តការណ៍គុន ចម្រុះអាស៊ី (Asian Mixed Martial Arts-AMMA)។ ព្រឹត្តការណ៍គុនចម្រុះអាស៊ីនេះ គឺជាការប្រកួតជ្រើសរើសជើងឯក គុនចម្រុះលើកទី២ ដែលគ្រោងនឹងរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០២៤ ។
លោកក៏បានគោរពជម្រាបជូន សម្តេចធិបតី អំពីការបន្តចូលរួមចំណែករបស់លោក ក្នុងការគាំទ្រដល់ការរៀបចំកីឡាយុវជនអូឡាំពិកអាស៊ីនាឆ្នាំ២០២៩ (the Asian Youth Games) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ តាមរយៈការផ្ដួចផ្ដើមគំនិតនៅក្នុងការនាំយកនូវព្រឹត្តិការណ៍កីឡាសំខាន់ៗបន្ថែមទៀត មកបញ្ចូលក្នុង កម្មវិធីប្រកួត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅដល់ការពង្រឹង ផ្នែកសមត្ថភាព របស់អត្តពលិកនៅកម្ពុជា ឆ្ពោះទៅកាន់ ការរៀបចំកីឡា យុវជន អាស៊ីឆ្នាំ២០២៩ ។ លោកបន្តថា លោកមានជំនឿជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី វិស័យកីឡានៅក្នុង ព្រះរាជាណាចក្រកម្ពុជា នឹងកាន់តែរីកចម្រើនខ្លាំងឡើងបន្ថែមទៀត ហើយអត្តពលិកនឹងដណ្ដើមបានមេដាយច្រើន ពីព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗ ជូនដល់ប្រទេសកម្ពុជា ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ ចំពោះលោក តាង ហ្គោដុន និងសហការី ដែលបានអញ្ជើញមកបំពេញ ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់លោកក្នុងការគាំទ្រ និងអភិវឌ្ឍវិស័យកីឡានៅព្រះរាជាណាចក្រកម្ពុជា រួមទាំងផ្នែកយុទ្ធគុនចម្រុះផងដែរ ។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ជូន លោក តាង ហ្គោដុន ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា និង វិស័យឯកជន នឹង ត្រៀមខ្លួន ក្នុងការសម្របសម្រួល និងសហការ ក្នុងការរៀបចំព្រឹត្តិការណ៍គុនចម្រុះនេះ ជាមួយនឹងក្រុមប្រឹក្សាអូឡាំពិកអាស៊ី។ ពាក់ព័ន្ធទៅនឹងការរៀបចំកីឡាយុវជន អាស៊ីឆ្នាំ២០២៩ សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកីឡាយុវជនអាស៊ីនេះ ហើយដោយផ្អែក លើបទពិសោធន៍ ដែលកម្ពុជា ធ្លាប់បានរៀបចំដោយជោគជ័យ នូវព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ កាលពីឆ្នាំ២០២៣ កន្លងទៅនេះ ។
បន្ថែមលើនេះ សម្តេចធិបតី បានលើកឡើងផងដែរថា ការរៀបចំព្រឹត្តិការណ៍កីឡាលក្ខណៈអន្តរជាតិ និងព្រឹត្តិការណ៍កីឡាធំៗ មិនត្រឹមតែបង្ហាញពីការរឹត ចំណងសាមគ្គីភាព និងមិត្តភាព នៅក្នុងវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញឲ្យបរទេសយល់ដឹងកាន់តែច្បាស់ បន្ថែមទៀតអំពីកម្ពុជា ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជា ។ ព្រមជាមួយគ្នានោះ សម្ដេចធិបតី ក៏បានគាំទ្រ និងលើកទឹកចិត្តឱ្យមានការរៀបចំ នូវព្រឹត្តិការណ៍កីឡាអន្តរជាតិ សំខាន់ៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់ ដោយ សម្តេចធិបតី បានលើកទឹកចិត្តឱ្យមានការ ចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងវិស័យឯកជន និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ។
មុននឹងបញ្ចប់ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យ លោក តាង ហ្គោដុន បន្តជួយគាំទ្រក្នុងការអភិវឌ្ឍវិស័យកីឡា នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាពិសេសគាំទ្រ ដល់កម្មវិធីហ្វឹកហាត់ របស់អត្តពលិកកម្ពុជា នៅប្រទេសចិនជាបន្តទៀត ដើម្បីពង្រឹង នូវសមត្ថភាពឆ្ពោះ ទៅការប្រកួតប្រជែង ក្នុងកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ផងដែរ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
យោបល់ទាំងអស់ (0)