TA X2
· 2024-04-17
កាតា ច្រានចោលការរិះគន់របស់សមាជិកសភាអាមេរិក ចំពោះកិច្ចប្រឹងប្រែងសម្រុះសម្រួលនៅហ្កាហ្សា
#ហ្កាហ្សា# #សភាអាមេរិក# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
2677
ស្ថានទូតកាតា ប្រចាំនៅសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (១៦ មេសា) បានសម្តែងការភ្ញាក់ផ្អើល និងច្រានចោលចំពោះការអត្ថាធិប្បាយរបស់សមាជិកសភាបក្សប្រជាធិបតេយ្យអាមេរិក ទាក់ទងនឹងវិបត្តិចំណាប់ថ្នូរហ្កាហ្សា និងការគំរាមកំហែងរបស់ខ្លួនក្នុងការ «វាយតម្លៃឡើងវិញ» លើទំនាក់ទំនងសហរដ្ឋអាមេរិក ជាមួយកាតា។
សមាជិកសភា លោក ស្តេនី ហូយើ (Steny Hoyer) បាននិយាយកាលពីថ្ងៃចន្ទថា កាតា ដែលរួមជាមួយនឹងអេហ្ស៊ីបកំពុងសម្រុះសម្រួលការចរចាសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា គួរតែប្រាប់ក្រុមហាម៉ាស ថាគេនឹងមាន «ផលវិបាក» ប្រសិនបើក្រុមនេះ «បន្តរារាំងវឌ្ឍនភាពឆ្ពោះទៅរកការដោះលែងចំណាប់ថ្នូរ និងបង្កើតបទឈប់បាញ់បណ្តោះអាសន្ន»។
លោក ហូយើ បន្ថែមថា «ផលវិបាកនោះគួរតែរួមបញ្ចូលការកាត់ផ្តាច់ការផ្តល់មូលនិធិដល់ក្រុមហាម៉ាស ឬការបដិសេធមិនផ្តល់អោយមេដឹកនាំក្រុមហាម៉ាស នូវការស្នាក់នៅក្នុងទីក្រុងដូហា។ ប្រសិនបើកាតាមិនអនុវត្តសម្ពាធនេះ សហរដ្ឋអាមេរិកត្រូវតែវាយតម្លៃឡើងវិញនូវទំនាក់ទំនងរបស់ខ្លួនជាមួយកាតា»។
ជាការឆ្លើយតប កាតាបាននិយាយថា ការអត្ថាធិប្បាយរបស់លោក ហូយើ មិនមានលក្ខណៈស្ថាបនាទេ។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតបាននិយាយថា «កាតាគ្រាន់តែជាអ្នកសម្រុះសម្រួលប៉ុណ្ណោះ ហើយអ៊ីស្រាអែល និងក្រុមហាម៉ាស គឺជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការឈានដល់កិច្ចព្រមព្រៀងមួយ»។ សេចក្តីថ្លែងការណ៍របស់ស្ថានទូតក៏បានច្រានចោលផងដែរនូវការលើកឡើងរបស់លោក ហូយើ ដែលថាក្រុមហាម៉ាស មិនគួរស្ថិតនៅក្នុងប្រទេសកាតា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រុមហាម៉ាស ចោទប្រកាន់ក្រុមគូប្រជែងហ្វាតាថា បានបញ្ជូនសន្តិសុខទៅកាន់តំបន់ហ្កាហ្សាភាគខាងជើង
មេដឹកនាំក្រុមហាម៉ាសមិនចុះញ៉ម ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់កូនប្រុសរបស់លោក ៣នាក់
មនុស្សរាប់រយនាក់ ប្រមូលផ្តុំគ្នានៅក្រុងញូវយ៉ក ដើម្បីទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរ
ចំនួនជនជាតិប៉ាឡេស្ទីនស្លាប់ ក្នុងតំបន់ហ្កាហ្សា កើនឡើងដល់ ៣៣.១៣៧នាក់ ខណៈជម្លោះអូសបន្លាយពេលអស់៦ខែ
យោបល់ទាំងអស់ (0)