TA X2

· 2024-04-08

មនុស្សរាប់រយនាក់ ប្រមូលផ្តុំគ្នានៅក្រុងញូវយ៉ក ដើម្បីទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរ

#ការដោះលែង# #ទីក្រុងញូវយ៉ក# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

2083

មនុស្សរាប់រយនាក់ បានមកប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉ក កាលពីថ្ងៃអាទិត្យ ទី៧ ខែមេសា ដោយទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរប្រហែល ១៣០នាក់ ដែលនៅតែត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីរយៈពេលប្រាំមួយខែនៃសង្គ្រាមអ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស ជាការប្រមូលផ្តុំគ្នាមួយក្នុងចំណោមការប្រមូលផ្តុំជាច្រើន ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងធំៗនៅទូទាំងពិភពលោក។

ខ្មាន់កាំភ្លើងក្រុមហាម៉ាស បានចាប់ចំណាប់ថ្នូរចំនួន២៥៣នាក់ រួមមានទាំងកុមារ និងមនុស្សចាស់ ជនស៊ីវិល និងទាហានផងដែរ។ ប្រហែលពាក់កណ្តាលនៃពួកគេទាំងអស់នេះ ត្រូវបានដោះលែងជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់ភ្លាមៗកាលពីចុងខែវិច្ឆិកា។ កិច្ចចរចានានា ដើម្បីទទួលបានបទឈប់បាញ់មួយផ្សេងទៀតនឹងរួមបញ្ចូលការដោះលែងចំណាប់ថ្នូររាប់សិបនាក់បន្ថែមទៀតនៅសេសសល់ ដែលការចរចា បានបន្តនៅក្នុងប្រទេសអេហ្ស៊ីប កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែគ្រួសារចំណាប់ថ្នូរមួយចំនួន មានមន្ទិលសង្ស័យ ដោយការចរចាកាលពីលើកមុន ពុំមានលទ្ធផល ហើយចំណាប់ថ្នូរបាន ស្លាប់ក្នុងការឃុំឃាំង។

ទន្ទឹមនឹងនេះ ក្រុមបាតុករក៍បានប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាស៊ីនតោនឌី.ស៊ី កាលពីថ្ងៃអាទិត្យ ដើម្បីទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរប្រហែល ១៣០ នាក់ដែលនៅតែឃុំខ្លួនក្នុងហ្កាហ្សា បន្ទាប់ពីរយៈពេលប្រាំមួយខែនៃសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។ សមាជិកគ្រួសារចំណាប់ថ្នូរជាច្រើន មានវត្តមាននៅក្នុងការប្រមូលផ្តុំនេះ ។

មេដឹកនាំប្រឆាំងអ៊ីស្រាអែល លោក Yair Lapid ដែលស្ថិតនៅក្នុងបាតុកម្មនោះ បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកមានផែនការជួបជាមួយរដ្ឋបាល លោក Biden ។ លោក Lapid និយាយថា យើងត្រូវធ្វើអ្វីៗគ្រប់យ៉ាងតាមលទ្ធភាពដែលយើងអាចធ្វើបាន អ្វីៗទាំងអស់ស្ថិតនៅក្នុងអំណាចរបស់យើង ដើម្បីនាំយកចំណាប់ថ្នូរទាំងអស់ត្រឡប់មកលំនៅឋានវិញ។

https://youtu.be/d2bOpsHCVbo?si=j4bu7IhXe9pzggW6

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)